* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្វែងយល់ពីរបៀបដាក់ពាក្យស្នើសុំបន្តសុពលភាពឆៀករបស់ក្រសួងសាធារណការ តាមកម្មវិធីទូរស័ព្ទដៃរបស់ធនាគារដៃគូ (Video inside)

03-09-2026 11:54

(ភ្នំពេញ)៖ ការបន្តសុពលភាពឆៀកតាមកម្មវិធីទូរស័ព្ទដៃរបស់ធនាគារដៃគូជាជម្រើសបន្ថែមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីផ្តល់ភាពងាយស្រួល និងជាការបង្ខិតសេវាទៅជិតប្រជាពលរដ្ឋ ចំណេញពេលវេលា និងផ្តល់ភាពងាយស្រួលក្នុងការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ឡើងវិញ តាមធនាគារដៃគូរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាមលោក ទេស តារារ័ត្ន អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បានបញ្ជាក់ឱ្យដឹងថា ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះតាមធនាគារដៃគូ មានគោលបំណង បង្កើនភាពងាយស្រួល និងកាត់បន្ថយពេលវេលារបស់ប្រជាពលរដ្ឋក្នុងការទទួលបាន សេវាសាធារណៈ។

ការដាក់ពាក្យស្នើសុំសេវានេះ អាចធ្វើឡើងតាមកម្មវិធីទូរស័ព្ទដៃរបស់ធនាគារ និងតាមសាខាធនាគារដៃគូ។ ជាលទ្ធផលរហូតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ មានអ្នកស្នើសុំសេវាសរុបចំនួន ២,២១៩ប្រតិបត្តិការ ដែលនៅក្នុងនោះរួមមាន ការស្នើសុំតាមកម្មវិធីទូរស័ព្ទធនាគារដៃគូ មានចំនួន ២,១៩៩ប្រតិបត្តិការ ដែលរួមមាន តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី ចំនួន ៦៨៣ប្រតិបត្តិការ និងធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA) ចំនួន ១,៥១៦ ប្រតិបត្តិការ។

ចំណែកការដាក់ពាក្យតាមសាខាធនាគារដៃគូ មានចំនួន ២០ប្រតិបត្តិការ ក្នុងនោះតាមរយៈធនាគារអេស៊ីលីដា ភីអិលស៊ី (ACLEDA) សាខាខណ្ឌឫស្សីកែវ ចំនួន ៣ ប្រតិបត្តិការ តាមរយៈ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA) សាខាខណ្ឌទួលគោក ចំនួន ៣ ប្រតិបត្តិការ និងតាមរយៈធនាគារ កាណាឌីយ៉ា ក.អ (CANADIA) សាខាខណ្ឌឫស្សីកែវ ចំនួន ១៤ ប្រតិបត្តិការ។ តួលេខទាំងនេះបង្ហាញថា ការផ្តល់សេវាតាមប្រព័ន្ធឌីជីថល និងតាមធនាគារដៃគូ បានចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យការទទួលសេវាសាធារណៈ របស់ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល រហ័ស និងមានប្រសិទ្ធភាព៕

ខាងក្រោមនេះជាវីដេអូបង្ហាញពីរបៀបដាក់ពាក្យស្នើសុំបន្តសុពលភាពឆៀក តាមកម្មវិធីទូរស័ព្ទដៃរបស់ធនាគារដៃគូ៖