* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អំពីជលផល៖ ស្វែងយល់ពី «ត្រីត្រសក់» ដែលកម្ពុជាចាត់ទុកថាជាត្រីជិតផុតពូជ

04-09-2026 16:05

(ភ្នំពេញ)៖ ត្រីត្រសក់ គឺជាប្រភេទត្រីក្នុងចំណោមប្រភេទត្រីធំៗដទៃទៀត ដែលរស់នៅក្នុងទន្លេមេគង្គ និងទន្លេសាប និងបឹងទន្លេសាប។ ត្រីប្រភេទនេះ អាចធំលូតលាស់រហូតដល់ទម្ងន់ជាង ៩០គីឡូក្រាម និងមានប្រវែងដងខ្លួន ១,៥ម៉ែត្រ។

យោងតាមឯកសារស្រាវជ្រាវ ត្រីត្រសក់មាន ៣ប្រភេទ គឺត្រីត្រសក់ ត្រីត្រសក់ស និងត្រីត្រសក់ក្រហម។ ត្រីត្រសក់ ក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះត្រីដែលជិតផុតពូជដែរ ដោយយោងអនុក្រឹត្យលេខ ១២៣ អនក្រ.បក. ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្ដីពីការកំណត់ប្រភេទផល ផលិតផលជលផលដែលកំពុងរងគ្រោះថ្នាក់។

កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ត្រីត្រសក់ក្រហម ជាប្រភេទត្រីកម្រនិងប្រភេទត្រីងាយរងគ្រោះមានទម្ងន់ប្រមាណ ១០ គីឡូក្រាមត្រូវបានចាប់បានដោយឧបករណ៍ «ដាយត្រី» និងត្រូវបានម្ចាស់ដាយត្រីរាយការណ៍ជូនមន្ត្រីជំនាញ និងត្រូវបានក្រុមអ្នកជំនាញ ចុះទៅបំពាក់ស្លាក និងលែងត្រីត្រសក់មួយក្បាលនេះចូលក្នុងដងទន្លេសាបវិញ។

ប្រសិនជាប្រជាពលរដ្ឋបានឃើញប្រភេទជលផលនេះមានលក់នៅលើទីផ្សារ សូមធ្វើការរាយការណ៍ទៅកាន់លេខទូរស័ព្ទ ០១២ ៩២៩ ២២០ និង ០១២ ៩០៨ ១២១។

សូមចូលរួមទាំងអស់គ្នា ក្នុងការការពារធនធានជលផលកម្ពុជាទាំងទឹកសាប និងទឹកប្រៃរបស់យើង ឱ្យកាន់តែគង់វង្ស និងមាននិរន្តរភាពតកូនតចៅគ្រប់ជំនាន់៕⁩