* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រាជរដ្ឋាភិបាលនឹងចាប់ផ្តើមឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ, គ្រួសារងាយរងហានិភ័យ និងអ្នកប្រកបរបររត់រ៉ឺម៉កកង់បី តាមរយៈ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» ក្នុងខែកញ្ញានេះ

04-09-2026 15:09

(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» នៅថ្ងៃទី៤ ខែ​កញ្ញា ឆ្នាំ២០២៦នេះ ​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា រាជរដ្ឋាភិបាល នឹងចាប់ផ្តើមឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ, គ្រួសារងាយរងហានិភ័យ និង អ្នកប្រកបរបររត់រ៉ឺម៉កកង់បី ក្នុងអំឡុងមានសម្ពាធថ្លៃប្រេងឥន្ធនៈ និង ឧស្ម័នឥន្ធនៈ ​លើកទី១ ក្នុងខែកញ្ញានេះ​។

ការ​​ឧបត្ថម្ភសាច់ប្រាក់នេះ នឹងធ្វើឡើងចំនួន ៤លើកដោយបើកផ្តល់មួយខែម្តង។ ​ការរៀបចំអនុវត្តជាក់ស្តែង នឹងត្រូវបានប្រកាសជាផ្លូវការ ក្នុងពេលដ៏ឆាប់ខាងមុខ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា កម្មវិធីនេះ គឺជាការដាក់ចេញនូវវិធានការផ្នែកតម្រូវការ ដែលស្រដៀងគ្នានឹងការដាក់ចេញនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងមានសម្ពាធអតិផរណា» កាលពីឆ្នាំ ២០២២-២០២៣ កន្លងទៅ ផងដែរ ។ កម្មវិធីនេះ គឺជាការរួមចំណែករបស់រាជរដ្ឋាភិបាល ក្នុងការបន្ធូរបន្ទុកជីវភាពរបស់ប្រជាជនក្រីក្រ​ ខណៈដែលអត្រាអតិផរណា បានកើនខ្ពស់ ជាបន្ដបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ។ ​

ជាមួយគ្នានេះ តាមរយៈកញ្ចប់អន្តរាគមន៍ទី៣​ រាជរដ្ឋាភិបាល ក៏កំពុងសិក្សារៀបចំយន្តការ និង គ្រោងដាក់ឲ្យអនុវត្ត នូវកម្មវិធីឧបត្ថម្ភធន និងផ្តល់ឥណទានសម្បទាន សម្រាប់ការបំប្លែងរ៉ឺម៉កកង់បី ពីការប្រើប្រាស់ប្រេងឥន្ធនៈ និង ឧស្ម័នឥន្ធនៈ ទៅជាការប្រើប្រាស់អគ្គិសនីផងដែរ។

តាមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន កម្មវិធីនេះ នឹងចាប់ផ្តើមសាកល្បង លើការបំប្លែងរ៉ឺម៉កកង់បី ចំនួនប្រមាណជាង ៦០ ០០០ គ្រឿង នៅរាជធានីភ្នំពេញ មុននឹងពង្រីកទៅតាមបណ្តាខេត្តនានា ។ ទន្ទឹមនេះ កញ្ចប់អន្តរាគមន៍ ទី៣ នេះ ក៏មានការគិតគូរ ដាក់ចេញផងដែរ នូវវិធានការពង្រឹងសន្តិសុខថាមពល, កាត់​បន្ថយហានិភ័យ ពីការរំខាននៃការផ្គត់ផ្គង់ និង ធានាលទ្ធភាពឆ្លើយតប ក្នុងគ្រាអាសន្ន ឬ វិបត្តិថាមពល តួយ៉ាង ការរៀបចំផែនការប្រតិបត្តិ ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្នុងករណីមានភាពអាសន្នផ្នែកថាមពល, ការអភិវឌ្ឍប្រព័ន្ធ QR Code សម្រាប់ការគ្រប់គ្រងការផ្តល់កូតាប្រើប្រាស់ប្រេងឥន្ធនៈ និង ឧស្ម័នឥន្ធនៈ និង ការពង្រឹងស្តុកបម្រុងយុទ្ធសាស្រ្តប្រេងឥន្ធនៈ និង ឧស្ម័នឥន្ធនៈ ស្របតាមស្តង់ដាអន្តរជាតិ ។​

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ផងដែរថា «កម្មវិធីអន្តរាគមន៍» ដែលត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនាពេលនេះ មិនមែនសម្រាប់តែការដោះស្រាយផលប៉ះពាល់ភ្លាមៗនៃវិបត្តិ តែមួយមុខប៉ុណ្ណោះ ទេ​ ប៉ុន្តែថែមទាំង ជាការវិនិយោគលើប្រជាជន, ការបង្កើតការងារ, ការបង្កើនផលិតភាព ជាពិសេស សម្រាប់សហគ្រាសធុន មីក្រូ, តូច និង មធ្យម​ និង ការពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ជាកញ្ចប់រួមតែមួយ។ ​ «កម្មវិធីអន្តរាគមន៍» នេះ អាចត្រូវបានចាត់ទុកជាឧបករណ៍វិធានការគោលនយោបាយដ៏សំខាន់ របស់រាជរដ្ឋាភិបាល ក្នុងការខិតខំរក្សាលំនឹងជីវភាពប្រជាជន និង ពង្រឹងភាពធន់របស់សហគ្រាស, ជាពិសេស សហគ្រាសធុន មីក្រូ, តូច និង មធ្យម, សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ សម្រាប់ឆ្នាំ ២០២៦ នេះ និង ជាមូលដ្ឋានសម្រាប់គាំទ្រសេដ្ឋកិច្ច ឲ្យបន្តស្ថិតលើមាគ៌ានៃកំណើន នៅបណ្តាឆ្នាំខាងមុខ ប្រកបដោយចីរភាព​៕