* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បណ្ឌិត ញិល រដ្ឋា៖ ច្រកចេញនៃសង្គ្រាមអ៊ុយក្រែន និងការដោះដូរយុទ្ធសាស្ត្ររវាងអាមេរិកនិងរុស្ស៊ី

06-09-2026 12:09

(ភ្នំពេញ)៖ សង្គ្រាមនៅអ៊ុយក្រែ នដែលបានផ្ទុះឡើងតាំងពីដើមឆ្នាំ២០២២ មិនត្រឹមតែជាជម្លោះប្រដាប់អាវុធរវាងប្រទេសជិតខាងទាំងពីរនោះទេ ប៉ុន្តែវាបានវិវត្តទៅជាវិបត្តិភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញបំផុតមួយចាប់តាំងពីសង្គ្រាមត្រជាក់មក។

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានថ្លែងមកកាន់បណ្ដាញព័ត៌មាន Fresh News ថា មូលហេតុឫសគល់នៃជម្លោះនេះ កើតចេញពីការប៉ះទង្គិចគ្នារវាងការចង់ពង្រីកឥទ្ធិពលរបស់អង្គការ NATO ទៅទិសខាងកើត និងក្តីបារម្ភផ្នែកសន្តិសុខជាតិរបស់រុស្ស៊ី រួមជាមួយជម្លោះប្រវត្តិសាស្ត្រ និងការទាមទារអធិបតេយ្យភាពលើដែនដី។

១. ស្ថានភាពចុងក្រោយនៃការចរចា (កញ្ញ ២០២៦)

- ជំនួបបញ្ចុះបញ្ចូលលោក Steve Witkoff និងលោក Jared Kushner ដែលជាបេសកជនពិសេសរបស់លោក Donald Trump បានចូលជួបចរចាដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅវិមានក្រឹមឡាំង អស់រយៈពេលជាង ៣ម៉ោង។

- បទឈប់បាញ់បណ្តោះអាសន្ន លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានបញ្ជាក់ថា លោក Putin បានបញ្ជាឱ្យផ្អាកការវាយប្រហារលើទីក្រុង Kyiv រយៈពេល ៧២ម៉ោង ដើម្បីសម្រួលដល់បេសកកម្មការទូត មុនពេលតំណាងអាមេរិកបន្តដំណើរទៅជួបប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy។

- ឥរិយាបថរបស់អាមេរិក លោក Trump បានថ្លែងថា លោកស្គាល់លោក Putin ច្បាស់រក្សាទំនាក់ទំនងល្អជាមួយគ្នា ហើយលោកបានបញ្ជាក់ថា រុស្ស៊ីមិនមានបំណងវាយប្រហារលើប្រទេសសមាជិក NATO ឡើយ។

២. មូលហេតុធំៗដែលបង្ខំឱ្យមានការចរចាក្នុងខែកញ្ញានេះ

- សង្គ្រាមអ៊ុយក្រែនដល់ចំណុចទល់ច្រក៖ ភាគីទាំងសងខាងខាតបង់កម្លាំងទ័ព និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយគ្មានភាគីណាមួយអាចយកឈ្នះដាច់ដោយអាវុធបានឡើយ។
- អ៊ុយក្រែន៖ ខាតបង់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ជាង ២.៨ទ្រីលានដុល្លារ និងហេដ្ឋារចនាសម្ព័ន្ធផ្ទាល់ប្រមាណ ៤៨៦ប៊ីលានដុល្លារ។
- រុស្ស៊ី៖ មូលនិធិបម្រុងប្រមាណ ៣០០ប៊ីលានដុល្លារអាមេរិក របស់ធនាគារកណ្តាលរុស្ស៊ី ត្រូវបានបង្កកនៅក្នុងធនាគារអឺរ៉ុប និងលោកខាងលិច។ ការចំណាយលើប្រតិបត្តិការយោធា និងការផលិតអាវុធជារៀងរាល់ថ្ងៃ បានស៊ីប្រាក់ថវិការដ្ឋប្រមាណ ២០% ទៅ ៣០% នៃថវិកាជាតិរុស្ស៊ី។
- អាមេរិកប្រឈមមុខនឹងសង្គ្រាមពីរមុខ៖ សហរដ្ឋអាមេរិក(ត្រាំ)ត្រូវការច្រកចេញពីវិបត្តិនយោបាយផ្ទៃក្នុង (បោះឆ្នោតពាក់កណ្តាលអាណត្តិ) និងយោធានៅមជ្ឈិមបូព៌ា (សង្គ្រាមនៅអ៊ីរ៉ង់) ជាបន្ទាន់។ (បញ្ជាក់៖ កញ្ចប់ជំនួយសរុបប្រមាណ ១៧៥ប៊ីលានដុល្លារ បានចាយអស់នៅអ៊ុយក្រែន)

* សម្ពាធអន្តរជាតិ និងសេដ្ឋកិច្ចសកល៖
- ការអំពាវនាវពីមេដឹកនាំពិភពលោក៖ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានបន្តជំរុញឱ្យលោក Putin ប្រញាប់បញ្ចប់សង្គ្រាម ដើម្បីស្តារសេដ្ឋកិច្ច និងសន្តិសុខស្បៀងសកល។
- វិបត្តិថាមពល និងអតិផរណា៖ សង្គ្រាមនៅអ៊ុយក្រែន គួបផ្សំនឹងសង្គ្រាមអាមេរិក-អ៊ីរ៉ង់ បានរំខានដល់ការផ្គត់ផ្គង់ថាមពលយ៉ាងធ្ងន់ធ្ងរ (ខាតជាង ៣៣៣ប៊ីលានដុល្លាអាមេរិក) និងបង្កឱ្យមានសម្ពាធអតិផរណាកើនឡើងនៅទូទាំងពិភពលោក។
- ហានិភ័យទីផ្សារហិរញ្ញវត្ថុ និង AI៖ ការឡើងថ្លៃហួសហេតុនៃហ៊ុនបច្ចេកវិទ្យា AI និងការប្រើប្រាស់កម្ចីវិនិយោគខ្ពស់ អាចប្រឈមនឹងការដួលរលំទីផ្សារសកល ប្រសិនបើជម្លោះភូមិសាស្ត្រនយោបាយនៅតែបន្តអូសបន្លាយ។
- វិបត្តិជញ្ជីងពាណិជ្ជកម្ម៖ នយោបាយពាណិជ្ជកម្មមិនស្មើភាព និងសម្ពាធនៃការនាំចូលទំនិញពីចិន ដែលកំពុងបង្រួមលំហរសេដ្ឋកិច្ចលោកខាងលិច។

៣. ការដោះដូរយុទ្ធសាស្ត្រ និងខ្លឹមសារចរចានៅវិមានក្រឹមឡាំង
ការភាក្សាគ្នារយៈពេលជាង ៣ម៉ោងនៅវិមានក្រឹមឡាំង រវាងលោក Putin និងក្រុមបេសកជនអាមេរិក បានផ្តោតលើចំណុចស្នូលសំខាន់ៗដូចខាងក្រោម៖
- សំណុំរឿងដែនដី (Territorial Question)៖ វិមានក្រឹមឡាំងបានគូសបញ្ជាក់យ៉ាងច្បាស់ថា កិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែង មិនអាចសម្រេចទៅបានឡើយ ប្រសិនបើគ្មានការដោះស្រាយលើបញ្ហាដែនដីជាមុន ដោយរុស្ស៊ីនៅតែបន្តទាមទារឱ្យអ៊ុយក្រែនដកទ័ពចេញពីតំបន់ Donbass និងដែនដីដែលរុស្ស៊ីបានទាមទារជាផ្លូវការ។
- ការបង្កើតក្រុមការងារត្រីភាគី (Trilateral Working Group)៖ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការបង្កើតក្រុមការងារត្រីភាគី (អាមេរិក-រុស្ស៊ី-អ៊ុយក្រែន) ដើម្បីពិភាក្សាលើបញ្ហាសន្តិសុខ ព្រមទាំងបង្កើតក្រុមការងារទ្វេភាគី (អាមេរិក-រុស្ស៊ី) ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- ការភ្ជាប់ទំនាក់ទំនងជាមួយសមរភូមិមជ្ឈិមបូព៌ា (អ៊ីរ៉ង់)៖ អាមេរិកត្រូវការកិច្ចសហប្រតិបត្តិការ និងឥទ្ធិពលការទូតពីរុស្ស៊ី ដើម្បីជួយបន្ធូរបន្ថយ និងបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ ជាថ្នូរនឹងការធ្វើសម្បទានយុទ្ធសាស្ត្រលើសំណុំរឿងអ៊ុយក្រែន និងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីជាជំហានៗ។

៤. គណនាភាគរយ នៃលទ្ធភាពទម្រង់បញ្ចប់សង្គ្រាម
- ទម្រង់ទី១៖ កិច្ចព្រមព្រៀងចរចាដោះដូរដែនដី និងការបន្ធូរបន្ថយទណ្ឌកម្ម អាចមានលទ្ធភាព៥៥% និងជាជម្រើសដែលមាន Pareto Efficiency ខ្ពស់បំផុតសម្រាប់អាមេរិកនិងរុស្ស៊ី ក្នុងស្ថានភាពបច្ចុប្បន្ន។
- ទម្រង់ទី២៖ ការបង្កកសង្គ្រាមរយៈពេលវែង (ដូចកូរ៉េខាងត្បូង-ជើង) អាចមានលទ្ធភាព៣០% ហើយកើតឡើងនៅពេលការចរចាលើ «សំណុំរឿងដែនដី» មិនអាចព្រមព្រៀងគ្នាបាន (អ៊ុយក្រែនបដិសេធការដកទ័ព ឬរុស្ស៊ីទាមទារខ្លាំងពេក)។
- ទម្រង់ទី៣៖ ការបែកបាក់កិច្ចចរចា និងការផ្ទុះសង្គ្រាមពេញទំហឹង អាចឈានដល់លោកលើកទី៣ តែលទ្ធភាព១៥% ប៉ុណ្ណោះ ។ វានឹងកើតឡើងប្រសិនបើភាគីណាមួយមើលឃើញថា ការធ្វើសម្បទានផ្តល់ផលអវិជ្ជមានធំជាងការបន្តប្រយុទ្ធ (Miscalculation) ឬមានការប្រែប្រួលយុទ្ធសាស្ត្រភ្លាមៗនៅលើសមរភូមិមជ្ឈិមបូព៌ា-អ៊ីរ៉ង់។

តាមរយៈការវិភាគលើសេណារីយ៉ូខាងលើនេះ សម្រាប់លោកបណ្ឌិត ញិល រដ្ឋា ជំនួប ៣ម៉ោងនៅវិមានក្រឹមឡាំង និងបទឈប់បាញ់ ៧២ម៉ោងលើទីក្រុង Kyiv បង្ហាញថា សង្គ្រាមអ៊ុយក្រែន និងសង្គ្រាមនៅអ៊ីរ៉ង់ ត្រូវបានភ្ជាប់បញ្ចូលគ្នាជាកញ្ចប់ចរចាតែមួយ។ លោក Putin ព្រមលេងក្នុងល្បែងនេះ ដោយសារផលប្រយោជន៍យុទ្ធសាស្ត្រធំជាង គឺការបើកទ្វារកសាងទំនាក់ទំនងឡើងវិញជាមួយអាមេរិក ក្នុងអាណត្តិលោក Trump។ ខណៈសម្ពាធសេដ្ឋកិច្ចសកល រួមទាំងហានិភ័យទីផ្សារហិរញ្ញវត្ថុ និងវិបត្តិថាមពល បានបង្ខំឱ្យលោក Trump សុខចិត្តធ្វើសម្បទានឱ្យរុស្ស៊ីនៅលើសមរភូមិអ៊ុយក្រែន ដើម្បីទទួលបានជំនួយពីរុស្ស៊ីក្នុងការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ ដែលជាជំហានដំបូងឈានទៅរកជំនួបកំពូលត្រីភាគី (អាមេរិក-ចិន-រុស្ស៊ី) ដើម្បីកំណត់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងនយោបាយពិភពលោកឡើងវិញ៕