* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងបរិស្ថាន រកឃើញក្រុមហ៊ុន XIN HAOWEI CLOTHING មិនទាន់គោរពតាមបច្ចេកទេស និងបទដ្ឋានគតិយុត្តទាក់ទងនឹងវិស័យបរិស្ថាន

04-09-2026 12:04

(ភ្នំពេញ)៖ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានរាជធានីភ្នំពេញ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យនៅទីតាំងក្រុមហ៊ុន XIN HAOWEI CLOTHING (CAMBODIA) CO., LTD. ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលត្រូវបានប្រជាពលរដ្ឋប្តឹងតវ៉ាថា បានបង្កផលប៉ះពាល់ដល់ការរស់ ដោយសារផ្សែងនិងក្លិនឈ្ងៀម ចេញឡដុតចំហាយទឹក។

ក្រុមការងារបានពិនិត្យឃើញថា កន្លងមកក្រុមហ៊ុនបានប្រើប្រាស់អុស សម្រាប់ដុតយកចំហាយ ប៉ុន្ដែឡចំហាយ ជាប្រភេទឡធម្មតា ពុំមានប្រព័ន្ធសម្រាប់សម្អាតផ្សែងនោះទេ។ ក្រុមការងារបានធ្វើការត្រួតពិនិត្យគុណភាពខ្យល់ចេញពីបំពង់ផ្សែងឡចំហាយបឋម ឃើញថាលទ្ធផលលើសកម្រិតស្ដង់ដារ។ ក្រុមហ៊ុន ពុំមានកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ។

ក្រសួងបរិស្ថានបានចាត់វិធានការចំពោះក្រុមហ៊ុនរួមមាន៖

ទី១៖ តម្រូវឱ្យក្រុមហ៊ុនផ្លាស់ប្ដូរការប្រើប្រាស់ឡចំហាយដុតអុស ទៅប្រើប្រាស់ឡចំហាយដើរដោយអគ្គិសនីវិញឱ្យបានរួចរាល់ក្នុងរយៈពេល ៤៥ថ្ងៃ គិតចាប់ពីថ្ងៃចុះពិនិត្យនេះតទៅ។
ទី២៖ ត្រូវធ្វើការបិទភ្ជិតរោងនៅទីតាំងឡចំហាយ ដើម្បីការពារកុំឱ្យមានផ្សែងភាយចេញ។
ទី៣៖ ត្រូវរៀបចំរោងទុកដាក់ និងបែងចែកទៅតាមប្រភេទសំណល់រឹង ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
និងទី៤៖ ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធ ពីក្រសួងបរិស្ថាន។ នៅក្នុងការអនុវត្តវិធានការលើក្រុមហ៊ុន មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន បន្ដតាមដានការអនុវត្តរបស់ក្រុមហ៊ុន៕