* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ វិស័យឯកជនដើរតួនាទីស្នូល ក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា

04-09-2026 17:24

(ភ្នំពេញ)​៖ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីភាពសំខាន់ ​និងមិនអាចកាត់ចោលបានទេ ក្នុងការជួយឲ្យសម្រេចបានលើការអភិវឌ្ឍន៍លើគ្រប់វិស័យ ពីវិស័យឯកជន ពោលគឺវិស័យឯកជន ជាកត្តាលីករចាំបាច់នៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជាទាំងមូល។

ការលើកឡើងរបស់លោក រស់ សីលវ៉ា ធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួមក្នុងកម្មវីធី វេទិកាជាតិគណនេយ្យ២០២៦ ក្រោមប្រធានបទ ការបញ្ជូលស្ដង់ដា ការរាយការណ៍ព័ងត៌មានចីរភាព គោលនយោបាយ និងធនធានមនុស្ស សម្រាប់ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។

លោក រស់ សីលវ៉ា បានថ្លែងថា «ការម្រេចបានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងពេលបច្ចុប្បន្ន និងពេលកន្លងទៅ ព្រមទាំងបន្ដទៅថ្ងៃអនាគត គឺមិនអាចកាត់ផ្ដាច់បានឡើយពី ការរួមចំណែកយ៉ាងសំខាន់ និងមិនអាចខ្វះបានពីវិស័យឯកជន ដែលជាកត្តាលីករចាំបាច់នៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជាទាំងមូល»

លោកបានបន្ដថា វិស័យឯកជនបានចូលរួមយ៉ាងសកម្ម ក្នុងការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់។

លោកបានបន្ថែមថា សម្រាប់វេទិកាជាតិគណនេយ្យ ២០២៦ ក្រោមប្រធានបទ ការបញ្ជូលស្ដង់ដា ការរាយការណ៍ព័ត៌មានចីរភាព គោលនយោបាយ និងធនធានមនុស្ស សម្រាប់ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា គឺឆ្លើយតបប្រកបដោយ សុគត់ភាពទៅនឹងក្របខណ្ឌគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ជាពិសេសក្របខណ្ឌសេដ្ឋកិច្ចសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ២០២២-២០៣៥។

លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ បានថ្លែងឲ្យដឹងថា វិស័យគណនេយ្យ និងសវនកម្ម មិនត្រឹមតែជាវិស័យមួយនៃសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្ដែវាជាហេដ្ឋារចនាសម្ព័ន្ធទន់ដ៏សំខាន់ និងចាំបាច់មិនអាចខ្វះបាន ក្នុងការធានានូវតម្លាភាពគណនេយ្យភាព និងការកសាងទំនុកទុកចិត្តសម្រាប់ធុរជន និងវិនិយោគទុនជាតិ និងអន្ដរជាតិ។

លោកបានបន្ថែមថា កម្ពុជាកំពុងឈានដល់ដំណាក់កាលមួយ ដែលភាពធននៃសេដ្ឋកិច្ចជាតិ មិនត្រឹមតែផ្អែកលើកំណើនផ្លូវការប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានការតម្រូវឲ្យមានការត្រៀមខ្លួនរួចរាល់ ស្រប់នឹងការរំពឹងទុកនៃទីផ្សារពិភពលោកផងដែរ។

វេទិកាជាតិគណនេយ្យឆ្នាំ២០២៦ មានគោលបំណងសំខាន់ ក្នុងការលើកកម្ពស់សុឆន្ទៈ និងយុទ្ធសាស្ត្រអាទិភាពរួម ដើម្បីពង្រឹងភាពធន់សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការរាយការណ៍ព័ត៌មានចីរភាព។ វេទិកានេះនឹងសម្រេចបាននូវគោលដៅនេះ ដោយការបញ្ចូលស្តង់ដាអន្តរជាតិ ការផ្តល់អាទិភាពគោលនយោបាយជាតិ និងការអភិវឌ្ឍធនធានមនុស្ស។

លើសពីនេះវេទិកានឹងកំណត់សកម្មភាពអាទិភាពជាក់ស្ដែង សម្រាប់និយ័តករ សហគ្រាស សមាគមអាជីវកម្ម ស្ថាប័នវិជ្ជាជីវៈ និងស្ថាប័នអប់រំពាក់ព័ន្ធទាំងអស់ សម្រាប់គោលដៅចុងក្រោយ គឺដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីនៃ ការរាយការណ៍ព័ត៌មានចីរភាពមួយដែលអាចជឿទុកចិត្តបាន៕