* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងការងារ និង ILO-Korea រួមគ្នាលើកកម្ពស់ការយល់ដឹងពីច្បាប់ស្តីពីការងារ និងកិច្ចសន្ទនាសង្គម ដើម្បីលើកកម្ពស់សុខដុមនីយកម្មនៅកន្លែងធ្វើការ

04-09-2026 09:45

(ភ្នំពេញ)៖ លោក លឹម ស៊ុយហុង អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី "ការបង្ការ និងការដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ" នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ការបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់ចំណេះដឹងពី ច្បាប់ស្តីពីការងារ សិទ្ធិ និងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធ ព្រមទាំងយន្តការដោះស្រាយបណ្តឹងតវ៉ា កិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាសង្គមនៅកម្រិតសហគ្រាស ដើម្បីកាត់បន្ថយវិវាទ និងលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងការងារ។

ថ្លែងក្នុងពិធីបើក លោកអនុរដ្ឋលេខាធិការ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល ដែលរៀបចំឡើងក្រោមក្របខ័ណ្ឌគម្រោងភាពជាដៃគូនៃអង្គការអន្តរជាតិខាងការងារ និងសាធារណរដ្ឋកូរ៉េ (ILO-Korea) សម្រាប់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស ព្រមទាំងថ្នាក់ដឹកនាំសហជីពមូលដ្ឋាន នៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ គឺស្របតាមទិសដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។

លោកគូសបញ្ជាក់ថា បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស ព្រមទាំងថ្នាក់ដឹកនាំសហជីពគឺជាបុគ្គលដ៏សំខាន់ក្នុងការចូលរួម និងដោះស្រាយក្នុងកិច្ចការងារនេះដោយផ្ទាល់ នៅក្នុងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ។ ហេតុនេះ ការកសាងសមត្ថភាពរបស់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល ក៏ដូចជាថ្នាក់ដឹកនាំសហជីព ក្នុងការបង្ការ និងទប់ស្កាត់វិវាទការងារ នៅថ្នាក់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ គឺជាកត្តាចាំបាច់សម្រាប់ជំរុញបរិយាកាសការងារឱ្យកាន់តែល្អប្រសើរឡើង លើកកម្ពស់ផលិតភាព និងធានាស្ថិរភាពសង្គមកាន់តែប្រសើរ ជាពិសេសលើកកម្ពស់ការងារសមរម្យ និងសុខដុមនីយកម្មនៅកម្ពុជា។

ទន្ទឹមនេះ លោក Shin Hochul ប្រធានប្រឹក្សាបច្ចេកទេសនៃគម្រោងភាពជាដៃគូ ILO-Korea បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពរបស់ភាគីនិយោជក កម្មករនិយោជិត និងសហជីព ដើម្បីចូលរួមក្នុងកិច្ចសន្ទនាសង្គមក្នុងន័យស្ថាបនាសម្រាប់ផលប្រយោជន៍រួម ដោយលោកសង្កត់ធ្ងន់ថា ការងារអាទិភាព គឺគួរតែផ្តោតលើការជំរុញដំណោះស្រាយ ប្រកបដោយមិត្តភាព តាមរយៈយន្តការការចរចា ការផ្សះផ្សា និងការសម្របសម្រួល ជាជាងការបណ្តែតបណ្តោយឱ្យវិវាទឈានដល់ការ ប្រឈមមុខដាក់គ្នា ឬអូសបន្លាយរយៈពេលយូរ៕