* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

វឌ្ឍនភាពថ្មី! ស្ថានីយបង្គោលអង់តែនទូរសព្ទ តាមផ្លូវជាតិលេខ៥៥ ស្រុកវាលវែង កំពុងដំណើរការសាងសង់យ៉ាងសកម្ម ដើម្បីពង្រីកសេវាគ្របដណ្តប់ជូនប្រជាពលរដ្ឋ

03-09-2026 15:37

(ពោធិ៍សាត់)៖ ដោយបានការគាំទ្រពី លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក ថោង ចិន្តា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា ព្រមទាំងឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅក្នុងការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារលើកកម្ពស់គុណភាពសេវា នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក អ៊ូ ឆៃ ប្រធានមន្ទីរ និងបានសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមការងារកាតព្វកិច្ចសេវាសាកល (USO) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះពិនិត្យផ្ទាល់ពីវឌ្ឍនភាព នៃការសាងសង់ស្ថានីយបង្គោលអង់តែនទូរសព្ទ ចំនួន២កន្លែង តាមបណ្តោយផ្លូវជាតិលេខ៥៥។

ផ្អែកតាមលទ្ធផលនៃការចុះពិនិត្យជាក់ស្តែងបង្ហាញថា ការដ្ឋានសាងសង់កំពុងដំណើរការទៅមុខយ៉ាងរលូន ដូចខាងក្រោម៖
*ស្ថានីយទី១ (ចំណុចទឹកធ្លាក់ដាតូច)៖ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង បានបញ្ចប់ការចាក់គ្រឹះជើងតាងបង្គោលអង់តែនរួចរាល់ ១០០% ហើយ។ បច្ចុប្បន្នកំពុងទុករយៈពេល ១០ថ្ងៃឱ្យបេតុងរឹងមាំ ដើម្បីបន្តការដំឡើងបង្គោលអង់តែននៅវគ្គបន្ទាប់។
*ស្ថានីយទី២ (ចំណុចផ្លូវអន្ទង់អាំង)៖ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង កំពុងដំណើរការចាក់គ្រឹះជើងតាងបង្គោលអង់តែនយ៉ាងសកម្ម។ ប្រសិនបើអាកាសធាតុអំណោយផល គ្មានភ្លៀងធ្លាក់រំខាន ការងារចាក់គ្រឹះនេះនឹងត្រូវបដិសន្ធិរួចរាល់១០០% នាពេលឆាប់ៗនេះ។
*ក្នុងពេលឆាប់ៗខាងមុខនេះ នឹងសាងសង់ស្ថានីយ៍អង់តែនទូរស័ព្ទ មួយកន្លែងទៀត នៅចំណុចអន្លង់ក្រពើរ ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង តាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

បន្ថែមពីនេះ ក្រុមការងារក៏បានបើកកិច្ចពិភាក្សាយ៉ាងលម្អិតជាមួយក្រុមបច្ចេកទេស នៃនិយ័តករទូរគមនាគមន៍កម្ពុជា និងក្រុមការងារ USO ដើម្បីត្រៀមលក្ខណៈសាងសង់ស្ថានីយអង់តែនថ្មី ១កន្លែងទៀត នៅចំណុចអន្លង់ក្រពើ ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង តាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

ការត្រៀមសាងសង់ទីតាំងទី៣នេះ គឺធ្វើឡើងដើម្បីអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកអភិបាលខេត្ត កាលពីកិច្ចប្រជុំក្រុមប្រឹក្សាខេត្តកន្លងទៅ ហើយគម្រោងនេះនឹងចាប់ផ្តើមដំណើរការសាងសង់នាពេលដ៏ខ្លីខាងមុខ ប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេ។

ការខិតខំប្រឹងប្រែងរុញច្រានគម្រោងសាងសង់ស្ថានីយបង្គោលអង់តែនទាំងនេះ នឹងជួយសម្រួលយ៉ាងខ្លាំងដល់ការទំនាក់ទំនង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជាធានាសុវត្ថិភាព និងភាពងាយស្រួលដល់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្លងកាត់តាមតំបន់ទេសចរណ៍ដ៏សំខាន់ នៃផ្លូវជាតិលេខ៥៥៕