* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ករណីបងប្អូនរត់កង់បី៖ ក្រសួងបានដោះស្រាយចំនួន ១០លើកដោយយកចិត្តទុកដាក់ ខណៈបញ្ហានៅសេសសល់ ត្រូវបានបញ្ជូនទៅអន្តរក្រសួងដែលមានសមត្ថកិច្ច​ ដើម្បីដោះស្រាយបន្ត

03-09-2026 12:24

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយក្រសួងពាណិជ្ជកម្ម បានយកចិត្តទុកដាក់ដោះស្រាយកង្វល់ និង​សំណើ​របស់បងប្អូនអ្នកដឹកជញ្ជូនអ្នកដំណើរតាមថ្នាលបច្ចេកវិទ្យា ដោយបានរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ ទាំងក្នុងក្របខណ្ឌក្រសួងដោយឡែក និងក្របខណ្ឌអន្តរក្រសួង សរុបចំនួន ១០លើក ដើម្បីពិភាក្សា សម្របសម្រួល និងស្វែងរក​ដំណោះស្រាយ​ដែលអាចទទួល​យកបានពី​គ្រប់ភាគីពាក់ព័ន្ធ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា៖ «ក្រសួងការងារតែងតែយកចិត្តទុកដាក់ស្តាប់កង្វល់ និងសំណើរបស់បងប្អូនអ្នកដឹកជញ្ជូនអ្នកដំណើរទាំងអស់។ កិច្ចប្រជុំចំនួន ១០លើកនេះ បង្ហាញពីការខិតខំប្រឹងប្រែង និងការយក​ចិត្តទុកដាក់​របស់ក្រសួង ក្នុងការស្វែងរកដំណោះស្រាយជាក់ស្តែងដែលអាចទទួលយកបាន និងធានាផលប្រយោជន៍សម្រាប់គ្រប់ភាគីពាក់ព័ន្ធ»។

បើតាមក្រសួងការងារ ភាគីពាក់ព័ន្ធទាំងអស់បានឯកភាពទទួលយកដំណោះស្រាយលើសំណើចំនួន ៣ចំណុច។ ដោយឡែក សំណើចំនួន ៣ចំណុចទៀត ដែលពាក់ព័ន្ធនឹងការប្រកួតប្រជែង គោលការណ៍កំណត់តម្លៃ និងសិទ្ធិរបស់អ្នកប្រើប្រាស់ មិនទាន់ទទួល បានការឯកភាពរួមនៅឡើយ។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជូនសំណើ កំណត់ហេតុកិច្ចប្រជុំ និងឯកសារពាក់ព័ន្ធទៅគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ដែលជាស្ថាប័នមានសមត្ថកិច្ច ដើម្បីពិនិត្យ និងមានចំណាត់ការបន្តតាមនីតិវិធីជាធរមាន។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា គោលដៅរបស់យើង គឺរក្សាតុល្យភាពរវាងជីវភាព និងប្រាក់ចំណូលរបស់បងប្អូនអ្នកបើកបរ និរន្តរភាពអាជីវកម្មរបស់ក្រុមហ៊ុន និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តទទួលយកកង្វល់ និងសំណើរបស់បងប្អូនអ្នកដឹកជញ្ជូនអ្នកដំណើរតាមថ្នាលបច្ចេកវិទ្យា ព្រមទាំងសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការស្វែងរកដំណោះស្រាយសមស្រប សំដៅធានាផលប្រយោជន៍របស់គ្រប់ភាគី៕