* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តតាកែវ ជំរុញវិស័យឯកជនចូលរួមអភិវឌ្ឍន៍វិស័យអប់រំក្នុងខេត្ត

04-09-2026 14:20

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មីរបស់សាលាចំណេះដឹងទូទៅញូខាសល ដែលជាសាលាឯកជនមួយនាព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងក្រុងដូនកែវ។
ក្នុងឱកាសនោះ លោកអភិបាលខេត្តបានជម្រុញ និងលើកទឹកចិត្តយ៉ាងខ្លាំងដល់វិស័យឯកជន ឲ្យបន្តចូលរួមអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងខេត្តតាកែវ ឲ្យកាន់តែមានការរីកចម្រើនខ្លាំងឡើង។

អភិបាលខេត្ត បានគូសបញ្ជាក់ថា ការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យអប់រំ គឺជាយន្តការដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលតែងតែលើកទឹកចិត្ត និងចាត់ទុកជាដៃគូយុទ្ធសាស្ត្រមិនអាចខ្វះបាន ដើម្បីជួយជម្រុញ ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ។

បច្ចុប្បន្ន វិស័យឯកជនបានចូលរួមបង្កើតសាលារៀនមត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សាឯកជនជាច្រើន ជាពិសេសបានផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សទើបប្រលងជាប់សញ្ញាបត្របាក់ឌុប ដើម្បីពង្រីកលទ្ធភាពទទួលបានការអប់រំ និងឱកាសការងារដល់យុវជនក្រោយបញ្ចប់ការសិក្សា។

ឆ្លៀតក្នុងឱកាសនោះ លោក វ៉ី សំណាង ក៏បានណែនាំដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំសិក្សារៀនសូត្រឲ្យបានខ្លាំងក្លា ដើម្បីក្លាយជាធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដ ចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្តទៅមុខទៀត។ ការចូលរួមពីគ្រប់ភាគី ជាពិសេសវិស័យឯកជន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះអប់រំរឹងមាំសម្រាប់អនាគតកម្ពុជា៕