* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្រ្តីនគរបាលចរាចរណ៍ម្នាក់ ដែលទទួលការចាប់អារម្មណ៍ និងកោតសរសើរខ្លាំង ដោយសារជួយបើកម៉ូតូសម្រួលផ្លូវជូនស្រ្តីត្រូវសម្រាលកូនបន្ទាន់ ទទួលថវិកាលើកទឹកចិត្តពីលោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ

04-09-2026 17:28

(ភ្នំពេញ)៖ នៅវេលារសៀល ថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ​ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១លានរៀល ជូនលោកអនុសេនីយ៍ត្រី ជា វាសនា មន្ត្រីចរាចរណ៍រាជធានីភ្នំពេញម្នាក់ ដើម្បីលើកទឹកចិត្ត ដែលបានបំពេញតួនាទីភារកិច្ច ក្នុងការជួយសំរួលចរាចរណ៍ដល់ស្រ្តីដែលត្រូវសម្រាលកូនជាបន្ទាន់នៅតាមដងផ្លូវ ទៅដល់មន្ទីពេទ្យកាលម៉ែតប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។

ថវិកានេះត្រូវបានលោកវរសេនីយ៍ត្រី ឈា អេងសាន អនុប្រធានលេខាធិការដ្ឋានកណ្តាលនគរបាលយុត្តិធម៌ យកទៅប្រគល់ជូនផ្ទាល់។ សូមបញ្ជាក់ថា លោកអនុសេនីយ៍ត្រី ជា វាសនា ត្រូវបានគេចាប់អារម្មណ៍និងកោតសរសើរខ្លាំង ពីមហាជនតាមបណ្តាញសង្គម ដោយសារតែលោកបានបើកម៉ូតូជួយសម្រួលស្រ្តីដែលត្រូវសម្រាលកូនម្នាក់ជាបន្ទាន់ ដែលកំពុងធ្វើដំណើរតាមផ្លូវសហព័ទ្ធរុស្ស៊ី ឆ្ពោះមកកាន់មន្ទីរពេទ្យកាល់ម៉ែត កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា៕