* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ខេត្តស្វាយរៀង ត្រៀមស្ថាបនាផ្លូវ និងរៀបចំសួនច្បារសាធារណៈ នៅត្រើយខាងកើតនៃទន្លេវ៉ៃគោ

04-09-2026 16:42

(ស្វាយរៀង)៖ ដោយទទួលបានការយកចិត្តទុកដាក់ពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ បានចាត់ឱ្យលោក សេង សីលា អភិបាលរងខេត្ត ដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ រួមមាន មន្ទីរបរិស្ថានខេត្ត រដ្ឋបាលក្រុងស្វាយរៀង និងមន្ទីរព័ត៌មានខេត្ត ចុះត្រួតពិនិត្យជាក់ស្តែង លើការដ្ឋានកំពុងដំណើការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីស្ថាបនាផ្លូវ និងរៀបចំសួនច្បារសាធារណៈ ស្ថិតនៅចំណុចត្រើយខាងកើតនៃទន្លេវ៉ៃគោ សំដៅលើកកម្ពស់សោភ័ណភាពក្រុង បម្រើផលប្រយោជន៍សាធារណៈ និងជាកន្លែងសម្រាកលំហែកាយសម្រាប់បងប្អូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងការចុះពិនិត្យវឌ្ឍនភាពការងារ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ លោក សេង សីលា និងក្រុមការងារ បានធ្វើការណែនាំយ៉ាងម៉ឺងម៉ាត់ដល់តំណាងក្រុមហ៊ុនទទួលការ ត្រូវអនុវត្តនូវវិធានការចាំបាច់មួយចំនួននៅតាមបណ្ដោយផ្លូវជាតិលេខ១ ចូលទៅទីតាំងគម្រោងអភិវឌ្ឍន៍សួនច្បារសាធារណៈ រួមមាន៖

*ទី១៖ រថយន្តដឹកជញ្ជូនដីទាំងអស់ដឹកដីកុំឲ្យខ្ពស់ជាងទ្រុងឡាន ការពារកុំឱ្យជ្រុះដីរាយប៉ាយលើទ្រូងផ្លូវសាធារណៈ ដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

*ទី២៖ ត្រូវធ្វើការសម្អាតដងផ្លូវជាប្រចាំ៖ រាល់កម្ទេចដី ឬកំទេចថ្មដែលបានជ្រុះធ្លាក់លើផ្លូវ ត្រូវចាត់ចែងកម្លាំងបោសសម្អាត និងបាញ់ទឹកលាងសម្អាតឱ្យបានស្អាតជាប្រចាំ ជៀសវាងការហុយប៉ះពាល់ដល់សុខភាព និងការធ្វើដំណើររបស់ពលរដ្ឋ។

*ទី៣៖ ការកំណត់ពេលវេលាដឹកជញ្ជូនឱ្យបានសមស្រប ចៀសវាងការធ្វើចរាចរណ៍រថយន្តធំៗក្នុងម៉ោងមមាញឹកដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់។

*ទី៤៖ ការបំពាក់ស្លាកសញ្ញាសុវត្ថិភាព៖ ត្រូវដាក់ស្លាកសញ្ញាព្រមាន និងស្លាកសញ្ញាចរាចរណ៍នៅគ្រប់ចំណុចចេញ-ចូលការដ្ឋាន និងតាមដងផ្លូវជុំវិញ ដើម្បីផ្តល់ដំណឹងទុកជាមុនដល់អ្នកបើកបរ និងជៀសវាងគ្រោះថ្នាក់ផ្សេងៗ។

ជាការឆ្លើយតប តំណាងក្រុមហ៊ុនបានទទួលយកការណែនាំរបស់ថ្នាក់ដឹកនាំខេត្ត និងសន្យាថានឹងចាត់ចែងអនុវត្តតាមវិធានការទាំងនេះឱ្យបានម៉ត់ចត់ និងឆាប់រហ័សបំផុត ដើម្បីឱ្យដំណើរការគម្រោងអភិវឌ្ឍន៍សួនច្បារ និងផ្លូវសាធារណៈនេះដំណើរការទៅដោយរលូន និងមិនបង្កការរំខានដល់សាធារណជនឡើយ៕