* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ដ្រីជាន់ខ្ពស់សុខាភិបាល ស្នើអ្នកជំនាញទាំងអស់សហការបង្កើនគុណភាពសេវាសម្ភព និងរោគស្ត្រី ឱ្យកាន់តែមានសុវត្ថិភាពខ្ពស់

02-09-2026 16:28

(ភ្នំពេញ)៖ លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានសង្កត់ធ្ងន់ថា គុណភាពសេវាសុខាភិបាល មិនត្រូវវាស់ត្រឹមចំនួនអ្នកជំងឺដែលយើងបានព្យាបាលទេ ប៉ុន្តែត្រូវវាស់វែងផងដែរនូវសុវត្ថិភាព លទ្ធផលនៃការព្យាបាល បទពិសោធន៍របស់អ្នកជំងឺ និងសមត្ថភាពរបស់ប្រព័ន្ធក្នុងការរៀន និងកែលម្អខ្លួនជាបន្តបន្ទាប់។ ដូច្នេះលោកស្រីបានលើកទឹកចិត្តដល់អ្នកជំនាញទាំងអស់ សហការគ្នាបង្កើនគុណភាពសេវា សម្ភព និងរោគស្ត្រី ឱ្យកាន់តែមានសុវត្ថិភាពខ្ពស់ ពិសេសកាត់បន្ថយការស្លាប់ដែលអាចបង្ការបានរបស់មាតា និងទារកនៅកម្ពុជា។

ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រីសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រី លើកទី៤ ក្រោមប្រធានបទ «រួមគ្នា បង្កើនគុណភាពសេវាព្យាបាល ថែទាំ និងសង្គ្រោះ មាតា និងទារក» នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយមានអ្នកចូលរួមផ្ទាល់ប្រមាណ ២៥០ នាក់ និងអ្នកចូលរួមតាមប្រព័ន្ធនិម្មិតប្រមាណ ៥០០នាក់។

លោកស្រីសាស្ដ្រាចារ្យ បានថ្លែងបន្ដថា «ខ្ញុំសូមលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ឱ្យប្រើប្រាស់ទិវានេះជាឱកាសដើម្បីរៀនចែករំលែក អនុវត្ត វាស់វែង កែលម្អ ហើយយកចំណេះដឹងដែលទទួលបានទៅអនុវត្តនៅតាមអង្គភាព និងស្ថាប័នរបស់ខ្លួន។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង យើងអាចបង្កើនគុណភាពសេវា សម្ភព និងរោគស្ត្រី និងរួមចំណែកកាន់តែខ្លាំងក្នុងការកាត់បន្ថយការឈឺចាប់ បង្កើនសុវត្ថិភាពអ្នកជំងឺពិការភាព និងការស្លាប់ដែលអាចបង្ការបានរបស់មាតា និងទារកនៅកម្ពុជា»

លោកស្រីសាស្ដ្រាចារ្យបានថ្លែងទៀតថា ទិវាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២ និងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយមានអ្នកចូលរួមផ្ទាល់ពីគ្រប់ភាគីពាក់ព័ន្ធ នេះបង្ហាញឱ្យឃើញពីការចាប់អារម្មណ៍ និងការប្ដេជ្ញាចិត្តរបស់អ្នកជំនាញសុខាភិបាល ក្នុងការបន្តពង្រឹងចំណេះដឹង និងគុណភាពសេវាសុខភាពមាតា និងទារក។ ជាពិសេសប្រធានបទនៃទិវាឆ្នាំនេះ «រួមគ្នា បង្កើនគុណភាពសេវាព្យាបាល ថែទាំ និងសង្គ្រោះ មាតា និងទារក» គឺជាប្រធានបទដែលមានអត្ថន័យជ្រាលជ្រៅ និងមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការងារសុខាភិបាល។

ពាក្យថា «រួមគ្នា» គឺជាគន្លឹះសំខាន់។ ការកែលម្អសុខភាពមាតា និងទារក មិនអាចសម្រេចបានដោយវិជ្ជាជីវៈ ឬស្ថាប័នណាមួយតែម្នាក់ឯងឡើយ។ វាតម្រូវឱ្យមានកិច្ចសហការរវាង វេជ្ជបណ្ឌិតសម្ភព-រោគស្ត្រី ឆ្មប គិលានុបដ្ឋាក វេជ្ជបណ្ឌិតជាំនាញទារក កុមារ វេជ្ជបណ្ឌិតសង្គ្រោះបន្ទាន់-សណ្តំ និងអ្នកជំនាញពាក់ព័ន្ធដ៏ទទៀត។ យើងត្រូវរួមគ្នាពង្រឹងការអនុវត្ត Evidence-Based Practice, Quality Improvement និង Patient Safety ដើម្បីធានាថា ស្ត្រីគ្រប់រូបទទួលបានការថែទាំប្រកបដោយគុណភាព សុវត្ថិភាព ទាន់ពេលវេលានិងគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកជំងឺ។

លោកស្រីសាស្ដ្រាចារ្យបានលើកឡើងទៀតថា អង្គពិធីនៅថ្ងៃនេះ មិនមែនជាការជួបជុំដើម្បីស្ដាប់បទបង្ហាញតែប៉ុណ្ណោះទេ ​តែជាវេទិកាសម្រាប់យើងក្នុងការរៀនសូត្រពីបទពិសោធន៍ជាក់ស្ដែង ពិភាក្សាពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយដែលអាចយកទៅអនុវត្តបាននៅក្នុងសេវាសុខាភិបាល។ «តាមរយៈកម្មវិធីដែលបានរៀបចំ យើងនឹងមានការចែករំលែកចំណេះដឹង និងបទពិសោធន៍លើប្រធានបទសំខាន់ៗជាច្រើន ដែលបង្ហាញយ៉ាងច្បាស់ថា ការថែទាំមាតា និងទារកនៅសម័យបច្ចុប្បន្ន ត្រូវការទាំងចំណេះដឹងជ្រៅជ្រះ ជំនាញបច្ចេកទេស ការសម្រេចចិត្តបានត្រឹមត្រូវ និងការធ្វើការងារជាក្រុមប្រកបដោយប្រសិទ្ធភាព។

ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោកស្រីសូមលើកទឹកចិត្តឱ្យអ្នកជំនាញទាំងអស់ មិនត្រឹមតែសិក្សាអំពី «អ្វីដែលត្រូវធ្វើ» ប៉ុណ្ណោះទេ ប៉ុន្តែត្រូវពិភាក្សាផងដែរថា «តើយើងធ្វើដូចម្តេច ដើម្បីឱ្យការអនុវត្តនោះមានគុណភាព និងសុវត្ថិភាពជាក់ស្ដែងនៅក្នុងសេវារបស់ខ្លួននោះ»

នាឱកាសនោះលោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ ក៏បានផ្ដល់នូវអនុសាសន៍គន្លឹះ ដោយសំដៅលើការផ្ដល់សុវត្ថិភាពខ្ពស់ក្នុងការថែទាំ ព្យាបាលអ្នកជំងឺ ឱ្យអស់ពីចិត្ដ ដោយមិនត្រូវការផលប្រយោជន៍ត្រលប់មកវិញ៕