* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សភាពាណិជ្ជកម្មកម្ពុជា និងតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ជួបពិភាក្សាការងារ ដើម្បីពង្រឹងទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី

03-09-2026 16:51

(ភ្នំពេញ)៖ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក ឃុន សែន ប្រធានការិយាល័យតំណាង សភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងស៊ីដនី អាជីវករ និងសហគមន៍ធុរកិច្ចកម្ពុជា នៅប្រទេសអូស្ត្រាលី ដើម្បីស្វែងរកឱកាសថ្មីៗសម្រាប់ជំរុញ ពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់វិស័យឯកជន រវាងកម្ពុជា និងអូស្ត្រាលី។

ជំនួបនេះមានគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងសភាពាណិជ្ជកម្មកម្ពុជា និងការិយាល័យតំណាង សភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងស៊ីដនី ព្រមទាំងស្វែងរកឱកាសថ្មីៗសម្រាប់ជំរុញ ពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់វិស័យឯកជន រវាងកម្ពុជា និងអូស្ត្រាលី។

ក្នុងជំនួបនោះភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ និងបទពិសោធន៍អំពីស្ថានភាពធុរកិច្ច និងសក្តានុពលទីផ្សារអូស្ត្រាលី ព្រមទាំងពិភាក្សាអំពីឱកាស សម្រាប់សហគ្រាស និងអ្នកធុរកិច្ចកម្ពុជា ក្នុងការពង្រីកទីផ្សារ បង្កើនបណ្តាញអាជីវកម្ម និងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ។

អ្នកឧកញ៉ា ភួ វាសនា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងបានបញ្ជាក់ពីសារៈសំខាន់ នៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ក្នុងការពង្រីកបណ្តាញទំនាក់ទំនងអន្តរជាតិ និងបង្កើតឱកាសថ្មីៗសម្រាប់វិស័យឯកជនកម្ពុជា។

អ្នកឧកញ៉ាក៏បានលើកឡើងពីសារៈសំខាន់ នៃការបន្តពង្រឹងទំនាក់ទំនងជាមួយសហគមន៍ធុរកិច្ចកម្ពុជានៅអូស្ត្រាលី ដែលអាចរួមចំណែក ក្នុងការផ្សព្វផ្សាយផលិតផលកម្ពុជា ជំរុញការតភ្ជាប់សហគ្រាស និងបង្កើតឱកាសពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
ជំនួបនេះក៏ជាឱកាសសម្រាប់ប្រមូលមតិ និងស្វែងយល់ពីតម្រូវការ បញ្ហាប្រឈម និងសក្តានុពលរបស់សហគមន៍ធុរកិច្ចកម្ពុជានៅអូស្ត្រាលី ដើម្បីបន្តស្វែងរកកិច្ចសហការដែលអាចគាំទ្រ ដល់ការរីកចម្រើនរបស់វិស័យឯកជន និងការពង្រីកអាជីវកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

តាមរយៈកិច្ចសហការរវាង សភាពាណិជ្ជកម្មកម្ពុជា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី និងសហគមន៍ធុរកិច្ចកម្ពុជា-អូស្ត្រាលី រំពឹងថានឹងរួមចំណែកបង្កើនការតភ្ជាប់ធុរកិច្ច ពង្រីកឱកាសទីផ្សារ ជំរុញពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគ ព្រមទាំងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងធុរកិច្ចរវាងកម្ពុជា និងអូស្ត្រាលីឱ្យកាន់តែស៊ីជម្រៅ៕