* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កងទ័ពកម្ពុជា-អាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧

04-09-2026 17:07

(ភ្នំពេញ)៖ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ រួមជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ព្រមទាំងកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក និង កងឆ្មាំរដ្ឋអាយដាហូ បានរៀបចំកិច្ចប្រជុំផែនការបឋម (Initial Planning Conference – IPC) សម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាជំហានដ៏សំខាន់ មួយឆ្ពោះទៅរក ការចាប់ផ្តើមឡើងវិញនៃលំហាត់ទ្វេភាគីនេះ បន្ទាប់ពីបានផ្អាកអស់រយៈពេលមួយទសវត្សរ៍។

ភាគីទាំងពីរបានពិភាក្សាអំពីសកម្មភាពហ្វឹកហ្វឺនសំខាន់ៗ រួមមាន៖ លំហាត់ទីបញ្ជាការ និងការផ្លាស់ប្តូរជំនាញវិជ្ជាជីវៈលើវិស័យសុខាភិបាល វិស្វកម្ម និងការកម្ចាត់គ្រឿងផ្ទុះ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (EOD/UXO)។

លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧ គ្រោងនឹងប្រព្រឹត្តទៅក្នុង ខែកុម្ភៈ ឆ្នាំ២០២៧ ដើម្បីពង្រឹងអន្តរប្រតិបត្តិការ និងសមត្ថភាពឆ្លើយតបគ្រោះមហន្តរាយ ដែលឆ្លុះបញ្ចាំងពីសន្ទុះថ្មី នៃកិច្ចសហប្រតិបត្តិការយោធារវាង កម្ពុជា-សហរដ្ឋអាមេរិក និងការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ៕