* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រតិភូក្រសួងព័ត៌មានកម្ពុជា ចូលរួមវេទិកាអមក្វាងចូវ នៃវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ

03-09-2026 19:45

(ក្វាងចូវ-ចិន)៖ គណៈប្រតិភូក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានចូលរួមវេទិកាអនុតំបន់ក្វាងចូវ នៃវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Media Forum – APMF) ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលវប្បធម៌នៃសម្ព័ន្ធកាសែត Guangzhou Daily ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល អ្នកជំនាញ អ្នកសារព័ត៌មាន អ្នកសិក្សាស្រាវជ្រាវ និងតំណាងវិស័យឯកជនមកពីបណ្តាប្រទេសក្នុងតំបន់។

វេទិកានេះបានផ្តោតការពិភាក្សាលើការពង្រឹងតភ្ជាប់ កិច្ចសហប្រតិបត្តិការឧស្សាហកម្ម ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងតួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការជំរុញការយល់ដឹងគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី Tan Jing សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ក្រុងក្វាងចូវ និងជាប្រធានផ្នែកឃោសនាការ នៃគណៈកម្មាធិការបក្សក្រុងក្វាងចូវ។

តាមរយៈវេទិកាអមនេះប្រធានបទសំខាន់ៗមួយចំនួន រួមមាន «ការកសាងតំបន់ឈូងសមុទ្រលំដាប់ពិភពលោក និងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក», «ក្វាងចូវ៖ ការតភ្ជាប់ប្រទេសចិនទៅកាន់ពិភពលោក» និង «អំណាចប្រព័ន្ធផ្សព្វផ្សាយក្នុងការជំរុញការរៀនសូត្រទៅវិញទៅមករវាងអរិយធម៌ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» ត្រូវបានលើកយកមកពិភាក្សាដែលមានវាគ្មិនមកពីវីទ្យាស្ថានសិក្សាអភិវឌ្ឍន៍ក្វាងទុង-ហុងកុង-ម៉ាកាវ នៃសាកលវិទ្យាល័យ Sun Yat-sen, លេខាធិការដ្ឋានសម្ព័ន្ធសាកលវិទ្យាល័យទីក្រុងមិត្តភាពអន្តរជាតិក្វាងចូវ និងមជ្ឈមណ្ឌលសិក្សាទំនាក់ទំនង និងអភិបាលកិច្ចរដ្ឋ នៃសាកលវិទ្យាល័យ Fudan។

១. ពីការតភ្ជាប់ទៅកាន់កិច្ចសហប្រតិបត្តិការរួម
តាមរយៈប្រធានបទ «ពីការតភ្ជាប់ទៅកាន់កិច្ចសហប្រតិបត្តិការរួម៖ ពង្រីកលំហថ្មីសម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មអាស៊ីប៉ាស៊ីហ្វិក» អង្គវេទិកាបានពិភាក្សាអំពីការប្រែក្លាយការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ឌីជីថល និងទំនាក់ទំនងរវាងប្រជាជន ទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង និងផ្តល់ផលប្រយោជន៍រួម។ វាគ្មិនបានលើកឡើងពីសារៈសំខាន់នៃការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ការវិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម ការផ្លាស់ប្តូរចំណេះដឹង និងការប្រើប្រាស់សក្តានុពលរួម ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

ចំពោះកម្ពុជា ការពិភាក្សាបែបនេះមានសារៈសំខាន់ក្នុងបរិបទដែលប្រទេសកំពុងបន្តជំរុញសមាហរណកម្មតំបន់ ការធ្វើបរិវត្តកម្មឌីជីថល ការពង្រឹងការតភ្ជាប់ និងការពង្រីកកិច្ចសហប្រតិបត្តិការទាំងនៅក្នុងក្របខណ្ឌអាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិកទូលំទូលាយ។

២. បញ្ញាសិប្បនិម្មិត ជាកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍ
ប្រធានបទ «ពីនវានុវត្តន៍ទៅការអនុវត្ត៖ ធ្វើឱ្យបញ្ញាសិប្បនិមិត្ត ក្លាយជាកម្លាំងចលករថ្មីនៃការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិក» បានផ្តោតលើការរីកចម្រើនយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត និងការប្រើប្រាស ក្នុងវិស័យសេដ្ឋកិច្ច សង្គម ឧស្សាហកម្ម អប់រំ និងសេវាសាធារណៈ។ អង្គវេទិកាបានកត់សម្គាល់ថា បញ្ញាសិប្បនិមិត្ត កំពុងឆ្លងផុតពីដំណាក់កាលស្រាវជ្រាវ និងសាកល្បង ទៅកាន់ការអនុវត្តជាក់ស្តែងកាន់តែទូលំទូលាយ។ ទន្ទឹមនឹងឱកាសដ៏ធំធេងនេះ ក៏ត្រូវមានការយកចិត្តទុកដាក់លើក្របខណ្ឌអភិបាលកិច្ច សីលធម៌ ការទទួលខុសត្រូវ និងការធានាថាបច្ចេកវិទ្យាថ្មីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម។

សម្រាប់កម្ពុជាបញ្ហានេះកាន់តែមានសារៈសំខាន់ ខណៈដែលវិស័យព័ត៌មាន និងសោតទស្សន៍ កំពុងផ្លាស់ប្តូរយ៉ាងលឿនក្រោមឥទ្ធិពលនៃប្រព័ន្ធឌីជីថល បញ្ញាសិប្បនិមិត្ត និង មាតិកាដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ ត្រូវដើរទន្ទឹមគ្នាជាមួយ វិជ្ជាជីវៈ សីលធម៌ តម្លាភាព ការទទួលខុសត្រូវ និងការការពារសុចរិតភាពព័ត៌មាន។

៣. កម្ពុជាគាំទ្រកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់
ការចូលរួមរបស់កម្ពុជា ក្នុងវេទិកាអនុតំបន់ក្វាងចូវ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់ លើវិស័យ ព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ បច្ចេកវិទ្យាឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

ក្នុងយុគសម័យដែលលំហូរព័ត៌មានឆ្លងដែន បណ្តាញសង្គម និងបញ្ញាសិប្បនិម្មិត កំពុងមានឥទ្ធិពលកាន់តែខ្លាំង ប្រព័ន្ធផ្សព្វផ្សាយមិនត្រឹមតែមានតួនាទីផ្តល់ព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភារកិច្ចក្នុងការកសាងការយល់ដឹងរវាងសង្គម ការលើកកម្ពស់សុចរិតភាពព័ត៌មាន ការពង្រឹងជំនឿទុកចិត្តសាធារណៈ និងការបង្កើតបរិយាកាសព័ត៌មានដែលមានសុខភាពល្អ។
កម្ពុជាមើលឃើញថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នព័ត៌មាន អ្នកសារព័ត៌មាន សាកលវិទ្យាល័យ អ្នកស្រាវជ្រាវ និងវិស័យបច្ចេកវិទ្យា គឺជាមូលដ្ឋានសំខាន់សម្រាប់ការឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ ពិសេសព័ត៌មានក្លែងក្លាយ ព័ត៌មានបំភាន់ ខ្លឹមសារបង្កើតដោយបញ្ញាសិប្បនិម្មិត និងការថយចុះនៃទំនុកចិត្តសាធារណៈ។

តាមរយៈការចូលរួមក្នុងវេទិកានេះ កម្ពុជា បញ្ជាក់ពីឆន្ទៈបន្តរួមចំណែកជាមួយដៃគូក្នុងតំបន់ ក្នុងការបង្កើតបណ្តាញកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ ពង្រីកការផ្លាស់ប្តូរបទពិសោធន៍ និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ ដើម្បីរួមចំណែកដល់ សន្តិភាព ការអភិវឌ្ឍ ការយល់ដឹងគ្នាទៅវិញទៅមក និងវិបុលភាពរួមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕