* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យការងាររបស់ គណៈកម្មាធិការ អ.ន.ក.តាមវិស័យ

03-09-2026 16:49

(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា(អ.ន.ក) បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាការងាររបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមវិស័យ ចំនួន ១៧ (ក្រសួង ស្ថាប័ន)។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំគណៈអចិន្រ្តៃយ៍ អ.ន.ក. រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាថ្នាក់ដឹកនាំ និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ អ.ន.ក.តាមវិស័យ ចំនួន ១៧ក្រសួង ស្ថាប័ន ព្រមទាំងក្រុមការងារជំនាញពាក់ព័ន្ធ សរុប ១៣៥នាក់។

ជាកិច្ចចាប់ផ្តើម លោក គន់ គីម មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះធ្វើឡើង ក្នុងគោលបំណងពិនិត្យតាមដានការងាររបស់គណៈកម្មាធិការ អ.ន.ក.តាមវិស័យ ដែលអនុវត្តក្នុងរយៈពេល៦ខែ ក្រោយពីបានប្រកាស សមាសភាពថ្នាក់ដឹកនាំ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៦កន្លងមក។

ក្នុងនាម អគ្គលេខាធិការសមាគមលោក គន់ គីម សូមកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាគមតាមវិស័យ ដែលបានសហការរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋានក្នុងវិស័យរបស់ខ្លួន ក៏ដូចជាបានចូលរួមសម្របសម្រួលទៅតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម។

លោក គន់ គីម មានប្រសាសន៍ទៀតថា យោងតាមរបាយការណ៍របស់អ.ន.ក.តាមវិស័យនីមួយៗ បានរួមចំណែកក្នុងសកម្មភាពការងារទៅតាមជំនាញ ដើម្បីជួយដោះស្រាយបញ្ហានានា ពិសេសការកំណត់ពីទិន្នន័យនៃនិវត្តជន ដែលចូលជាសមាជិក ដោយការធ្វើសកម្មភាពជួបសំណេះសំណាល និងចុះសួរសុខទុក្ខ អតីតយុទ្ធជន និងនិវត្តជនតាមវិស័យជាដើម។

លោក គន់ គីម ថ្លែងថា ការខិតខំជួយជ្រោមជ្រែងជាប្រយោជន៍បម្រើដល់អតីតយុទ្ធជន និងនិវត្តជន ដោយសារ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម និងជាអតីតនាយករដ្ឋមន្រ្តី មិនបំភ្លេចនូវការធ្វើពលីកម្ម និងការជួយ អភិវឌ្ឍជាតិ រវាងអតីតយុទ្ធជន និងនិវត្តជនឡើយ ព្រោះគិតចាប់ពីប្រទេសធ្លាក់ក្នុងសង្គ្រាមផ្ទៃក្នុង រហូតដល់ការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ឆ្នាំ១៩៩៨ គឺប្រទេសកម្ពុជាមានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍរីកចម្រើន បានមកដោយសារគុណបំណាច់ដ៏ធំធេងដែលមិនអាចកាត់ថ្លៃបានរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជាយើង។

លោក គន់ គីម បានស្នើដល់គណៈកម្មាធិការ អ.ន.ក.តាមវិស័យដែលមិនទាន់មានសមាគម សូមពិនិត្យពីទិន្នន័យនិវត្តជនក្នុងវិស័យរបស់ខ្លួន ដើម្បីបញ្ជូនមកគណៈកម្មាធិការកណ្តាល អ.ន.ក. ដើម្បីរៀបចំបញ្ជូលក្នុងប្រព័ន្ធ គ្រប់គ្រងទិន្នន័យសមាគម ក៏ដូចជាត្រៀមក្នុងការផលិតបណ្ណសម្គាល់សមាជិកសមាគមផ្តល់ជូនអតីតយុទ្ធជន និងនិវត្តជនដែលជាសមាជិក អ.ន.ក.។

ដោយឡែក ចំពោះគណៈកម្មាធិការ អ.ន.ក.តាមវិស័យដែលមានសមាគមរួចរាល់លោក គន់ គីម បានសំណូមពរឱ្យបន្តសកម្មភាពទៅតាមគោលការណ៍ និងយន្តការដែលខ្លួនបានអនុវត្តជូនសមាជិកដូចសព្វមួយដង៕