* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្ត្រី​ ប៉េង ពោធិ៍នា ណែនាំមន្ត្រីយកចិត្តទុកដាក់បន្ថែមលើការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព តម្លាភាព និងរហ័ស

02-09-2026 20:30

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ យកចិត្តទុកដាក់បន្ថែមលើការផ្តល់សេវាសាធារណៈ ឱ្យបានត្រឹមត្រូវ តម្លាភាព ប្រសិទ្ធភាព និងរហ័ស ត្រួតពិនិត្យលើផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងសម្ភារឧបករណ៍ផ្សេងៗ ពង្រឹងការជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឱ្យបានទាន់ពេលវេលា និងសុំឱ្យអាជ្ញាធរដែនដី នៅបន្តសហការជួយថែទាំផ្លូវ។

ការណែនាំបែបនេះរបស់លោក ប៉េង ពោធិ៍នា បានធ្វើឡើងនារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការនៃ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅក្នុងមូលដ្ឋាន ខណ្ឌជ្រោយចង្វារ ។

លោក ប៉េង ពោធិ៍នា បានបញ្ជាក់ទៀតថា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
បានដឹកនាំ និងគ្រប់គ្រងមន្ទីរ ប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ និងសម្រេច បានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ទាំងទៅលើការពង្រឹងប្រសិទ្ធភាពការងារ និងការលើកកម្ពស់សមត្ថភាពស្ថាប័ន ជាពិសេសការខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោក ប៉េង ពោធិ៍នា បន្តថា នៅក្នុងរយៈពេលជាង៣ឆ្នាំ នៃអាណត្តិទី៧នេះ ក្រសួងសម្រេចបានសមិទ្ធផលជាច្រើន ដូចជាការរៀបចំនូវយន្តការអនុវត្តផ្ទៃក្នុងរបស់ក្រសួង កែទម្រង់ហិរញ្ញវត្ថុ កសាងផ្លូវជាតិលេខ៥, មហាវិថី ស៊ី ជីនពីង, វិថីតេជោសន្តិភាព ឆ្នេរអង្គោល, ព្រែកជីកហ្វូណនតេជា, បើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ, ការសម្ពោធកំណាត់ផ្លូវជាតិលេខ២៣ (ស្រុកកោះធំ), ការសម្ពោធកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម), ការសម្ពោធកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ស្ថិតនៅខេត្តក្រចេះ។

ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) បច្ចុប្បន្នសម្រេចបាន៨៣% អាចបើកឱ្យប្រើប្រាស់បណ្តោះអាសន្ន ក្នុងពេលចូលឆ្នាំខ្មែរ ២០២៧ ហើយគម្រោងទាំងមូលនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៧, ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) បច្ចុប្បន្នសម្រេចបានប្រមាណ៦០% គ្រោងនឹងបញ្ចប់នៅមុនបោះឆ្នោតសកលឆ្នាំ២០២៨, ផ្លូវជាតិលេខ១០ គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦, ផ្លូវជាតិលេខ៤៨ គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៦ និងស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ (ស្ពានមេគង្គក្រចេះ) គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមឆ្នាំ២០២៧ខាងមុខ, ការចុះហត្ថលេខាលើកិច្ចសន្យារវាងអង្គភាពគ្រប់គ្រងគម្រោងក្រសួង និងក្រុមហ៊ុនអនុវត្ត (ស្ពានកោះខ្សាច់ទន្លា, គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង), ចំណតផែកុងតឺន័រ និងការដាក់ឱ្យប្រើប្រាស់គ្រឿងចក្រលើកដាក់ចល័តនៅគែមផែ, ចំណតផែរណបពហុបំណង, ឃ្លាំងសន្និធិគយបណ្តោះអាសន្ន, ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់, ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ កំពង់ផែពហុបំណងកំពត និងហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ និងផ្លូវខេត្តជាច្រើនខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងទីលានទុកដាក់សំរាម នៅតាមទីរួមខេត្ត-ក្រុង និងទីប្រជុំជនសំខាន់ៗ រួមជាមួយនឹងលទ្ធផលជោគជ័យនៃការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដើម្បីគាំទ្រដល់ការអនុវត្តការងារ នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

លោករដ្ឋមន្ត្រី ក៏បានជំរុញការតាមដានត្រួតពិនិត្យនៅតាមដងផ្លូវនានា ក្នុងរាជធានីឱ្យសព្វគ្រប់ជ្រុងជ្រោយ បន្តពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ត្រួតពិនិត្យ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ទំនើបថ្មីៗ សម្រាប់ជួយដល់ការងារត្រួតពិនិត្យ លក្ខណៈបច្ចេកទេស។ សូមឱ្យអាជ្ញាធរដែនដីជួយទប់ស្កាត់ការរំលោភបំពានយកដីចំណីផ្លូវមកប្រើប្រាស់ជាលក្ខណៈ ឯកជន។ សុំឱ្យអាជ្ញាធរដែនដី នៅបន្តសហការជួយថែទាំផ្លូវ។

នាឱកាសនោះដែរលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថាមន្ទីរបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ លើវិស័យសាធារណការ វិស័យដឹកជញ្ជូន និងសោភ័ណ្ឌភាពរាជធានី ។ ការងារស្ថាបនា ការងារថែទាំ និងការងារជួសជុលហេដ្ឋា រចនាសម្ព័ន្ធ ផ្លូវ ស្ពាន ស្ថានីយប្រព្រឹត្តទឹកកខ្វក់ ស្ថានីយ ស្ថានីយបូមទឹកចេញក្រៅក្រុង ប្រព័ន្ធប្រឡាយ ប្រព័ន្ធលូ- អណ្តូងលូ ភ្លើងស្តុប ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ និងបានចូលរួមចំណែកលើការងារស្ថាបនា ថែទាំ ជួសជុលសួនច្បារ និងដើមឈើ ។

លោកបន្តថា នៅក្នុងរាជធានីភ្នំពេញ មានប្រភេទផ្លូវជាតិ ផ្លូវក្រវ៉ាត់ក្រុង និងផ្លូវរាជធានីភ្នំពេញ សរុប ២.៨៨២គីឡូម៉ែត្រ ក្នុងនោះ រួមមាន ផ្លូវជាតិស្ពានមានសរុបចំនួន ៤៧ស្ពាន មានប្រវែងសរុប ១៧,១០០ ម៉ែត្រ ក្នុងនោះ រួមមាន ៖ ស្ពានបេតុងឆ្លងកាត់ទន្លេ ចំនួន ១០ស្ពាន មានប្រវែង ៤,៩៩៣ ម៉ែត្រ, ស្ពានខ្សែកាបឆ្លងកាត់ទន្លេ ចំនួន ២ស្ពាន មានប្រវែង ១,៤៦៦ ម៉ែត្រ, ស្ពានអាកាសចំនួន ១១ស្ពាន មានប្រវែង ៩,៧៣១ ម៉ែត្រ, ស្ពានថ្មើរជើងចំនួន ៥ស្ពាន មានប្រវែង៣៩៧ ម៉ែត្រ, ស្ពានធម្មតា ចំនួន ១៩ស្ពានមានប្រវែង៥១៣ ម៉ែត្រ។ ប្រឡាយ មានប្រឡាយមេ ចំនួន ៣៥ខ្សែ មានប្រវែង ១១៩.៩៤៥ម៉ែត្រ៕