* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងចម្រុះចុះឆែកឆេរកាស៊ីណូ «វីន វីន» និងទីតាំងសង្ស័យមួយចំនួនទៀតក្នុងក្រុងបាវិត

04-09-2026 14:28

(ស្វាយរៀង)៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចម្រុះខេត្តស្វាយរៀងដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង រួមជាមួយការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងព្រះរាជអាជ្ញារង លោក ចាន់ វណ្ណៈ និងលោកស្រី ពៅ ទេវី បានចុះត្រួតពិនិត្យរដ្ឋបាល និងឆែកឆេរទីតាំងកាស៊ីណូ វីន វីន (Win Win) ព្រមទាំងទីតាំងសង្ស័យមួយចំនួនទៀតក្នុងក្រុងបាវិត។

ប្រតិបត្តិការនេះ មានការចូលរួមពីលោកស្នងការរងនគរបាលខេត្ត, លោកអភិបាលក្រុងបាវិត, លោកអធិការនគរបាលក្រុង, មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង, មន្ត្រីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត, មន្ទីរព័ត៌មានខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

លទ្ធផលនៃការចុះត្រួតពិនិត្យរួមមាន៖

*ទីតាំងទី១ (កាស៊ីណូ វីន វីន)៖ សមត្ថកិច្ចបានចុះត្រួតពិនិត្យអគារចំនួន៤ រួមមាន៖ ប្លុក A1 (៣ជាន់ ស្មើនឹង ៦៦បន្ទប់), A2 (៣ជាន់ ស្មើនឹង ២០បន្ទប់), B (៣ជាន់ ស្មើនឹង ៧៥បន្ទប់) និង C (៤ជាន់ ស្មើនឹង ៥១បន្ទប់)។
ក្រុមការងារបានរកឃើញបណ្ដាញអគ្គិសនី កាមេរ៉ាសុវត្ថិភាព ម៉ាស៊ីនត្រជាក់ បណ្ដាញអ៊ីនធឺណិតកំពុងដំណើរការ ព្រមទាំងសម្ភារតុកៅអីមួយចំនួនធំ ដែលរៀបចំជាបន្ទប់ធ្វើការសង្ស័យបម្រើឱ្យ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ផ្អែកលើការរកឃើញនេះ សមត្ថកិច្ចចម្រុះបានសម្រេចបិទអគារ A2, B និង C ជាបណ្ដោះអាសន្ន។ ក្រៅពីនេះ មិនមានការរកឃើញវត្ថុតាង ឬបទល្មើសផ្សេងទៀតឡើយ ដោយសមត្ថកិច្ចបានធ្វើកំណត់ហេតុ ជាក់ស្ដែងដើម្បីបន្តនីតិវិធី។

*ទីតាំងទី២ (ផ្ទះសម្បែងក្នុងភូមិបាវិតលើ សង្កាត់បាវិត)៖ ត្រួតពិនិត្យឃើញជនបរទេសស្នាក់នៅចំនួន ៦នាក់ (ស្រី ១នាក់) រួមមាន ជនជាតិចិន ៤នាក់ (ស្រី ១នាក់) និងជនជាតិមីយ៉ាន់ម៉ា ២នាក់ (ប្រុស)។
អ្នកទាំងអស់សុទ្ធតែមានលិខិតឆ្លងដែនស្របច្បាប់ និងពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើស Online Scam ឡើយ។

*ទីតាំងទី៣ (ផ្ទះសម្បែងក្នុងភូមិបាវិតលើ សង្កាត់បាវិត)៖ ត្រួតពិនិត្យឃើញជនបរទេសសញ្ជាតិប៉ាគីស្ថាន ស្នាក់នៅចំនួន ៦នាក់ (ស្រី ១នាក់)។ មនុស្សទាំងអស់មានលិខិតឆ្លងដែនត្រឹមត្រូវ និងពុំមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ៕