* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ ស្រាយមន្ទិលអ្នកវិនិយោគចិន ហើយកម្ពុជាស្វាគមន៍អ្នករកស៊ីស្មោះត្រង់

04-09-2026 16:14

(ភ្នំពេញ)៖ កាលពីថ្ងៃទី ២១ ដល់ ២៧ ខែមិថុនា ឆ្នាំ ២០២៦ កន្លងទៅនេះ លោកសាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន បានជួបពិភាក្សាផ្ទាល់ និងធ្វើបទបង្ហាញជូនបណ្តាអ្នកវិនិយោគ ព្រមទាំងសហគ្រិនចិនជាច្រើនរូប នៅទីក្រុងសិនជិន និងស៊ាងហៃ ស្តីអំពី «បរិយាកាសវិនិយោគដ៏កក់ក្តៅ និងប្រកបដោយសុវត្ថិភាពនៅកម្ពុជា»។

ខ្លឹមសារស្នូលនៃបទបង្ហាញបានផ្តោតលើគន្លឹះយុទ្ធសាស្ត្រចម្បងៗចំនួន៣៖

- កម្ពុជាកំពុងធ្វើបរិវត្តកម្មសេដ្ឋកិច្ចយ៉ាងស្វាហាប់ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគី ការពង្រីកតំបន់សេដ្ឋកិច្ចពិសេស និងកម្លាំងពលកម្មវ័យក្មេងពោរពេញដោយថាមពល ដើម្បីឈានទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។
- ប្រព័ន្ធច្បាប់កម្ពុជាផ្តល់នូវភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់ក្នុងការការពារអ្នកវិនិយោគស្របច្បាប់ អមដោយកញ្ចប់លើកទឹកចិត្តផ្នែកពន្ធដារ គយ និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌យ៉ាងសកម្មឥតឈប់ឈរ។
- កម្ពុជាប្រកាន់ជំហរយ៉ាងដាច់ខាតក្នុងការលុបបំបាត់បទល្មើសឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ តាមរយៈច្បាប់ថ្មីៗ និងក្របខ័ណ្ឌទប់ស្កាត់ការសម្អាតប្រាក់ រួមផ្សំកិច្ចសហប្រតិបត្តិការយុត្តិធម៌ដ៏ជិតស្និទ្ធរវាងកម្ពុជា-ចិន យើងធានាការពារទ្រព្យសម្បត្តិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិនគ្រប់រូប។

នៅក្នុងឱកាសនោះលោកសាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន បានឆ្លើយតបចំពោះក្ដីបារម្ភរបស់អ្នកវិនិយោគ ដែលបានលើកឡើង និងនៅតែជាកង្វល់ចម្បង ជុំវិញករណី «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលធ្លាប់កើតមានកន្លងមក។ លោកសាស្រ្តាចារ្យ បានពន្យល់បកស្រាយលើទិដ្ឋភាពច្បាប់ជាក់ស្តែង ដើម្បីជម្រះរាល់មន្ទិលដូចតទៅ៖

- រាជរដ្ឋាភិបាលចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយមិនមានការលើកលែងឡើយ។
- កម្ពុជាបន្តរៀបចំ និងអនុវត្តបទដ្ឋានគតិយុត្តថ្មីៗ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការស៊ើបអង្កេត បង្ការទប់ស្កាត់ និងការពារទ្រព្យសម្បត្តិរបស់អ្នកវិនិយោគឱ្យបានគត់មត់។
- កម្ពុជាបើកចំហ ស្វាគមន៍ និងផ្តល់ការការពារពេញលេញជូនអ្នកវិនិយោគដែលប្រកបអាជីវកម្មដោយស្មោះត្រង់។
តាមរយៈការបកស្រាយផ្អែកលើទិដ្ឋភាពច្បាប់ជាក់ស្តែងនេះ លោកសាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន បានជួយឱ្យអ្នកវិនិយោគយល់កាន់តែស៊ីជម្រៅ និងបង្កើតបាននូវទំនុកចិត្តយ៉ាងរឹងមាំក្នុងការមកបណ្តាក់ទុនលើទឹកដីកម្ពុជា៕