* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ និងលោក ស៊ី ជីនពីង ចង់បានអ្វីពីកិច្ចប្រជុំកំពូលនៅវ៉ាស៊ីនតោន?
* Fresh Exclusive: ជម្លោះដូណាល់ ត្រាំ–សារព័ត៌មាន ក្តៅគគុកមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ៖ ហេតុអ្វីសេតវិមាន ហាមស្ថាប័នព័ត៌មានមួយចំនួន ខណៈបង្កើត «Trump TV» របស់ខ្លួន?
* សម្តេចតេជោ ហ៊ុន សែន ព្រមានលុបលេខទូរស័ព្ទពីបណ្តាញទំនាក់ទំនង បន្ទាប់ពីមានការរំខានសុំជំនួយហួសហេតុ
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ បន្តបេសកកម្មមកយកព័ត៌មានផ្ទាល់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះសម្ភារបច្ចេកទេសជាច្រើន ដែលកម្លាំងសមត្ថកិច្ចដកហូតពីបទល្មើស Online Scams កាលពីពេលកន្លងទៅ
* អ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព បន្ដចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ដែលជាប់ពាក់ព័ន្ធជាមួយចេន ហ្ស៉ី
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អភិបាលខេត្តព្រៃវែង៖ ការពង្រឹងយន្តការច្រកចេញចូលតែមួយនៅខេត្តព្រៃវែង ជំរុញការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋកាន់តែប្រសើរ និងលុបបំបាត់បាតុភូតអសកម្មនានា

02-09-2026 21:24

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានគូសបញ្ជាក់ថា ការបង្កើត និងពង្រឹងយន្តការច្រកចេញចូលតែមួយ គឺជាជំហានកំណែទម្រង់ដ៏សំខាន់ និងជាប្រវត្តិសាស្ត្រនៃការកែទម្រង់ការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ខិតសេវាសាធារណៈជូនប្រជាពលរដ្ឋ ធានានូវតម្លាភាព កាត់បន្ថយនីតិវិធីស្មុគស្មាញ និងលុបបំបាត់បាតុភូតអសកម្មនានា។

លោកគូសបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែល លោក អភិបាលខេត្តនិង លោក តូច សេដ្ឋា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តអញ្ជើញបិទសិក្ខាសាលាផ្សព្វផ្សាយពិគ្រោះយោបល់លើការងារផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក និងយន្តការច្រកចេញចូលតែមួយឃុំសង្កាត់នៅថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៦ ។

ក្នុងពិធីនោះ អង្គសិក្ខាសាលាទាំងមូលបានពិភាក្សាយ៉ាងផុសផុល និងស៊ីជម្រៅ លើការងាររៀបចំ និងប្រតិបត្តិការរបស់អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត ការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលក្រុង-ស្រុក និងយន្តការច្រកចេញចូលតែមួយនៅថ្នាក់ឃុំ-សង្កាត់។

​ដើម្បីបន្តលើកកម្ពស់គុណភាពសេវា លោក សួន សុម៉ាលីន បានដាក់ចេញនូវទិសដៅអនុវត្តសំខាន់ៗចំនួន ៤ ចំណុច រួមមាន៖ ទី១. ពង្រឹងសមត្ថភាព និងវិជ្ជាជីវៈមន្ត្រី តាមរយៈវគ្គបណ្តុះបណ្តាលជំនាញឌីជីថល និងក្រមសីលធម៌អាជីព។ ទី២. បង្កើនការផ្សព្វផ្សាយ និងអប់រំសាធារណៈ ឲ្យប្រជាពលរដ្ឋយល់ដឹងច្បាស់ពីសិទ្ធិ តម្លៃសេវា រយៈពេល និងរបៀបស្នើសុំសេវាតាមអនឡាញ។ ទី៣. ពង្រឹងយន្តការសម្របសម្រួល និងកាត់បន្ថយនីតិវិធី ដោយរៀបចំប្រជុំដោះស្រាយបញ្ហាប្រឈមជាទៀងទាត់។ ទី៤. វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល កែលម្អប្រព័ន្ធអ៊ីនធឺណិត និងបំពាក់ឧបករណ៍បច្ចេកវិទ្យុបនីយកម្មបន្ថែម។

លោកអភិបាលខេត្តមានជំនឿយ៉ាងមុតមាំថា តាមរយៈស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចសហការជិតស្និទ្ធរវាងគ្រប់ភាគីពាក់ព័ន្ធ ការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញចូលតែមួយនៅក្នុងខេត្តព្រៃវែង នឹងកាន់តែមានភាពរលូន ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆ្លើយតបបានយ៉ាងពេញលេញទៅនឹងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ៕