*
ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
*
ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
*
ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
*
បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
*
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
*
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
*
វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
*
សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
*
មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
*
នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
*
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
*
សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
*
ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
*
វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
*
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
*
Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !
លោក គីម វីរៈ ចុះពិនិត្យស្ថានភាពទឹកជំនន់ និងគ្រោះរាំងស្ងួត នៅខេត្តបាត់ដំបង ដើម្បីរៀបចំវិធានការអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា
05-09-2026 20:28
(បាត់ដំបង)៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំក្រុមការងារ សហការជាមួយថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពគ្រោះទឹកជំនន់ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។ក្នុងដំណើរចុះពិនិត្យនោះ លោក គីម វីរៈ បានអញ្ជើញពិនិត្យពីដំណើរការស្តារឡើងវិញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងលូកាត់ផ្លូវ ដែលរងការខូចខាត និងផែនការបន្តរបស់រដ្ឋបាលខេត្ត-ស្រុក ស្តីពីការជួសជុល និងកសាងឡើងវិញ។
យោងតាមរបាយការណ៍ ក្នុងខែសីហា ឆ្នាំ២០២៦នេះ ទឹកជំនន់នៅខេត្តបាត់ដំបងបានកើតឡើងចំនួនពីរលើក ដោយលើកទី១ មានកម្រិតទឹកខ្ពស់ជាង តែការប៉ះពាល់តិចជាង និងលើកទី២ ទំហំទឹកតិចជាងលើកទី១ តែបណ្តាលឱ្យខូចខាតលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួន។
ក្នុងដំណាក់កាលនៃការជន់លិចលើកទី២ អាជ្ញាធរបានសម្រេចបិទទឹកមិនឱ្យហូរចូលតាមប្រឡាយតូចធំ ដើម្បីការពារដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលជិតប្រមូលផល និងកំពុងប្រមូលផល។
បន្ទាប់ពីបញ្ចប់ការពិនិត្យស្ថានភាពទឹកជំនន់ លោក គីម វីរៈ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពគ្រោះរាំងស្ងួត នៅស្រុកម៉ោងឬស្សី ដែលប៉ះពាល់ប្រមាណជាង ១ម៉ឺនហិកតា។ ក្នុងនោះ បើតាមការបង្ហាញរបស់មន្រ្តីជំនាញកសិកម្ម ក្នុងករណីមានភ្លៀងធ្លាក់ក្នុងខែកញ្ញានេះ អាចស្តារឡើងវិញបានប្រមាណ ៣០ភាគរយ។
ក្នុងកំឡុងពេលចុះពិនិត្យជាមួយអាជ្ញាធរមូលដ្ឋាន លោក គីម វីរៈ បានទទួលព័ត៌មាន បន្ថែមថា ឃុំចំនួន ៤ នៅក្នុងស្រុកកំពុងជួបការលំបាកដោយសារខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃសម្រាប់គ្រួសារ ហើយមាននិន្នាការឈានទៅរកការចែកចាយទឹកជាបណ្តោះអាសន្នបន្តបន្ទាប់។ ជាកិច្ចឆ្លើយតប លោក គីម វីរៈ បានណែនាំឱ្យមន្រ្តីឃុំ និងស្រុក រៀបចំរបាយការណ៍ខូចខាត សំណើ និងតម្រូវការចាំបាច់សម្រាប់ការអន្តរាគមន៍ ដើម្បីឱ្យ អគ្គលេខាធិការដ្ឋានគ.ជ.គ.ម. រៀបចំការគ្រប់គ្រងធនធានជួយសង្រ្គោះ និងស្នើដល់ថ្នាក់ដឹកនាំពាក់ព័ន្ធក្នុងការត្រៀម និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលា៕


































