* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលខេត្តព្រះវិហារ និងក្រុមហ៊ុន ហ៊ិននីគែន ប្រគល់ផ្ទះជូនគ្រួសាររងផលប៉ះពាល់ពីជម្លោះព្រំដែន ២១គ្រួសារ ក្រោមគម្រោង «ផ្ទះថ្មី ក្តីសង្ឃឹមថ្មី»

05-09-2026 15:04

(ព្រះវិហារ)៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះវិហារ រួមជាមួយក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) បានរៀបចំពិធីប្រគល់ និងទទួលផ្ទះជូនដល់គ្រួសាររងផលប៉ះពាល់ពីជម្លោះព្រំដែន ចំនួន ២១គ្រួសារ ក្រោមគម្រោង «ផ្ទះថ្មី ក្តីសង្ឃឹមថ្មី»។

ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើងនៅសាលប្រជុំសាលាស្រុកជាំក្សាន្ត ក្រោមអធិបតីភាពរបស់លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត និងមានការចូលរួមពីលោកស្រី Sophie (សូហ្វី) នាយិការសាជីវកម្ម នៃក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូប។

ក្នុងឱកាសនោះ លោក សុខ សាន្តតារ៉ា បានថ្លែងគូសបញ្ជាក់ថា ការប្រគល់ផ្ទះជូនប្រជាពលរដ្ឋនាពេលនេះ គឺជាសកម្មភាពមនុស្សធម៌ដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន។

លោកបានបន្ថែមថា រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់លោក គីម រិទ្ធី តែងតែខិតខំប្រឹងប្រែងធានាថា ប្រជាពលរដ្ឋដែលជួបការលំបាកទទួលបានការគាំពារ និងជំនួយសមស្រប។

លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត តាមរយៈគម្រោង «ផ្ទះថ្មី ក្តីសង្ឃឹមថ្មី» នេះ។
លោកថា ការចូលរួមនេះមិនត្រឹមតែផ្តល់ជាលំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ក្តីសង្ឃឹមថ្មី និងភាពកក់ក្តៅដល់គ្រួសារដែលកំពុងប្រឈមនឹងការលំបាក ឱ្យមានលំនៅឋានសមរម្យឡើងវិញ។ ក្នុងពិធីនេះ គ្រួសារទាំង ២១ ទទួលបានផ្ទះមួយខ្នងៗ ព្រមទាំងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន រួមមាន៖ អង្ករ ៥០គីឡូក្រាម មុង ៣ តង់ពណ៌ខៀវ ៣ អំពូលសូឡា ១ឈុត អំបោស ១ និងប្រដាប់ចូកសម្រាម ១។

ការផ្តល់ជំនួយនេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការចែករំលែកដ៏ប្រពៃក្នុងសង្គមខ្មែរ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារជីវភាព និងពង្រឹងភាពធន់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕