* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលខេត្តឧត្តរមានជ័យ៖ ការជ្រើសរើសជំនាញសិក្សាថ្នាក់ឧត្តមសិក្សា គឺជារបត់ជីវិតដ៏សំខាន់ក្នុងការកំណត់អនាគតយុវជន

05-09-2026 15:06

(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានសង្កត់ធ្ងន់ថា ការជ្រើសរើសជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សា គឺជាចំណុចរបត់ដ៏សំខាន់ក្នុងជីវិតរបស់សិស្សានុសិស្ស ដើម្បីកំណត់ទិសដៅអនាគត និងឱកាសការងារ។ ការសម្រេចចិត្តនេះទាមទារឱ្យមានការពិចារណាលើចំណង់ចំណូលចិត្ត សមត្ថភាព និងតម្រូវការទីផ្សារការងារជាក់ស្តែង។

ការថ្លែងលើកឡើងនេះ ធ្វើឡើងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកអញ្ជើញសំណេះសំណាល និងផ្តល់ការតម្រង់ទិសដល់សិស្សានុសិស្សក្នុងខេត្ត ដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងត្រៀមបន្តការសិក្សានៅកម្រិតឧត្តមសិក្សា។ ពិធីនេះមានគោលបំណងផ្តល់ព័ត៌មាន និងផែនទីបង្ហាញផ្លូវដល់យុវជន ដើម្បីជួយពួកគេធ្វើការសម្រេចចិត្តបានត្រឹមត្រូវ មុនពេលជ្រើសរើសជំនាញ និងគ្រឹះស្ថានសិក្សា។

លោកអភិបាលខេត្តបានបញ្ជាក់ថា ការជ្រើសរើសជំនាញដែលមិនស្របតាមចំណង់ចំណូលចិត្ត ឬតម្រូវការទីផ្សារ អាចបណ្តាលឱ្យខាតបង់ពេលវេលា ថវិកា និងឱកាសដ៏មានតម្លៃ។ ផ្ទុយទៅវិញ ការជ្រើសរើសបានត្រឹមត្រូវ នឹងក្លាយជាមូលដ្ឋានរឹងមាំសម្រាប់ការសិក្សា អាជីព និងអនាគតជោគជ័យ។ លោកក៏បានរំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ និងបានដាក់ចេញនូវគោលនយោបាយ និងកម្មវិធីអាហារូបករណ៍ជាច្រើន ដើម្បីជួយសម្រួលដល់យុវជន ជាពិសេសកូនក្មួយមកពីគ្រួសារក្រីក្រ។

ក្នុងន័យនេះ លោក មាន ចាន់យ៉ាដា បានជំរុញឱ្យសិស្សានុសិស្សទាំងអស់ ស្រាវជ្រាវ និងស្វែងយល់ឱ្យបានច្បាស់លាស់អំពីជំនាញនីមួយៗ ព្រមទាំងពិចារណាអំពីសក្តានុពល ឱកាសការងារ និងតម្រូវការទីផ្សារ មុននឹងសម្រេចចិត្ត។

លោកក៏បានណែនាំឱ្យសិស្សានុសិស្សពិភាក្សា និងស្វែងរកការប្រឹក្សាយោបល់ពីលោកគ្រូ អ្នកគ្រូ ឪពុកម្តាយ និងអ្នកជំនាញ ដើម្បីទទួលបានព័ត៌មាន និងទស្សនៈច្បាស់លាស់ ដែលអាចជួយឱ្យពួកគេជ្រើសរើសជំនាញសិក្សាបានសមស្របនឹងសមត្ថភាព និងគោលដៅជីវិតរបស់ខ្លួន។ ការសម្រេចចិត្តនៅថ្ងៃនេះ អាចកំណត់ទិសដៅជីវិតនៅថ្ងៃអនាគត ដូច្នេះសិស្សានុសិស្សគ្រប់រូបត្រូវមានភាពក្លាហាន និងការពិចារណាស៊ីជម្រៅ៕