* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រតិបត្តិករទេសចរណ៍ អំពាវនាវភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាវប្បធម៌ សិល្បៈ និងប្រពៃណីរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ

04-09-2026 22:37

(សៀមរាប)៖ លោក ទួន សុគា ប្រធានក្លឹបបណ្តុះបណ្តាលសិល្បៈ វប្បធម៌ខ្មែរអង្គរ បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមចូលរួមទស្សនាវប្បធម៌ សិល្បៈ និងប្រពៃណីរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ឲ្យបានច្រើនកុះករ ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ច​របស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍កាន់តែប្រសើរឡើង។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាថ្ងៃទី៤ ខែកញ្ញានេះ លោក ទួន សុគា បានឲ្យដឹងថា ក្លឹបបណ្តុះបណ្តាលសិល្បៈ វប្បធម៌ខ្មែរអង្គរ បានបង្កើតឡើងក្នុងឆ្នាំ២០១៩ បច្ចុប្បន្ននេះមានសិស្សមករៀនចំនួន៩៥នាក់ ហើយការមករៀននៅទីនេះ គឹមិនមានបង់ថ្លៃការសិក្សានោះទេ ឲ្យតែមានការស្រឡាញ់វិស័យសិល្បៈ ហើយការសិក្សាដោយឥតគិតថ្លៃ។ ក្រោយចេះជំនាញច្បាស់លាស់ហើយ ក្លឹបនឹងជួយរកការងារឲ្យពួកគាត់ធ្វើទៅតាមជំនាញផងដែរ។

លោកបានបន្តថា សម្រាប់សិស្សដែលមានជីវភាពខ្វះខាតក្នុងការរៀនសូត្រ ក្លឹបបណ្តុះបណ្តាលសិល្បៈ វប្បធម៌ខ្មែរអង្គរ ក៏បានស្វះស្វែងរកជំនួយពីសប្បុរសជន ដើម្បីជួយសម្រួលដល់ការសិក្សារៀនសូត្ររបស់ពួកគាត់ តាមលទ្ធភាពដែលក្លឹបរកបាន។ ចំពោះកូនសិស្សដែលមករៀនភាគច្រើន គឺមកពីតាមបណ្តាខេត្តផ្សេងៗ ដែលបានមកតាមឪពុកម្តាយគាត់មកធ្វើការនៅក្រុងសៀមរាប។

លោកបញ្ជាក់ថា ការរៀននៅទីនេះ គឺទាក់ទងទៅនឹងសិល្បៈ មានដូចជា៖ របាំបុរាណ ប្រពៃណី ល្ខោនក្បាច់ ល្ខោនខោល ភ្លេង និងធ្វើខ្មុក ធ្វើមកុដ ព្រមទាំងជំនាញខាងសិល្បៈផ្សេងជាច្រើនៗទៀត។ សម្រាប់ឆ្នាំ២០២៦នេះ គឹមិនសូវមានភ្ញៀវទេសចរនោះទេ ដោយសារប្រទេសរបស់យើង មានជម្លោះព្រំដែនជាមួយប្រទេសជិតខាង ដូច្នេះហើយ មិនសូវមានភ្ញៀវទេសចរមកទស្សនានោះទេ ហើយក្លឹបក៏មានការខ្វះខាតច្រើនដែរ។

លោក ទួន សុគា សង្ឃឹមថា ឆ្នាំក្រោយនេះនឹងមានភ្ញៀវទេសចរមកទស្សនាច្រើន ហើយវិស័យឯកជនដែលធ្លាប់គាំទ្រយើងនឹងដឹងពីគោលបំណងរបស់យើង នឹងបន្តគាំទ្រយើងវិញ ដើម្បីឲ្យក្លឹបនឹងដំណើរការទៅដោយរលូន មិនមានបញ្ហាអ្វីកើតឡើងនោះឡើយ។

លោក ហួត តារា អ្នកគាំទ្រក្លឹបបណ្តុះបណ្តាលសិល្បៈ វប្បធម៌ខ្មែរអង្គរ បានលើកឡើងថា បច្ចុប្បន្ននេះ លោកជ្រើសរើសក្លឹបសិល្បៈនេះ ជាទីតាំងដ៏សំខាន់នៅក្នុងវិស័យទេសចរណ៍មួយ គឺទេសចរច្នៃប្រឌិត ដោយបង្កើតជា បុណ្យដារលាន បុណ្យប្រមូលផលក្នុងភូមិរបស់យើង។ ពិធីនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនការសប្បាយរីករាយរបស់ទេសចរ ដោយភ្ញៀវទេសចរ​មិនត្រឹមតែទស្សនានោះទេ ពួកគាត់ក៏អាចូលរួមលេង និងរៀនរបាំជាមួយគ្នា ព្រមទាំងស្វែងយល់ពីរបាំខ្មែរ និងវេចនំកន្សម ក៏ដូចជាបានយល់ពីប្រពៃណី និងការរស់នៅរបស់ប្រជាជនខ្មែរបន្ថែមទៀត។

លោក តារា បានបន្តថា ធម្មតាសៀមរាបជាទិសដៅទេសចរបែបវប្បធម៌ ភ្ញៀវទេសចរភាគច្រើនគាត់ទៅមើលប្រាសាទ, តំបន់ផាប់ស្រ្តីត និងតំបន់ផ្សេងទៀត ដែលជាទូទៅទេសចរធ្លាប់បានស្គាល់។ ប៉ុន្តែនៅសៀមរាបយើង នៅខ្វះភាពចម្រុះពណ៌ជាច្រើន ដូច្នេះហើយទើបលោកបង្កើនពិធីបុណ្យ «បុណ្យដារលាន» នេះឡើង ដើម្បីបង្កើនឱកាសឲ្យទេសចរស្នាក់នៅក្នុងខេត្តយើងបានយូរ។

លោកបន្ថែមថា សម្រាប់ភ្ញៀវទេសចរដែលមកចូលរួមនៅទីនេះ គឺតម្រូវឲ្យគាត់ចុះឈ្មោះដើម្បីការការពារកុមារ និងមានលេខសម្រាប់ទំនាក់ទនង ដោយសារនៅទីនេះ យើងមានសិស្សដែលមានអាយុក្រោម១៨ឆ្នាំ ក្នុងករណីមានបញ្ហាអ្វីមួយជាមួយនឹងសិស្ស, កម្មវិធីប្រគេនចង្ហាន់ជូនព្រះសង្ឃ និងអ្នកប្រគេនមានកិច្ចអ្វីខ្លះ ព្រមទាំងរៀនរាំរបាំរួមគ្នា និងស្វែងយល់ពីរាំបាំរួមគ្នាផងដែរ។

ជាមួយនេះ លោកបញ្ជាក់ថា នៅសៀមរាបយើង គឺមិនទាន់មានប្រតិបត្តិករទេសចរណ៍ណា រៀបចំជាកញ្ចប់ទេសចររបៀបនេះឡើយ នេះជាកញ្ចប់ទេសចរណ៍ថ្មី​សម្រាប់ភ្ញៀវទេសចរ​ ដែលមកទស្សនាខេត្តសៀមរាប៕