* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ជំរុញបង្កើនហិរញ្ញប្បទានអាកាសធាតុ ដើម្បីឆ្លើយតបផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ

03-09-2026 21:17

(ឌីលី-ទីម័រឡេស្តេ)៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានថ្លែងសន្ទរកថាគន្លឹះ ដោយបានគូសបញ្ជាក់ពីផលប៉ះពាល់ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុមកលើវិស័យសំខាន់ៗរបស់កម្ពុជា រួមមានកសិកម្ម សុខាភិបាល បរិស្ថាន និងធនធានធម្មជាតិ ដែលបានជះឥទ្ធិពលដល់សេដ្ឋកិច្ច និងសង្គមជាតិ។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំជាមួយសហគមន៍អន្តរជាតិ តាមរយៈការដាក់ចេញនូវផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC 3.0)។ ផែនការនេះកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% ត្រឹមឆ្នាំ២០៣៥ និងឆ្ពោះទៅរកគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០។

លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ រក្សាសីតុណ្ហភាពពិភពលោកត្រឹម ១.៥ អង្សាសេ ស្របតាមឆន្ទៈនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ក្នុងន័យនេះ លោករដ្ឋមន្ត្រីបានអំពាវនាវជាពិសេសដល់បណ្តាប្រទេសអភិវឌ្ឍន៍ ឱ្យបង្កើននូវកញ្ចប់ថវិកាសម្រាប់ការដោះស្រាយ និងឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ តាមការស្នើសុំរបស់ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច (LDC)។

កម្ពុជាក៏បានចូលរួមរៀបចំសេចក្តីប្រកាសរួមទីក្រុងឌីលី ឆ្នាំ២០២៦ ស្តីពីការប្រែប្រួលអាកាសធាតុ ដែលជាការបង្ហាញជំហររួមរបស់ LDCs ឆ្ពោះទៅកាន់ COP31។

សេចក្តីប្រកាសនេះអំពាវនាវឱ្យមានសកម្មភាពអាកាសធាតុដែលកាន់តែរឹងមាំ និងលឿនជាងមុន ដើម្បីសម្រេចបានគោលដៅ ១.៥°C ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងតស៊ូមតិសម្រាប់ការបង្កើនហិរញ្ញប្បទានអាកាសធាតុ ជាពិសេសសម្រាប់ការសម្របខ្លួន ការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ NDCs និង NAPs។ ដើម្បីធានាថា ភាពងាយរងគ្រោះជាក់លាក់ និងតម្រូវការអភិវឌ្ឍន៍របស់ LDCs ត្រូវបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនៅក្នុងលទ្ធផលនៃកិច្ចប្រជុំ COP31 ផងដែរ៕