* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ (Video inside)

03-09-2026 12:42

(ភ្នំពេញ)៖ លោក មីន អោង ឡាំង (MIN AUNG HLAING) ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងបំពេញទស្សនកិច្ចផ្លូវ​រដ្ឋនៅកម្ពុជានាសប្តាហ៍ក្រោយនេះហើយ ពោលទស្សនកិច្ចរយៈពេលពីរថ្ងៃ គឺថ្ងៃទី១១ និង១២ ខែកញ្ញា ឆ្នាំ២០២៦។

ដំណើរបំពេញទស្សនកិច្ចរបស់លោក មីន អោង ឡាំង នឹងត្រូវទទួលបដិសណ្ឋារកិច្ចដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមព្រះមហាក្សត្រ។

ជាមួយនឹងដំណើរទស្សនកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈសម្បត្តិបដិសណ្ឋារកិច្ចកម្រិតខ្ពស់។ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈិន កេតនា ទេសរដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជា​អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ច និងរៀបចំផែនការសកម្មភាពលម្អិត ក្នុងពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូដឹកនាំដោយ លោក មីន អោង ឡាំង។

ក្នុងកិច្ចប្រជុំមានការចូលរួមអំពីលោក លោកស្រីតំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្ត កណ្ដាល រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា ហើយកិច្ច ប្រជុំបានផ្ដោតសំខាន់លើការរៀបចំកិច្ចការពិធីការ សន្តិសុខ សណ្តាប់ធ្នាប់ និង សោភ័ណភាព ដើម្បីធានាឱ្យព្រឹត្តិការណ៍ផ្លូវរដ្ឋនេះប្រព្រឹត្តទៅដោយរលូន និងលើកកម្ពស់កិត្តិយសជាតិ។

លោក ឈិន កេតនា បានលើកកិច្ចការងារចំពោះមុខមួយចំនួនជូនអង្គប្រជុំ និងបែងចែកភារកិច្ច​ដល់អាជ្ញាធរ​រាជធានី-ខេត្ត និងស្ថាប័នពាក់ព័ន្ធ។ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ ទទួលបន្ទុករៀបចំតុបតែងលម្អតាមដងផ្លូវ ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងរៀបចំកម្លាំងមហាជន សិស្សានុសិស្ស និង​យុវជន ចូលរួមឈរអបអរសាទរទទួល និងជូនដំណើរ​គណៈប្រតិភូនៅតាមដងផ្លូវដែលបានកំណត់។

រដ្ឋបាលខេត្តកណ្តាល សហការការពារសន្តិសុខ និងសុវត្ថិភាពតាមតំបន់ព្រំប្រទល់ និងផ្លូវឆ្ពោះទៅកាន់​អាកាស​យានដ្ឋានអន្តរជាតិតេជោ។ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ត្រៀមលក្ខណៈសម្បត្តិគ្រប់ជ្រុង​ជ្រោយ​លើកិច្ចការបដិសណ្ឋារកិច្ច អនាម័យ និងសោភ័ណភាពនៅតាមបណ្តាប្រាសាទបុរាណ ក្នុងករណីគណៈ​ប្រតិភូអញ្ជើញទៅទស្សនកិច្ចនៅតំបន់ប្រវត្តិសាស្ត្រអង្គរ។

លោក ឈិន កេតនា ក៏បានជម្រាបអង្គប្រជុំអំពីការងារពិធីការ និងការផ្សព្វផ្សាយ ដោយណែនាំឱ្យគ្រប់ស្ថាប័ន​ពាក់​ព័ន្ធចងទង់ជាតិកម្ពុជា ទង់ជាតិមីយ៉ាន់ម៉ា និងបដាពាក្យស្លោកស្វាគមន៍នៅតាមដងផ្លូវសំខាន់ៗ អាកាស យានដ្ឋាន និងទីតាំងស្នាក់នៅ។

លោកទេសរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើការធានាសន្តិសុខ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរ​មានសមត្ថកិច្ច ត្រូវសហការគ្នាយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីការពារសុវត្ថិភាពជូនគណៈប្រតិភូជាន់ខ្ពស់ចាប់​តាំង​ពីពេលមកដល់ រហូតដល់បញ្ចប់បេសកកម្មផ្លូវរដ្ឋនេះ។

សូមបញ្ជាក់ថា លោក មីន អោង ឡាំង ក្រោយឈ្នះឆ្នោតដឹកនាំប្រទេសមីយ៉ាន់ម៉ា បាននិងកំពុងពង្រឹងទំនាក់​ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់ ហើយបានធ្វើដំណើរទស្សនកិច្ចនៅបណ្តាប្រទេសនានាជាបន្តបន្ទាប់។ ប្រទេសដែលលោកបានបំពេញទស្សនកិច្ចរួមមានចិន រុស្ស ឥណ្ឌា ថៃ និងវៀតណាមជាដើម។

ដំណើរទស្សនកិច្ចនៅកម្ពុជា ត្រូវបានគេមើលឃើញថា ជាដំណើរទស្សនកិច្ចដើម្បីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕