* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ (Video inside)

06-09-2026 09:44

​(ភ្នំពេញ)៖ ​ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអំពាវនាវ​ដល់វិនិយោគិនបរទេសទាំងអស់ ដែលមានបំណងចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា សូមឱ្យទាក់ទងដោយផ្ទាល់មកកាន់ CDC ជាជាងតាមរយៈឈ្មួញកណ្តាល ឬអ្នករត់ការ។

ការជំរុញនេះ​ គឺ​ដើម្បីធានានូវតម្លាភាព ប្រសិទ្ធភាព និងការពារផលប្រយោជន៍របស់វិនិយោគិន​ ខណៈកន្លងមកលោកសង្កេតវិនិយោគបរទេសមួយចំនួនរងការខាតបង់ ឬបាត់ផល​ប្រយោជន៍ដោយសារតែអ្នករត់ការដែលមានបំណងកេងចំណេញ។

​លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា វិនិយោគិនអាចដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ CDC IPM របស់គណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីឱ្យ CDC ពិនិត្យលើការស្នើសុំដាក់ទុនវិនិយោគ។ CDC មានបំណងចង់ធ្វើការដោយផ្ទាល់ជាមួយវិនិយោគិន ដើម្បីជៀសវាងការខូចឈ្មោះ ឬការយល់ច្រឡំដែលអាចកើតឡើងតាមរយៈអ្នករត់ការ។

លោកបានបញ្ជាក់ថា ច្បាប់វិនិយោគរបស់កម្ពុជាមិនតម្រូវឱ្យវិនិយោគិនបរទេសមានដៃគូក្នុងស្រុកនោះទេ ដោយអនុញ្ញាតឱ្យមានការកាន់កាប់ភាគហ៊ុន ១០០% ពេញលេញ។ ក្រុមហ៊ុនបរទេសក៏អាចទិញដី និងដាក់ឈ្មោះក្រុមហ៊ុនរបស់ខ្លួនបានផងដែរ ដោយមិនចាំបាច់ពឹងផ្អែកលើបុគ្គលដែលមានអត្តសញ្ញាណខ្មែរឡើយ។

​លោកឧបនាយករដ្ឋមន្រ្តីបាន​លើកឡើងផងដែរ ពីហានិភ័យមួយចំនួន ដែលឈ្មួញរត់ការ អាចជាជនជាតិខ្មែរ ឬជនបរទេស​មានសញ្ញាតិខ្មែរ ឈរឈ្មោះទិញដី ​អាចបណ្តាលឱ្យបាត់បង់ដីនោះ។ ដូច្នេះ លោកបានអំពាវនាវឱ្យវិនិយោគិនមានការប្រុងប្រយ័ត្នខ្ពស់ និងមកជួបក្រុមការងារ CDC ដោយផ្ទាល់ ដែលត្រៀមខ្លួនជាស្រេចក្នុងការទទួល និងផ្តល់ព័ត៌មានគ្រប់បែបយ៉ាងជូនដល់ផ្នែកឯកជន។

ការធ្វើបែបនេះនឹងជួយឱ្យវិនិយោគិនទទួលបានព័ត៌មានត្រឹមត្រូវ និងការគាំទ្រពេញលេញពីស្ថាប័នរដ្ឋាភិបាល ដើម្បីធានាបាននូវដំណើរការវិនិយោគប្រកបដោយជោគជ័យ និងសុវត្ថិភាពនៅកម្ពុជា៕