* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ថ្នាក់ដឹកនាំខេត្តព្រៃវែង ចុះពិនិត្យស្ថានភាពផ្លូវចាប់ពីផ្សារកអណ្ដើក រហូតដល់ច្រកទ្វាព្រំដែនស្វាយអាង៉ោង ស្រុកកំពង់ត្របែក

04-09-2026 15:29

(​ព្រៃវែង)៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ស្បោង សារ៉ាត ប្រធានក្រុម​ប្រឹក្សាខេត្តព្រៃវែតង និងលោក សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យដោយផ្ទាល់លើស្ថានភាពផ្លូវចាប់ពីតំបន់ផ្សារកអណ្ដើក រហូតដល់ច្រកទ្វារព្រំដែនស្វាយអាង៉ោង។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងរៀបចំផែនការជួសជុល និងកែលម្អកំណាត់ផ្លូវនេះឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ។

​កំណាត់ផ្លូវខាងលើនេះ ត្រូវបានចាត់ទុកជា ផ្លូវសេដ្ឋកិច្ចពិសេស ដ៏មានសារៈសំខាន់បំផុត ដែលជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការប្រកបរបរចិញ្ចឹមជីវិត និងការដឹកជញ្ជូនទំនិញឆ្លងកាត់រកស៊ីជាមួយ ប្រទេសជិតខាង គឺប្រទេសវៀតណាម។

​តាមរយៈការចុះពិនិត្យស្ថានភាពជាក់ស្តែងនេះ រដ្ឋបាលខេត្តរំពឹងថា នឹងអាចជំរុញឱ្យកិច្ចការជួសជុល និងអភិវឌ្ឍន៍ផ្លូវនេះចាប់ផ្ដើមបានឆាប់រហ័ស ដើម្បីធានាបាននូវភាពរលូន និងលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត បានបន្តចុះពិនិត្យការរស់នៅរបស់មន្ត្រីប្រចាំការនៅតាមច្រកទ្វារស្វាយអាង៉ោង ក៏ដូចជា បន្តដំណើរចុះពិនិត្យការរស់នៅរបស់មន្ត្រីប្រចាំការនៅច្រកទ្វារតំបន់ពាមមន្ទានោះផងដែរ៕