* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង (Video inside)

05-09-2026 18:00

- វិស្វកម្មមេកានិក និងបញ្ញាសិប្បនិម្មិត (AI) ជាក្តីស្រមៃនៅថ្នាក់ឧត្តមសិក្សា

(ភ្នំពេញ)៖ វណ្ណៈ ពិសាល ជាយុវសិស្សមួយរូបមកពីសាលាអន្តរទ្វីបអាមេរិកាំង ដែលទទួលបាននិទ្ទេស A ពីការ​ប្រឡង​មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦នេះ។ ការទទួលបាននិទ្ទេស A គឺជាលទ្ធផលដ៏វិសេស​វិសាល​​កើតចេញ​ពីការខិតខំប្រឹងប្រែងស្វាធ្យាយយ៉ាងខ្លាំងក្លាលើការសិក្សា ជាពិសេស៣ឆ្នាំចុងក្រោយ​នៅវិទ្យា​ល័យ។ និទ្ទេស A បាន​នាំ​មកនូវមោទនភាព​សម្រាប់យុវសិស្ស ពិសាល និងក្រុមគ្រួសារទាំងមូល។ សម្រាប់​ការ​ទទួល​បាន​និទ្ទេស A មិនមែន​គ្រាន់​តែជាលទ្ធផលបញ្ជាក់ពីលក្ខ​ខណ្ឌសមត្ថភាពចំណេះដឹងកើតចេញពីការប្រឹង​ប្រែងសិក្សារៀន​សូត្រប៉ុណ្ណោះទេ តែ​ជាច្រកទ្វារប្រកបដោយឱកាស​ដ៏សំខាន់សម្រាប់ឈានជើងបន្តទៅ​កាន់ថ្នាក់​ឧត្តមសិក្សា។

ក្នុងចំណោមមុខវិជ្ជា៧មុខដែលប្រឡង ពិសាល ទទួលបាននិទ្ទេស A ចំនួន៦មុខវិជ្ជា ហើយបាននិទ្ទេស B លើមុខ​វិជ្ជាប្រវត្តិវិទ្យា។ និទ្ទេស A មិនមែនបានមកដោយចៃដន្យនោះឡើយ តែកើតចេញពីការតាំងចិត្តតាំងពី​ពេល​ដែល ពិសាល ឈានជើងចូលថ្នាក់ទី១០មកម្ល៉េះ។ ពេលដែលពិសាលរៀនថ្នាក់ទី១០ នៅឆ្នាំ២០២៤ ក៏ជាឆ្នាំ​ដែលបង​ប្រុស​របស់​គាត់ វណ្ណៈ ពិសិដ្ឋ ប្រឡងបាក់ឌុប ហើយទទួលបានលទ្ធផលនិទ្ទេស A។ និទ្ទេស A របស់​បង​ប្រុសក្លាយជាចលករជំរុញឱ្យ ពិសាល ប្តេជ្ញាចិត្តមុតមាំដណ្តើមយកនិទ្ទេស A ដូចបងប្រុស។

មានតែការតាំងចិត្ត មិនធ្វើសកម្មភាព ច្បាស់ណាស់នឹងមិនទទួលបានលទ្ធផលឡើយ។ សម្រាប់ វណ្ណៈ ពិសាល មិន​មែនមានត្រឹមការតាំងចិត្ត ប្តេជ្ញាចិត្តប៉ុណ្ណោះទេ គេក៏បានដាក់ចេញនូវរបៀបសិក្សាមួយច្បាស់លាស់ បូករួម​ទាំង​ការថែទាំសុខភាព។ សុខភាព គឺជាចំណុចមួយត្រូវតែចាប់អារម្មណ៍ បើសុខភាពមិនល្អ នឹងបង្កើតជាផល​រំខាន​​​ដល់​ការសិក្សា។ វណ្ណៈ ពិសាល បានចែករំលែកបទពិសោធន៍ក្រេបយកចំណេះរហូតទទួលបាននិទ្ទេស A យ៉ាងដូច្នេះ។

ការតាំងចិត្ត ការរៀបចំកម្មវិធីសិក្សា និងថែសុខភាពបានល្អ មិនទាន់គ្រប់គ្រាន់នោះឡើយ។ ទំនាក់ទំនងល្អក្នុង​គ្រួសារ ការយកចិត្តទុកដាក់លើការសិក្សា និងលើកទឹកចិត្តកូនពីសំណាក់ឪពុកម្តាយ និងអាណាព្យាបាល ក៏ជា ធាតុ​ដ៏សំខាន់មួយទៀត សម្រាប់ ពិសាល។

និទ្ទេស A មិនមែនជាពេលបញ្ចប់ដំណើរជីវិតសិក្សា ហើយក៏មិនមែនជានិយមន័យនៃភាពជោគ​ជ័យចុងក្រោយ​នៃ​ជីវិត​នោះដែរ។ តាំងពីក្រោយពេលប្រឡងបាក់ឌុបចប់ភ្លាម បើទោះបីមិនទាន់ចេញលទ្ធផល តែយុវជន វណ្ណៈ ពិសាល បានគិតរួចទៅហើយពីការបោះជំហានបន្តទៅកាន់ថ្នាក់ឧត្តមសិក្សា។

បើទោះបីជាកូនអ្នករាជធានីភ្នំពេញ គ្រួសារមានជីវភាពមធ្យមយ៉ាងណាក្តី តែ ពិសាល ចង់សម្រាលបន្ទុកនៃ​ការ​លំបាក​របស់គ្រួសារ តាមរយៈការរកអាហារូបករណ៍សិក្សាថ្នាក់ឧត្តមសិក្សា។ ​ពិសាល បានចាប់អារម្មណ៍លើមុខ​វិជ្ជា​ចំនួនពីរសម្រាប់ការសិក្សានៅថ្នាក់ឧត្តមសិក្សា គឺវិស្វកម្មមេកានិក និង បញ្ញាសិប្បនិម្មិត។ មុខវិជ្ជាវិស្វកម្ម​មេកា​និក ពិសាល ចង់សិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រីឯមុខវិជ្ជាបញ្ញាសិ​ប្បនិម្មិត ចង់សិក្សានៅសាកលវិទ្យា​ល័យ​អាមេរិកាំង AUPP។ មុខវិជ្ជាទាំងពីរនេះ ពិសាល មើលឃើញថា អាច​រួម​ចំណែកបង្កើតនូវអ្វីដែលថ្មីៗ​បម្រើ​ជាប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន។

ជាតិ និងប្រជាជន ជាចំណងមិនអាចកាត់ផ្តាច់នោះឡើយ មានជាតិ ទើបមានប្រជាជន ប្រជាជនខ្លាំង នាំឱ្យជាតិ​ខ្លាំង​។ យុវជនជាអ្នកបន្តវេន ជាសសរទ្រទ្រង់ដ៏សំខាន់សម្រាប់ជាតិ។ វណ្ណៈ ពិសាល បានបង្ហាញការតាំងចិត្ត​កសាង​សមត្ថភាពតាមរយៈក្រេបជញ្ជក់យកចំណេះវិជ្ជានៅថ្នាក់ឧត្តមសិក្សាឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បី​បាន​ជា​ចំណែកជួយដល់ជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ពិសាល មានបំណងប្រែក្លាយសមត្ថភាព និងលទ្ធភាពដែលខ្លួន​នាពេលអនាគត ដើម្បីជួយដល់ប្រជាពលរដ្ឋខ្វះខាត ឬមានការលំបាក។

ការដឹងគុណជាធម៌កតញ្ញូដ៏ខ្ពង់ខ្ពស់មួយក្នុងសង្គមខ្មែរ។ ការបញ្ចប់ការសិក្សាកម្រិតចំណេះដឹងទូទៅរយៈពេល​ជាង១០ឆ្នាំរបស់ ពិសាល មិនអាចកាត់ផ្តាច់បាននោះឡើយពីការប្រឹងប្រែងរបស់ឪពុកម្តាយ និងលោកគ្រូអ្នកគ្រូ​តាំង​​ពីតូចក្រូចឆ្មារមក។ យុវជន ពិសាល គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឪពុក​អ្នក​ម្តាយ​ដែលបានបីបាច់ថ្នាក់ថ្នម និងអប់រំរូបគេប្រកបដោយគន្លងធម៌។ យុវជន ពិសាល ក៏បានគោរពដឹងគុណ និង​អរគុណជាអនេកដល់លោកគ្រូ អ្នកគ្រូគ្រប់រូប ដែលបានប្រឹងប្រែងផ្ទេរចំណេះដឹងដោយមិនខ្លាចនឿយហត់៕