* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចែករំលែកការផ្សាយរបស់សារព័ត៌មានបារាំង ពីស្ថានភាពព្រំដែនកម្ពុជា-ថៃ, កុមារភៀសសិកនិយាយថា «ខ្ញុំនឹកផ្ទះរបស់ខ្ញុំ, រាល់ថ្ងៃ ខ្ញុំសុបិនចង់ត្រឡប់ទៅផ្ទះវិញ»

04-09-2026 13:15

(ភ្នំពេញ)៖ លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចែករំលែកការចេញផ្សាយរបស់សារព័ត៌មានបារាំងមួយទៀត ដោយបានចុះផ្សាយព័ត៌មាន អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ បន្ថែមពីលើកាសែត Le Monde, La Liberation, Le Figaro នោះ គឺទីភ្នាក់ងារព័ត៌មានបារាំង Agence France Press (AFP)។

«ខ្ញុំនឹកផ្ទះរបស់ខ្ញុំ»៖ ប្រជាពលរដ្ឋកម្ពុជាដែលត្រូវភៀសខ្លួន ដោយសារជម្លោះ ចាប់ផ្តើមកសាងជីវិតឡើងវិញ «I miss my home': Cambodians displaced by conflict start over» ជាចំណងជើងនៃអត្ថបទទីភ្នាក់ងារសារព័ត៌មាន AFP។ ខាងក្រោម ខ្ញុំសូមសង្ខេបខ្លីនៃខ្លឹមសារ https://www.yahoo.com/news/world/articles/miss-home-cambodians-displaced-conflict-023152876.html។ អត្ថបទរបស់ AFP នឹងត្រូវសារព័ត៌មាននានានៅលើពិភពលោកយកទៅផ្សព្វផ្សាយបន្ត។

«រាល់ថ្ងៃ ខ្ញុំសុបិនចង់ត្រឡប់ទៅផ្ទះវិញ» នេះជាសំឡេងដ៏ឈឺចាប់របស់ជនភៀសសឹកកម្ពុជា ដែលរហូតមកដល់ពេលនេះ នៅតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញបាន។ អ្នកស្រី កែវ សុធារី អាយុ ៣៩ឆ្នាំ មកពីភូមិបឹងត្រកួន បានប្រាប់ AFP ទាំងទឹកភ្នែកថា៖ «ថៃបានយកផ្ទះរបស់ខ្ញុំ។ ខ្ញុំមិនចង់និយាយអំពីវាទេ។ ពេលខ្ញុំនិយាយអំពីវា ខ្ញុំទប់ទឹកភ្នែកមិនបានទេ»។

ចំណែកអ្នកស្រី អ៉ឹម ជ្រែប អាយុ ៤៨ឆ្នាំ បាននិយាយថា៖ «ខ្ញុំនៅតែនឹកផ្ទះរបស់ខ្ញុំ ព្រោះអ្វីៗដែលខ្ញុំបានកសាងអស់រយៈពេល ២០ ឬ ៣០ ឆ្នាំ គឺនៅទីនោះទាំងអស់» ហើយអ្នកស្រីបានហៅទាហានថៃដែលកាន់កាប់ទីនោះថា «ចោរ»។

AFP រាយការណ៍ថា ប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០នាក់ នៅតែមិនអាចត្រឡប់ ទៅលំនៅឋានរបស់ពួកគេបាន ដោយសារកងទ័ពថៃគ្រប់គ្រងទីតាំងដែលពួកគេធ្លាប់រស់នៅ។ AFP ក៏បានឃើញផ្លូវទៅភូមិបឹងត្រកួនត្រូវបានបិទដោយកុងតឺន័រ និងលួសបន្លាដែលដំឡើងដោយកងកម្លាំងថៃ។

ទោះបីរាជរដ្ឋាភិបាលកម្ពុជាបានសាងសង់ «ភូមិរង់ចាំ» និងផ្ទះថ្មីជាង ៣,០០០ខ្នង ដើម្បីផ្តល់ជម្រកសមរម្យដល់គ្រួសារភៀសសឹកក៏ដោយ ផ្ទះថ្មីអាចផ្តល់ទីជម្រក ប៉ុន្តែមិនអាចជំនួសផ្ទះដែលពួកគេចង់វិលត្រឡប់ទៅរស់នៅវិញបានឡើយ។

ដូចដែលលោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានប្រាប់ AFP៖ ពួកគេ «មានសិទ្ធិវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ»៕

សូមអានអត្ថបទតំណរភ្ជាប់៖ https://www.yahoo.com/news/world/articles/miss-home-cambodians-displaced-conflict-023152876.html