* Fresh Exclusive: ជម្លោះដូណាល់ ត្រាំ–សារព័ត៌មាន ក្តៅគគុកមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ៖ ហេតុអ្វីសេតវិមាន ហាមស្ថាប័នព័ត៌មានមួយចំនួន ខណៈបង្កើត «Trump TV» របស់ខ្លួន?
* សម្តេចតេជោ ហ៊ុន សែន ព្រមានលុបលេខទូរស័ព្ទពីបណ្តាញទំនាក់ទំនង បន្ទាប់ពីមានការរំខានសុំជំនួយហួសហេតុ
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ បន្តបេសកកម្មមកយកព័ត៌មានផ្ទាល់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះសម្ភារបច្ចេកទេសជាច្រើន ដែលកម្លាំងសមត្ថកិច្ចដកហូតពីបទល្មើស Online Scams កាលពីពេលកន្លងទៅ
* អ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព បន្ដចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ដែលជាប់ពាក់ព័ន្ធជាមួយចេន ហ្ស៉ី
* សម្ដេចតេជោ ហ៊ុន សែន បង្ហាញអត្ថន័យឈ្មោះចៅស្រីទី២៣ «ហ៊ុន បញ្ចពរមាលា» ក្នុងថ្ងៃគម្រប់ខួប ១ខែ ព្រមទាំងបង្ហាញបំណងចង់បានចៅទួត
* កម្ពុជា តវ៉ាដាច់អហង្ការចំពោះការរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដី ដោយកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ ដែលបានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង
* តើកម្ពុជាចាប់យកឱកាសពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយបារាំងបានអ្វីខ្លះ ក្នុងពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងវេទិកាធុរកិច្ចកម្ពុជា-បារាំង ? Video inside)
* ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរ
* សហរដ្ឋអាមេរិក សង្កត់ធ្ងន់ពីការគាំទ្រចំពោះជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ មុនកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រយៈពេល១៥ឆ្នាំ ស្ត្រីជាង​​ ២ម៉ឺននាក់ ទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈសាឡនក្នុងនោះជាង ៥ពាន់នាក់ បានក្លាយជាម្ចាស់អាជីវកម្ម​មានភាពធន់ក្នុងសេដ្ឋកិច្ច

02-09-2026 16:36

(ភ្នំពេញ)៖ លោកស្រី ហង់ វុត្ថា អគ្គនាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡន​ បានឲ្យដឹងថា ក្នុងរយៈពេល ១៥ឆ្នាំមកនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡន​ បានបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្នែកសាឡនជាង ២ម៉ឺននាក់។ នៅក្នុងចំណោមនោះមានស្ត្រីជាង ៥ពាន់នាក់ បានក្លាយជាម្ចាស់អាជីវកម្មសាឡនផ្ទាល់ខ្លួន ដែលបង្ហាញពីភាពធន់ និងជោគជ័យគួរឱ្យកត់សម្គាល់នៅក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន។

ការឱ្យដឹងបែបនេះបានធ្វើឡើងក្នុងពិធី​ «វេទិកាអ្នកប្រកបអាជីវកម្មវិស័យសាឡននៅកម្ពុជា ឆ្នាំ២០២៦»​ ដែលប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២២៦នេះ។

លោកស្រី ហង់ វុត្ថា បានបន្ថែមថា ក្រោមការយកចិត្តទុកដាក់រៀនសូត្រប្រកបដោយចក្ខុវិស័យ ស្ត្រីជាម្ចាស់អាជីវកម្មសាឡន ត្រូវបានបំពាក់ដោយចំណេះដឹង និងជំនាញច្បាស់លាស់ ដែលអនុញ្ញាតឱ្យពួកគេអាចឈរជើងបានរឹងមាំ។ ភាពជោគជ័យនេះ ក៏កើតចេញពីការយកចិត្តទុកដាក់ខ្ពស់ និងការប្រើប្រាស់បេះដូងក្នុងការច្នៃប្រឌិតសេវាកម្មជូនអតិថិជនជាទីស្រឡាញ់របស់ខ្លួន។

បន្ថែមពីនេះ លោកស្រីបានគូសបញ្ជាក់ថា វិស័យសាឡននៅក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថាមិនអន់នោះទេ តែមានភាពអស្ចារ្យ ដោយសារតែសិល្បៈនៃការរចនារបស់ស្ត្រីដែលជាជាងសាឡន មានទន់ភ្លន់​ និងច្នៃប្រឌិត។ វិស័យសាឡននៅក្នុងប្រទេសកម្ពុជា មានសក្ដានុពល​ក្នុងការរកចំណូល ទោះបីជាតម្លៃសេវាកម្មដែលយកពីអតិថិជនមានកម្រិតទាបជាងនៅតាមបណ្ដាប្រទេសដទៃក៏ដោយ។ ចំណុចនេះ បានឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់ និងការខិតខំប្រឹងប្រែងរបស់ម្ចាស់អាជីវកម្មក្នុងការផ្ដល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ ក្នុងតម្លៃសមរម្យ។ ភាពធន់ និងការលះបង់នេះ មិនត្រឹមតែជួយឱ្យពួកគេអាចរកចំណូលបានប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។

ភ្ជាប់ជាមួយការវិវត្តឥតឈប់ឈរនៅសម័យរីកចម្រើនផ្នែកបច្ចេកវិទ្យានេះ, លោកស្រី ហង្ស វុត្ថា បានលើកទឹកចិត្ត និងគាំទ្រដល់ស្ត្រីដែលជាម្ចាស់អាជីវកម្មសាឡន ឱ្យអភិវឌ្ឍន៍សមត្ថភាពខ្លួនបន្ថែមទៀត គឺការប្រើប្រាស់ AI ដើម្បីសម្រួលដល់ការងារប្រចាំថ្ងៃរបស់ខ្លួន តាមរយៈការច្នៃម៉ូតូសក់ ឬការជ្រើសរើសកូល័រសម្រាប់ផាត់ជូនអតិថិជនជាដើម។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា វិស័យសាឡន និងសម្អាងការ គឺជាវិស័យមួយដែលមានសក្តានុពលខ្ពស់ និងអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

លោករដ្ឋមន្រ្តី ក៏បានជំរុញឱ្យម្ចាស់អាជីវកម្មក្នុងវិស័យ សាឡន បន្តខិតខំពង្រឹងសមត្ថភាព ជំនាញ និងគុណភាពសេវាកម្ម ព្រមទាំងយកចិត្តទុកដាក់ប្រើប្រាស់ផលិតផលដែលផលិតក្នុងស្រុកឱ្យអស់លទ្ធភាព ដើម្បីចូលរួមលើកកម្ពស់ផលិតកម្មក្នុងស្រុក។

លោករដ្ឋមន្រ្តី ហែម វណ្ណឌី សង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងសុវត្ថិភាពក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្ម ដើម្បីធានាគុណភាព និងបង្កើនទំនុកចិត្តរបស់អតិថិជន ដែលជាកត្តាសំខាន់សម្រាប់ការរីកចម្រើនប្រកបដោយចីរភាពរបស់វិស័យសាឡននៅកម្ពុជា។

មជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡន បានបន្តការប្ដេជ្ញាចិត្តបណ្ដុះបណ្ដាលធនធានមនុស្ស និងលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈសាឡននៅកម្ពុជា ឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងវិជ្ជាជីវៈខ្ពស់។ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ មជ្ឈមណ្ឌលបានបណ្ដុះបណ្ដាលសិក្ខាកាមចំនួន ៤,០៦៤នាក់។ ដោយឡែករយៈពេល១៥ឆ្នាំ នៃកិច្ចការងាររបស់ មជ្ឈមណ្ឌលបណ្តុះបណ្តាល ស្នាដៃនារីខ្មែរសាឡន យើងបានបណ្ដុះបណ្ដាលសិក្ខាកាមលើសពី ២០,០០០នាក់ វាក៏ជាសក្ខីភាពបញ្ជាក់ថា វិស័យសាឡននៅកម្ពុជា កំពុងទទួលបានការទទួលស្គាល់ថា ជាវិជ្ជាជីវៈដ៏មានកិត្តិយស មានសក្តានុពលសេដ្ឋកិច្ច និងអាចបង្កើតប្រាក់ចំណូលប្រកបដោយចីរភាព៕