* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចៅក្រមសម្រេចចោទប្រកាន់ និងឃុំខ្លួនជនសង្ស័យ ១២នាក់ ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់

05-09-2026 18:27

(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ហុង ម៉ារីនិច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នជនត្រូវចោទចំនួន ១២នាក់ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់ ដែលប្រព្រឹត្តនៅប្រទេសកម្ពុជា។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតយ៉ាងល្អិតល្អន់លើករណីខាងលើ។

ជនត្រូវចោទទាំង ១២នាក់ រួមមាន៖ ជនជាតិខ្មែរ ៦នាក់ ជនជាតិចិន ៤នាក់ ជនជាតិម៉ាឡេស៊ី ១នាក់ និងជនជាតិប៉ាគីស្ថាន ១នាក់។ ក្នុងចំណោមនោះ ជនជាតិខ្មែរមានឈ្មោះ ផាត សុភី, ស៊ឹម ធិណា, សុខ មករា, អ៊ុម យួន, ឈឿន វិច្ចនី និង សេង សាលី។ ចំណែកជនជាតិចិនមានឈ្មោះ ZHANG TAO, TAN WEI, LIU HAO និង SHANG TING។ រីឯជនជាតិម៉ាឡេស៊ីមានឈ្មោះ LIM PIN ANG និងជនជាតិប៉ាគីស្ថានមានឈ្មោះ ALI AWAIS។

ជនត្រូវចោទទាំងអស់ត្រូវបានចោទប្រកាន់ពីបទ «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់» ហើយត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ និងទី២ (ម១) & (ម២) ដើម្បីរង់ចាំការបន្តនីតិវិធីតាមផ្លូវច្បាប់។

ករណីនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់អាជ្ញាធរកម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសបទល្មើសដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីការពារសន្តិសុខសង្គម និងផលប្រយោជន៍ប្រជាពលរដ្ឋ។

បូកសរុបបរិមាណសម្ភារដកហូតបានសរុបរួម (គ្រប់ទីតាំង)

​១. ទូរស័ព្ទ / ទូរស័ព្ទដៃ៖ សរុបចំនួន ២,៣៧៧ គ្រឿង
២. កុំព្យូទ័រ ALL IN ONE៖ សរុបចំនួន ២៤៥ គ្រឿង
៣. ស៊ីភីយូ (CPU)៖ សរុបចំនួន ២៤ គ្រឿង
៤. ម៉ូនីទ័រ (Monitor)៖ សរុបចំនួន ២០ គ្រឿង
៥. កុំព្យូទ័រយួរដៃ (LAPTOP)៖ សរុបចំនួន ០៥ គ្រឿង
៦. ដុំ WIFI៖ សរុបចំនួន ០៥ គ្រឿង
៧. លិខិតឆ្លងដែន៖ សរុបចំនួន ០៨ (ច្បាប់/ក្បាល)
៨. មធ្យោបាយធ្វើដំណើរ (យានយន្ត)៖
​រថយន្ត (BYD ពណ៌ស)៖ ០១ គ្រឿង
​ម៉ូតូ (PG1, អាគុណ, KAWASAKI)៖ ០៣ គ្រឿង
៩. ស៊ីមកាតបរទេស/អន្តរជាតិមួយចំនួនធំ