* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ខេត្តពោធិ៍សាត់ ធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គផ្សព្វផ្សាយអនុសញ្ញា CEDAW និងអនុសាសន៍ ១២ចំណុច របស់សម្តេចបវរធិបតី ជូនដល់មន្ត្រីសាធារណការ មកពី៨ខេត្ត

04-09-2026 09:56

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំ «វគ្គផ្សព្វផ្សាយអំពីអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) និងអនុសាសន៍ ១២ចំណុច របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងច្បាប់ពាក់ព័ន្ធ» នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី មឹន មាណវី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក លឹម សុខតូ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន មកពីខេត្តចំនួន៨ (ពោធិ៍សាត់ កំពង់ស្ពឺ បាត់ដំបង ប៉ៃលិន ព្រះវិហារ សៀមរាប ឧត្តរមានជ័យ និងបន្ទាយមានជ័យ) សរុបចំនួន៧៥នាក់។

ថ្លែងក្នុងប្រសាសន៍ស្វាគមន៍ លោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ បានសម្តែងនូវកិត្តិយស និងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលខេត្តពោធិ៍សាត់ត្រូវបានជ្រើសរើសជាទីតាំងរៀបចំវគ្គផ្សព្វផ្សាយដ៏មានសារសំខាន់នេះ។

លោកបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិនារី តាមរយៈយន្តការសកម្មនានានៅថ្នាក់ក្រោមជាតិ ព្រមទាំងបានរំលេចអំពីសមិទ្ធផល និងសក្តានុពលហេដ្ឋារចនាសម្ព័ន្ធធំៗក្នុងខេត្ត ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីរាជរដ្ឋាភិបាល និងក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងប្រសាសន៍បើកវគ្គផ្សព្វផ្សាយ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តពោធិ៍សាត់ ចំពោះកិច្ចសម្របសម្រួលយ៉ាងកក់ក្តៅ។ លោកស្រីបានលើកឡើងថា ការរៀបចំវគ្គផ្សព្វផ្សាយនេះ មានគោលបំណងសំខាន់៖

*ក្នុងការបញ្ជ្រាបការយល់ដឹងអំពីអនុសញ្ញាអន្តរជាតិ ស៊ី-ដ (CEDAW) និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

*ជំរុញការអនុវត្តអនុសាសន៍ ១២ចំណុច របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបង្កើនកលានុវត្តភាព និងសុវត្ថិភាពសម្រាប់ស្ត្រី។

*ពង្រឹងសមត្ថភាពផ្លូវច្បាប់ និងកសាងបណ្តាញទំនាក់ទំនងយេនឌ័រ រវាងមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ ស្របតាមទិសដៅ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។

ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ក្រសោបយកចំណេះដឹង បទពិសោធន៍ និងទស្សនទានល្អៗពីវាគ្មិន ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យកាន់តែប្រសើរឡើង។ ត្រូវនាំយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅផ្សព្វផ្សាយ និងចែករំលែកបន្តដល់មន្ត្រីរាជការនៅក្នុងអង្គភាព ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បបង្កើតឱ្យមានការយល់ដឹងជាទូទៅ។ ជាមួយគ្នានោះ ត្រូវរួមគ្នាលុបបំបាត់រាល់ទម្រង់នៃការរើសអើង និងអំពើហិង្សាលើស្ត្រី និងកុមារ ដោយត្រូវបង្កើតបរិយាកាសការងារប្រកបដោយការគោរព សមភាព និងការផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមកនៅក្នុងស្ថាប័នរដ្ឋ និងសង្គមជាតិទាំងមូល៕