* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

និយាយខ្លះបានលាភ និយាយខ្លះបានគ្រោះ! មហាឧបាសក អៀង សុធារ៉ា ប្រាប់ឱ្យប្រុងប្រយ័ត្នលើការនិយាយស្ដី (Video inside)

05-09-2026 08:05

(ភ្នំពេញ)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឲ្យមានការប្រុងប្រយ័ត្ន លើការនិយាយស្ដី ព្រោះថា ការនិយាយខ្លះបានលាភ និងការនិយាយខ្លះបានគ្រោះ។

មហាឧបាសក អៀង សុធារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «និយាយពេលខ្លះ អ្នកនិយាយហើយ គឺបានលាបសក្ការៈ មានន័យថា បានលុយ បានប្រាក់រង្វាន់ បានចំណេញ និងអ្នកខ្លះ និយាយត្រឹមត្រូវហើយ តែខុសពេលវេលា និងខុសទីកន្លែង គឺបានលទ្ធផលផ្ទុយវិញ បាត់លាភ ខាតលុយ បាត់កិត្ដិយស»

បន្ថែមពីនោះទៀត មហាឧបាសក អៀង សុធារ៉ា បានឲ្យដឹងថា ការនិយាយស្ដី ក្នុងមួយថ្ងៃៗ បើយើងនិយាយធម្មតា នៅក្នុងផ្ទះ ជាមធ្យមនិយាយប្រហែលជា៦ពាន់ពាក្យ ប៉ុន្តែបើនៅក្នុងអង្គសិក្ខាសាលាជាវាគ្មិន យើងនិយាយច្រើនជាងហ្នឹង។

មហាឧបាសក អៀង សុធារ៉ា បានលើកឡើងថា ចិត្តម្នាក់ៗដែលស្ដាប់ឮ តែងតែយកមកគិតរៀងៗខ្លួន សូម្បីតែយើងនិយាយត្រឹមត្រូវក៏ដោយ និយាយដោយមិនត្រឹមត្រូវក៏ដោយ ក៏ម្នាក់ៗអ្នកទទួលបាននូវការគិត និងមានប្រតិកម្មផ្សេងៗគ្នា៕

សូមស្តាប់ការលើកឡើងរបស់មហាឧបាសក អៀង សុធារ៉ា៖