* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក កែ គឹមយ៉ាន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនគ្រប់ថ្នាក់ភូមិតេជោសន្តិភាព (ការ៉េ២)

05-09-2026 14:35

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារគ្រប់ថ្នាក់អញ្ជើញសំណេះសំណាលជាមួយមន្ត្រីគណបក្សគ្រប់ថ្នាក់នៅភូមិតេជោសន្តិភាព (ការ៉េ២)។

ក្នុងឱកាសនោះលោក កែ គឹមយ៉ាន បានពាំនាំនូវការសាកសួរសុខទុក្ខ ជូនពរជ័យ កោតសរសើរ អរគុណពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សជូនដល់សមាជិក សមាជិកាគណបក្ស ថ្នាក់ដឹកនាំគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរលោក កែ គឹមយ៉ាន ថ្លែងបន្តថា រាជរដ្ឋាភិបាលបន្តវេនដឹកនាំសម្ដេចធិបតី ហ៊ុន ម៉ាណែត បានយកផលប្រយោជន៍ជាតិនិងប្រជាជនជាធំដោយគ្រប់កាលៈទេសៈលំបាកមិនទុកប្រជាពលរដ្ឋចោល ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ បណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋសំដៅឆ្លើយតបនឹងតម្រូវការ ទីផ្សារការងារលើកស្ទួយបាននូវជីវភាពសមរម្យ។

ជាមួយនឹងលទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សលោក កែ គឹមយ៉ាន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារនិងមន្ត្រីគណបក្សទាំងអស់ដែលសម្រេចបាននូវសមិទ្ធផលជូនគណបក្សនិងប្រទេសជាតិ ហើយសូមបន្តចូលរួមអនុវត្តនូវរាល់ទិសដៅដើម្បីបន្តរក្សាបាននូវសន្តិភាព សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍមូលដ្ឋាន រួមសុខទុក្ខសមាជិកនិងប្រជាពលរដ្ឋដល់ខ្នងផ្ទះ សម្របសម្រួលបំផុសឱ្យប្រជាពលរដ្ឋទៅ ពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតក្នុងអំឡុងខែតុលាខាងមុខ ឱ្យបានគ្រប់គ្នា។

ក្នុងថ្ងៃដដែលនោះក្រោយពិធីសំណេះសំណាលចប់លោក កែ គឹមយ៉ាន និងក្រុមការងារបានចុះទៅសួរសុខទុក្ខលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាតេជោសន្តិភាព និងបានចែកអំណោយរួមមានសម្ភារសិក្សា ដល់សិស្សានុសិស្សជាដើម៕