* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មហាឧបាសក អៀង សុធារ៉ា៖ អ្នកមិនសូវចេះ យកចិត្ដទុកនៅអណ្ដាត អ្នកឆ្លាត យកអណ្ដាតទុកក្នុងចិត្ដ (Video inside)

05-09-2026 08:04

​(ភ្នំពេញ)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើង​លើសារៈសំខាន់នៃការប្រើប្រាស់ពាក្យសម្ដីប្រកបដោយគតិបណ្ឌិត និងមានប្រយោជន៍ដល់សង្គម ពោលគឺ​ «អ្នកមិនសូវចេះ យកចិត្ដទុកនៅអណ្ដាត អ្នកឆ្លាត យកអណ្ដាតទុកក្នុងចិត្ដ

លោកបានពន្យល់បន្ថែមថា មិនមែនរឿងទាំងអស់សុទ្ធតែត្រូវនិយាយនោះទេ អ្នកដែលមានចំណេះដឹងច្រើនតែងនិយាយតិចតួច ដែលស្របនឹងពាក្យថា «ត្រចៀកពីរ មាត់មួយ»។ ផ្ទុយទៅវិញ អ្នកដែលមិនសូវចេះ ឬអ្នកល្ងង់ តែងយកចិត្តទៅទុកនៅអណ្ដាត ពោល គឺនិយាយដោយមិនបានគិតពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ។ រីឯអ្នកឆ្លាតវៃ និងមានបញ្ញា គេយកអណ្ដាតទៅទុកក្នុងចិត្តវិញ មានន័យថា ទោះបីជាដឹងរឿងច្រើនយ៉ាងណាក៏ដោយ ក៏គេជ្រើសរើសនិយាយតែរឿងណាដែលគួរនិយាយ និងមានប្រយោជន៍ប៉ុណ្ណោះ។

លោកបន្ថែមថា ការនិយាយស្ដីប្រកបដោយប្រយោជន៍ គឺសំដៅលើការនិយាយពាក្យណាដែលនាំមកនូវសេចក្ដីចម្រើន និងសុខសន្តិភាព។ ពាក្យសម្ដីទាំងនោះត្រូវតែប្រកបដោយអង្គបីយ៉ាងគឺ៖ ទីមួយ នាំមកនូវប្រយោជន៍សុខសម្រាប់ខ្លួនឯង។ ទីពីរ នាំមកនូវប្រយោជន៍សុខសម្រាប់គ្រួសារ មិត្តភក្ដិ បងប្អូន និងសង្គមជាតិទាំងមូល​ និងទីបី នាំមកនូវប្រយោជន៍សុខសម្រាប់ធម្មជាតិទាំងមូល៕ ​

សូមស្តាប់ការលើកឡើងរបស់ មហាឧបាសក អៀង សុធារ៉ា