* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក គីម វីរៈ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារប្រចាំខែសីហា ក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយ

02-09-2026 16:47

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តខែកញ្ញា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី អគ្គលេខាធិការរង, លោក ប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។

លោក គីម វីរៈ បានថ្លែងថា ក្នុងខែសីហា ឆ្នាំ២០២៦ ព្យុះក្នុងតំបន់បានកើតមានជាបន្តបន្ទាប់ខុសប្រក្រតី ដែលមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គលើ និងភូមិសាស្រ្តកម្ពុជា ដែលបណ្តាលឱ្យទឹកទន្លេមេគង្គមានការកើនឡើងយ៉ាងគំហុក ដែលក្នុងនេះកម្ពស់ទឹកស្ថានីយជលសាស្រ្តស្ទឹងត្រែង ឡើងដល់កម្រិតប្រកាសប្រុងប្រយ័ត្ន និងស្ថានីយជលសាស្ត្រក្នុងខេត្តក្រចេះ និងកំពង់ចាម ក៏មានកើនឡើងជិតដល់កម្រិតប្រុងប្រយ័ត្ន។

លោក គីម វីរៈ បានបន្តថា ស្ថានភាពជលសាស្ត្រចាប់ពីពាក់កណ្តាលខែសីហាមក តំបន់ទំនាបមួយចំនួនក្នុងខេត្តស្ទឹងត្រែង ខេត្តក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ ចាប់ផ្តើមទទួលការជន់លិចជាបណ្ដើរៗ និងប៉ះពាល់ដល់លំនៅឋាន ដីស្រែចម្ការ និងហេដ្ឋារចនាសម្ព័ន្ធជនបទ ជាបន្តបន្ទាប់។

ក្នុងស្ថានភាពនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចេញសេចក្ដីណែនាំជាបន្តបន្ទាប់ សម្រាប់ការត្រៀមរៀបចំក្នុងការអន្តរាគមន៍ ឆ្លើយតប និងគ្រោះទឹកជំនន់ ហើយក្នុងនោះក្រសួងស្ថាប័នជំនាញក៏ បានចេញសេចក្តីណែនាំបន្ថែមទៀត ក្នុងការងារជំនាញ ក្នុងគោលដៅកាត់បន្ថយហានិភ័យទឹកជំនន់ នៅតាម តំបន់មូលដ្ឋានទទួលរងគ្រោះ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញនូវផែនការសកម្មភាពការងារ ដើម្បីជំរុញ ប្រសិទ្ធភាព ក្នុងការត្រៀមរៀបចំ ឆ្លើយតប និងស្តារឡើងវិញពីគ្រោះមហន្តរាយនានាឱ្យមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។

ជាចុងក្រោយលោក គីម វីរៈ បានជំរុញការអនុវត្តផែនការសកម្មភាព និងវិធានការអាទិភាព ដើម្បីពង្រឹងប្រសិទ្ធភាពនៃការត្រៀមបង្ការ ការត្រៀមបម្រុង ការឆ្លើយតបសង្គ្រោះបន្ទាន់ និងការស្ដារឡើងវិញក្រោយគ្រោះមហន្តរាយឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា៕