* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យវាយតម្លៃការងារថែទាំផ្លូវជនបទ ១២ខ្សែ នៅខេត្តត្បូងឃ្មុំ

04-09-2026 11:21

(ត្បូងឃ្មុំ)៖ គណៈប្រតិភូអន្តរក្រសួងរួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោកបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្មនៃក្រសួងអភិវឌ្ឍន៍ជនបទ បានចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវជនបទចំនួន ១២ខ្សែ មានប្រវែងសរុប ១២០,៨២០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ ស្រុកពញាក្រែក ស្រុកតំបែរ និងក្រុងសួង ខេត្តត្បូងឃ្មុំ។

ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យវឌ្ឍនភាព និងវាយតម្លៃគុណភាពការងារថែទាំផ្លូវ តាមលក្ខខណ្ឌបច្ចេកទេស និងកិច្ចសន្យាដែលបានកំណត់។ ការងារនេះមានគោលបំណងធានាថា ផ្លូវជនបទមានគុណភាពល្អ សុវត្ថិភាព ប្រើប្រាស់បានយូរអង្វែង និងអាចបម្រើការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋបានប្រកបដោយប្រសិទ្ធភាព។

ក្នុងចំណោមផ្លូវទាំង ១២ខ្សែ មានផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន ១១ខ្សែ ប្រវែងសរុប ១០៦,៨២០ម៉ែត្រ ទទឹង ៥ម៉ែត្រ និង៦ម៉ែត្រ ស្ថិតនៅឃុំទួលសុភី ឃុំគងជ័យ ឃុំព្រះធាតុ ឃុំអំពិលតាពក ឃុំកោងកាង ឃុំកក់ ឃុំត្រពាំងផ្លុង ឃុំក្រែក សង្កាត់សួង និងតំបន់មួយចំនួនក្នុងស្រុកអូរាំងឪ ស្រុកត្បូងឃ្មុំ ស្រុកពញាក្រែក និងក្រុងសួង។ ចំណែកផ្លូវក្រាលល្បាយក្រួសមានចំនួន ១ខ្សែ ប្រវែង ១៤,០០០ម៉ែត្រ ទទឹង ៥,៥ម៉ែត្រ ស្ថិតនៅឃុំតំបែរ ស្រុកតំបែរ។

ការងារថែទាំផ្លូវខាងលើ ស្ថិតក្រោមគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ជាអ្នកអនុវត្តគម្រោង។ ការចុះត្រួតពិនិត្យ និងវាយតម្លៃនៅពេលនេះ ក៏ផ្អែកលើលទ្ធផលការងារដែលបានរាយការណ៍ដោយគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។

ក្នុងអំឡុងពេលចុះពិនិត្យ គណៈប្រតិភូអន្តរក្រសួង ដឹកនាំដោយលោកបណ្ឌិត ចាន់ ដារ៉ុង បានយកចិត្តទុកដាក់លើស្ថានភាពជាក់ស្តែងនៃផ្លូវនីមួយៗ គុណភាពការងារថែទាំ និងការអនុវត្តតាមស្តង់ដារបច្ចេកទេស ដើម្បីកំណត់ចំណុចដែលត្រូវកែលម្អ និងធានាបាននូវប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាសាធារណៈ ដែលការងារនេះ ជាផ្នែកសំខាន់ក្នុងការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឱ្យកាន់តែមានសុវត្ថិភាព និងធន់នឹងការប្រើប្រាស់។

ជាមួយគ្នានេះ ការថែទាំ និងត្រួតពិនិត្យគុណភាពផ្លូវជាប្រចាំ នឹងបានរួមចំណែកសម្រួលការធ្វើដំណើរ កាត់បន្ថយការលំបាកក្នុងការដឹកជញ្ជូនកសិផល និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅតាមមូលដ្ឋាន ជាពិសេសការតភ្ជាប់រវាងសហគមន៍ និងទីផ្សារ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតំបន់ជនបទ៕