* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងអបអរសិស្សជ័យលាភីនិទ្ទេស A ចំនួន៥២នាក់

04-09-2026 23:06

(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិវាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សខេត្តកំពង់ធំ ជ័យលាភីនិទ្ទេស A ចំនួន៥២នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១០ សីហា ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនោះ លោក នួន ផារ័ត្ន បានលើកឡើងថា ការទទួលបានជ័យលាភីនិទ្ទេស A នាពេលនេះ គឺជាសមិទ្ធផលដ៏ថ្លៃថ្លា និងគួរឱ្យមោទនភាព ដែលកើតចេញពីការខិតខំប្រឹងប្រែង សិក្សារៀនសូត្ររបស់សិស្សានុសិស្ស ការយកចិត្តទុកដាក់បង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងការគាំទ្រលើកទឹកចិត្តពីឪពុកម្តាយ អាណាព្យាបាល និងសង្គមទាំងមូល ជ័យលាភីនេះ មិនត្រឹមតែជាកិត្តិយសសម្រាប់សិស្សានុសិស្ស និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពរបស់សាលារៀន និងខេត្តផងដែរ។

លោកបន្តទៀតថា ការសិក្សារៀនជំនាញ មិនត្រឹមតែផ្តល់ចំណេះដឹងសម្រាប់ប្រកបអាជីពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរៀនសូត្រមេរៀនជីវិត ដែលជួយឱ្យយើងចេះគិត ចេះដោះស្រាយបញ្ហា មានការទទួលខុសត្រូវ អត់ធ្មត់ និងមានសមត្ថភាពប្រឈមមុខនឹងបញ្ហាប្រឈមនានា ចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទទួលបាន នឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់កសាងអនាគត និងរួមចំណែកអភិវឌ្ឍន៍គ្រួសារ សង្គម និងប្រទេសជាតិ។ ការវិនិយោគលើការសិក្សារៀនសូត្រពិតជាមានសារៈសំខាន់ណាស់ ដូច្នេះឪពុកម្ដាយ ត្រូវផ្ដល់ឱកាសឲ្យកូនបានសិក្សារៀនសូត្រ ដោយផ្ដើមចេញពីការទំនុកបម្រុងពីឪពុកម្ដាយហើយសាមីខ្លួន ត្រូវតែខិតខំប្រឹងប្រែងជាពិសេសការតម្រង់ទិសឲ្យមានផលល្អសម្រាប់ខ្លួនឯង។

លោកបញ្ជាក់ថា ការជោគជ័យមិនអាចធ្វើតែមួយពេលនេះបានទេ ត្រូវតស៊ូព្យាយាមបំណត់អត់ធ្មត់ មានការតម្រង់ទិសដើម្បីសម្រេចចិត្ត ឈានចូលមហាវិទ្យាល័យមានជំនាញមួយពិតប្រាកដ ពិសេសដើរឲ្យទាន់សង្គមឌីជីថឺល និងភាសារបរទេមួយយ៉ាងតិច។ ស្ថិតក្នុងឱកាសដ៏មានអត្ថន័យនេះលោក នួន ផារ័ត្ន បានផ្តល់រង្វាន់លើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សជ័យលាភី និទ្ទេស A ទាំង៥២នាក់ ទទួលបានប័ណ្ណសរសើរ និងថវិកា ៤០ម៉ឺនរៀលក្នុងម្នាក់ៗ៕