* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ចំពោះមុខអនុព័ន្ធយោធាបរទេសមកពី ១៨ប្រទេស! មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ ទោះមានបទឈប់បាញ់ ​យោធាថៃនៅតែបន្តចល័តទ័ព រាយបន្លាលួស ដាក់កុងតឺន័រ សាងសង់សំណង់រឹង និងរារាំងការវិលត្រឡប់របស់ពលរដ្ឋស្លូតត្រង់កម្ពុជាទៅកាន់លំនៅឋាន

04-09-2026 09:30

(ភ្នំពេញ)៖ ក្នុងឱកាសធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពនៃសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជូនដល់អនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន២២រូប មកពី១៨ប្រទេស ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា បើទោះបីជាភាគីទាំងពីរបានព្រមព្រៀងគ្នាលើបទឈប់បាញ់ និងមានយន្តការសម្រាប់អនុវត្តដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរយ៉ាងណាក្តី ក៏ស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែននៅតែប្រឈមនឹងផលប៉ះពាល់អវិជ្ជមានមួយចំនួន។

បញ្ហាប្រឈមទាំងនេះមានដូចជា៖ ការចល័តកងទ័ព ការរាយបន្លាលួស ការដាក់កុងតឺន័រ និងការសាងសង់សំណង់រឹង ដែលបាននឹងកំពុងផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅ លើដី និងរារាំងដល់ការវិលត្រឡប់របស់ប្រជាជនស្លូតត្រង់កម្ពុជាទៅកាន់លំនៅឋានរបស់ខ្លួនវិញ។ បញ្ហាទាំងនេះនៅតែជាបញ្ហាប្រឈម និងទាមទារឱ្យមានការដោះស្រាយជាបន្ទាន់។

ក្នុងកិច្ចប្រជុំនេះ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានថ្លែងអំណរគុណចំពោះក្រុមអនុព័ន្ធយោធាបរទេសប្រចាំ ព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលបានចូលរួមក្នុងបទបង្ហាញនាថ្ងៃនេះ ក៏ដូចជាការចូលរួមចុះពិនិត្យដោយផ្ទាល់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃនាពេលកន្លងមក។

ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានធ្វើបទបង្ហាញអំពីសារបាននៃការវិវត្តន៍ស្ថានការណ៍មុនពេលប៉ះទង្គិចប្រដាប់អាវុធតាមបណ្តោយព្រំដែន រហូតឈានទៅដល់បទឈប់បាញ់កាលពីខែធ្នូ ឆ្នាំ២០២៥ និងការវិវត្តន៍នៃបរិបទសន្តិសុខនៅតាមតំបន់ព្រំដែននាពេលបច្ចុប្បន្ន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានាពេលកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។

ជាមួយគ្នានេះ ក្រុមការងារជំនាញមកពីបណ្តាអង្គភាពពាក់ព័ន្ធក៏បានចូលរួមធ្វើបទបង្ហាញអំពីការវិវត្តន៍ការងាររបស់ខ្លួនផងដែរ។ ក្នុងនោះតំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានធ្វើបទបង្ហាញអំពីការវិវត្តន៍ និងសមិទ្ធផលការងារដែលបានអនុវត្តកន្លងមក ជាពិសេសការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែន នៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ និងចន្លោះបង្គោលព្រំដែនលេខ៤២ ដល់លេខ៤៧ នៅអំឡុង ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៥ មុនការប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែនលើកទី២ ព្រមទាំងរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីកម្ពុជា ក្នុងការជំរុញឱ្យមានកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) និងស្នើឱ្យភាគីថៃចាត់ បញ្ជូនក្រុមវាស់វែងចម្រុះ (JSTS) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែងដែលជាយន្តការទ្វេភាគីដែលមានស្រាប់រវាងកម្ពុជា-ថៃ សំដៅស្វែងរកដំណោះស្រាយជាអចិន្ត្រៃយ៍ចំពោះបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។

បន្ទាប់មក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើបទបង្ហាញអំពីប្រវត្តិនៃការបង្កើតតួនាទី និងការរួមចំណែករបស់ CLG ក្នុងការពង្រឹងការសម្របសម្រួលជាមួយយន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃ២៦ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងយន្តការដែលពាក់ព័ន្ធ។ បទបង្ហាញបានរំលេចនូវសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមCLG ក្នុងការសម្របសម្រួលជូន AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ទន្ទឹមគ្នានេះ ក្រុម CLG បានសម្តែងនូវការកោតសរសើរ និងអំណរគុណចំពោះប្រទេសម៉ាឡេស៊ី ដែលបានដើរតួនាទីដឹកនាំ និងរួមចំណែកយ៉ាងសំខាន់ក្នុងដំណាក់កាលដំបូងនៃបេសកកម្ម AOT នៅកម្ពុជា រហូតឈានដល់ប្រធានប្តូរវេនហ្វីលីពីន ដែលបានបន្តបំពេញតួនាទីយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវក្នុងការគាំទ្រដល់ការអនុវត្តយន្តការរបស់អាស៊ាន និងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងសាមគ្គីភាពក្នុងតំបន់។

កិច្ចប្រជុំនេះបានផ្តល់នូវវេទិកាដ៏សំខាន់មួយសម្រាប់ភាគីកម្ពុជា ក្នុងការផ្តល់ព័ត៌មានដោយផ្ទាល់ផ្លាស់ប្តូរយោបល់ និងឆ្លើយតបទៅនឹងសំណួររបស់ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ជាពិសេសលើយន្តការនៃវាស់វែងព្រំដែនរវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកលើកកម្ពស់តម្លាភាព ការយោគ យល់គ្នា និងការយល់ដឹងប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវ អំពីបច្ចុប្បន្នភាព និងការវិវត្តន៍នៃ ស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

កិច្ចប្រជុំនេះឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ក៏បានបង្ហាញពីការបន្តប្តេជ្ញាចិត្តរបស់កម្ពុជា​​ ក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពតាម បណ្តោយព្រំដែន ព្រមទាំងជំរុញការសន្ទនា ការទំនាក់ទំនង់ និងការសម្របសម្រួលប្រកបដោយស្ថាបនា តាមរយៈយន្តការដែលមានស្រាប់ និងបណ្តាញទំនាក់ទំនងសមស្រប។

ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងសុចរិតរបស់កម្ពុជា ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុត នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅរកការធ្វើឱ្យស្ថានការណ៍ប្រសើរឡើងវិញក្នុងពេលឆាប់ៗ​ និងការវិលត្រឡប់ទៅរកភាពប្រក្រតី សន្តិភាព និងស្ថិរភាពយូរអង្វែង៕