* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមរតកខ្មែរ បណ្តុះបណ្តាលសិស្សសាលាបឋមសិក្សាក្របីរៀល អំពីប្រវត្តិ និងការងារអភិរក្សរមណីយដ្ឋានអង្គរ

02-09-2026 16:11

(សៀមរាប)៖ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបណ្តុះស្មារតីស្រឡាញ់បេតិកភណ្ឌដល់កុមារា កុមារី ដែលជាយុវជនជំនាន់ក្រោយ រស់នៅក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរា បានសហការជាមួយអង្គការមរតកខ្មែរ (KHO) រៀបចំកម្មវិធីអប់រំបេតិកភណ្ឌ ស្តីពី «ប្រវត្តិការងារអភិរក្សរមណីយដ្ឋានអង្គរ» ជូនដល់សិស្សានុសិស្ស​នៃសាលាបឋមសិក្សាក្របីរៀល។

វគ្គអប់រំនេះ បានបង្រៀនដោយគ្រូបង្គោល លោក អន សុភាព បង្ហាត់បង្ហាញសិស្សនូវចំណុចគន្លឹះសំខាន់ៗចំនួន៤ ដូចខាងក្រោម៖

* កត្តាបណ្តាលឱ្យសំណង់ប្រាសាទបុរាណខ្មែរ ទទួលរងការខូចខាត និងទ្រុឌទ្រោម ដែលបណ្តាលមកពីកត្តាធម្មជាតិ អាយុកាល ដោយការឆ្លងកាត់ពេលវេលារាប់រយ និងពាន់ឆ្នាំ ធ្វើឱ្យសម្ភារៈសំណង់ចុះទ្រុឌទ្រោម និងពុកផុយទៅតាមសម័យកាល លើសពីនេះអាកាសធាតុ ដែលបានប្រែប្រួលសីតុណ្ហភាពពីកម្ដៅ សំណើម ខ្យល់ និងភ្លៀង បង្កឱ្យដុំថ្មប្រាសាទប្រេះស្រាំ និងបាក់បែក ព្រមទាំងទឹកជំនន់និងការហូរច្រោះ ដោយលំហូរទឹកភ្លៀង បណ្តាលឱ្យគ្រឹះប្រាសាទស្រុតចុះ ឬជញ្ជាំងទ្រេត។

* ព្រមជាមួយនេះ ដើមឈើធំៗ និងរុក្ខជាតិនានា ដែលដុះចាក់ឫសជ្រៅក្នុងចន្លោះថ្ម បានរុញច្រានដុំថ្ម និងគ្រឹះសំណង់ ធ្វើឱ្យរចនាសម្ព័ន្ធប្រាសាទប្រឈមនឹងការដួលរលំដែរ។

* ទន្ទឹមនឹងនេះ កត្តាមនុស្ស មានសង្គ្រាម និងភាពអសន្តិសុខ ដូចជាសង្គ្រាមនាអតីតកាលច្រើនឆ្នាំ បានបង្កការខូចខាតដោយផ្ទាល់តាមរយៈការទម្លាក់គ្រាប់ បាញ់ប្រហារជាដើម។ បន្ថែមពីនេះ ភាពអសន្តិសុខបានបើកឱកាសឱ្យមានការលួចជីកនិងជួញដូរវត្ថុបុរាណ ការដាប់គាស់យករូបចម្លាក់ ផ្ទាំងចម្លាក់ និងការជីកកកាយតាមស្ថានីយបុរាណផ្សេងៗ។

* មូលហេតុមួយទៀត ទាក់ទងនឹងការផ្លាស់ប្ដូររាជធានី និងការបោះបង់ចោលនាអតីតកាល ធ្វើឱ្យសំណង់ប្រាសាទខ្វះការថែទាំ និងជួសជុលទាន់ពេលវេលា។

ដើម្បីបង្កើនចំណេះដឹង ដល់សិស្សយើងបានបង្ហាញពីប្រវត្តិការងារអភិរក្ស និងជួសជុលរមណីយដ្ឋានអង្គរ ដែលការងារអភិរក្សអង្គរបានចាប់ផ្តើមជាផ្លូវការនៅដើមសតវត្សរ៍ទី២០ ដោយសាលាបារាំងចុងបូព៌ា (EFEO) និងការបង្កើត «អភិរក្សដ្ឋានអង្គរ» នៅឆ្នាំ១៩០៨។ ការងារនេះ បានវិវឌ្ឍជាបន្តបន្ទាប់ រហូតឈានដល់ការបង្កើត អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥។

បច្ចុប្បន្ន ការងារការពារ និងអភិរក្សត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ ដោយផ្អែកលើបទដ្ឋានស្តង់ដារអន្តរជាតិ និងធម្មនុញ្ញអង្គរ ក្រោមការសម្របសម្រួលរបស់អង្គការយូណេស្កូ (UNESCO) និងគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ (ICC-Angkor)។

លោក អន សុភាព បានបន្ថែមថា កិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីតំបន់អង្គរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ មក ស្ថាប័នអន្តរជាតិ និងដៃគូនានាជុំវិញពិភពលោក បានចូលរួមយ៉ាងសកម្មជាមួយកម្ពុជា ក្នុងការបណ្តុះបណ្តាល បញ្ជូនអ្នកជំនាញ និងផ្តល់បច្ចេកវិទ្យាក្នុងការស្រាវជ្រាវ អភិរក្ស និងជួសជុលប្រាសាទក្នុងតំបន់អង្គរ។

ចំពោះ សកម្មភាពអភិរក្សរមណីយដ្ឋានអង្គរដោយស្ថាប័នជាតិវិញនៅក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្មលើការងារសំខាន់ៗរួមមាន៖
ការងារស្រាវជ្រាវ និងចងក្រងឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេស និងការកំណត់ និងអនុវត្តគោលការណ៍អភិរក្សសំណង់បេតិកភណ្ឌអង្គរឱ្យត្រូវតាមបទដ្ឋានដើម ព្រមទាំងការអនុវត្តការងារសង្គ្រោះបន្ទាន់ ការជួសជុល និងការថែទាំប្រាសាទជាប្រចាំ។

កម្មវិធីអប់រំបេតិកភណ្ឌនេះ បានផ្តល់ចំណេះដឹងយ៉ាងសំខាន់ ដល់សិស្សានុសិស្សសាលាបឋមសិក្សាក្របីរៀល ឱ្យយល់ដឹងកាន់តែច្បាស់អំពីតម្លៃឥតគណនានៃបេតិកភណ្ឌពិភពលោកអង្គរ ព្រមទាំងជំរុញឱ្យកុមារដែលជានិវេសនជនរស់នៅក្នុងតំបន់បេតិកភណ្ឌ ចូលរួមចំណែកថែរក្សា ការពារ និងមានមោទនភាពចំពោះសម្បត្តិវប្បធម៌ដូនតាខ្លួនតទៅអនាគត៕