* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

UPDATE: ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខបាញ់ប្រហារដោយគ្រាប់កង់ បណ្តាលឲ្យរងរបួសលើផ្ទៃមុខធ្ងន់ធ្ងរ, ស្នងការនគរបាលខេត្តកំពង់ឆ្នាំង​​ បញ្ជាឲ្យកម្លាំងជំនាញសហការគ្នាតាមចាប់ជនល្មើសឲ្យបាន

05-09-2026 16:10

(កំពង់ឆ្នាំង)៖ ម្នាក់បានរងរបួសក្រោមភ្នែក និងច្រមុះយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបានជនមិនស្គាល់មុខលួចបាញ់ប្រហារដោយប្រើគ្រាប់កង់ ខណៈដែលស្ត្រីរងគ្រោះរូបនេះ កំពុងស្រោចទឹកផ្កានៅមុខផ្ទះរបស់ខ្លួននៅពេលយប់។

ជាមួយហេតុការណ៍ដ៏គ្រោះថ្នាក់បំផុតនេះ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បើកការស្រាវជ្រាវដោយយកចិត្តទុកដាក់ ដើម្បីតាមចាប់ជនដៃដល់ឲ្យបាន យកមកផ្តន្ទាទោសតាមច្បាប់។

លោកឧត្តមសេនីយ៍ទោស្នងការ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះថា ករណីនេះកម្លាំងនគរបាលរបស់លោកបានសហការគ្នា តាមស្រាវជ្រាវ ដើម្បីតាមចាប់ជនល្មើស ដោយមិនលើកលែងនោះទេ ជាពិសេសការប្រើអាវុធខុសច្បាប់បែបនេះ។

តែយ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ទោស្នងការ បានសុំឲ្យស្រ្តីរងគ្រោះ និងគ្រួសារសហការជាមួយសមត្ថកិច្ច ដើម្បីផ្តល់ព័ត៌មានលម្អិតឈានដល់ទៅដល់កំណត់មុខសញ្ញា ដែលប្រព្រឹត្តអំពើមួយនេះ។

ស្ត្រីរងគ្រោះ បានបញ្ជាក់ថា នៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ខណៈគាត់កំពុងស្រោចផ្កានៅមុខផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ស្រាប់មានជនមិនស្គាល់មុខ លួចបាញ់គាត់បណ្តាលឱ្យរងរបួសក្រោមភ្នែក និងច្រមុះយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅទទួលការព្យាបាលនៅមន្ទីរពេទ្យឯភ្នំពេញ ដោយសារគ្រាប់នៅបៀមជាប់លើផ្ទៃមុខរបស់គាត់។

ករណីបាញ់ប្រហារនេះ បើចំភ្នែកវិញច្បាស់ណាស់ថា ប្រាកដជាខ្វះភ្នែកជាមិនខានឡើយ។ នៅថ្ងៃនេះស្រ្តីរងគ្រោះ បានធ្វើការវះកាត់ដើម្បីគ្រាប់ចេញពីផ្ទៃមុខរបស់គាត់៕