* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ្នកឧកញ៉ា ម៉ម វណ្ណឌី ដឹកនាំក្រុមការងារចុះពិនិត្យអគារសិក្សាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវជួលជុលឡើងវិញ នៅស្រុកសំរោង ខេត្តតាកែវ

04-09-2026 21:57

(តាកែវ)៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញ អគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានដឹកនាំក្រុមការងារចុះពិនិត្យសិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀន ចំនួន៩ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

កិច្ចប្រជុំនេះមានការចូលរួមពី លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ តំណាងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ, លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ, លោកអភិបាលស្រុកសំរោង, លោកមេឃុំរវៀង, អាជ្ញាធរមូលដ្ឋាន និងគណៈគ្រប់គ្រងនៅតាមសាលារៀន។

លោកប្រធានក្រុមការងារ បាននាំនូវការផ្ដាំសួរសុខទុក្ខ និងការនឹករឭករបស់ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅក្នុងភូមិសាស្ត្រស្រុកសំរោង ខេត្តតាកែវ ព្រមទាំងបានបញ្ជាក់អំពីគោលបំណងរបស់ក្រុមការងារ ក្នុងការចុះសិក្សា ពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែង នៃអគារសិក្សា ដើម្បីកំណត់អាទិភាពសម្រាប់ការជួសជុល និងសាងសង់ឡើងវិញ ឱ្យស្របតាមតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់សាលារៀននីមួយៗនៅទូទាំងប្រទេស។

ជាមួយគ្នានោះ លោក ញ៉ែម ស្រស់ បានសម្ដែងនូវការគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសការលើកកម្ពស់វិស័យអប់រំ តាមរយៈការគាំទ្រ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសិក្សា ឱ្យកាន់តែមានសុវត្ថិភាព គុណភាព និងផាសុកភាព ស្របតាមតម្រូវការរបស់សិស្សានុសិស្ស ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្សសម្រាប់សង្គមជាតិ។

សូមជម្រាបថា សាលារៀនដែលត្រូវបានចុះពិនិត្យ សិក្សា និងវាយតម្លៃទាំង៩នោះ រួមមាន៖

១៖ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្លារម សាងសង់ក្នុងឆ្នាំ១៩៩៦ អគារចំនួន២ខ្នង
២៖ សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ស្លារម សាងសង់ក្នុងឆ្នាំ១៩៩៦ អគារចំនួន២ខ្នង
៣៖ សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន នាងខ្មៅ សាងសង់ក្នុងឆ្នាំ១៩៩៦ អគារចំនួន២ខ្នង
៤៖ សាលាបឋមសិក្សា ហ៊ុន សែន ក្រាំងធ្នង់ សាងសង់ក្នុងឆ្នាំ១៩៩៦ អគារចំនួន១ខ្នង
៥៖ សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ សាងសង់ក្នុងឆ្នាំ១៩៩៦ អគារចំនួន១ខ្នង
៦៖ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ សាងសង់ក្នុងឆ្នាំ១៩៩៦ និង១៩៩៨ អគារចំនួន២ខ្នង
៧៖ សាលារៀន ប៊ុន រ៉ានី ហ៊ុន សែន ស្ដុក សាងសង់ក្នុងឆ្នាំ១៩៩៧ អគារចំនួន១ខ្នង
៨៖ សាលាបឋមសិក្សា ឱម សុផាត់ សាងសង់ក្នុងឆ្នាំ១៩៩៦ អគារចំនួន១ខ្នង
៩៖ សាលាបឋមសិក្សា បត់រកា សាងសង់ក្នុងឆ្នាំ១៩៩៧ អគារចំនួន១ខ្នង។

ជាលទ្ធផលនៃការពិនិត្យ និងវាយតម្លៃ ក្រុមការងារបានកំណត់ឱ្យចាប់ផ្ដើមអនុវត្តការងារជួសជុល និងកែលម្អ សាលាបឋមសិក្សាបត់រកា ស្ថិតក្នុងឃុំសំរោង ស្រុកសំរោង ជាសាលារៀនអាទិភាព ដោយសារអគារសិក្សានៅទីតាំងនេះ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងត្រូវការការជួសជុលកែលម្អជាបន្ទាន់ ដើម្បីធានាបាននូវសុវត្ថិភាព និងបរិយាកាសសិក្សាដែលសមស្របសម្រាប់សិស្សានុសិស្ស និងគ្រូបង្រៀន៕