* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ព្រះសង្ឃ និងពុទ្ធបរិស័ទ វត្តសំសមី រៀបចំពិធីបុណ្យ សលាកភត្តប្រគេនទេយ្យទាន និងបច្ច័យបួនដល់ព្រះសង្ឃចំនួន ២៥០អង្គ

06-09-2026 13:11

(ព្រៃវែង)៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ព្រះចៅអធិការ ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តសំសមី រៀបចំពិធីបុណ្យ សលាកភត្តប្រគេនទេយ្យទាន និងបច្ច័យបួនដល់ព្រះសង្ឃចំនួន ២៥០អង្គ ដែលមានការអញ្ជើញចូលរួមពី លោកស្រី ហ៊ន់ សុធារី អភិបាលរងខេត្ត ដំណាង លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ស្ថិតនៅភូមិលេខ០៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ព្រះគ្រូចៅអធិការវត្តមានសង្ឃដីការថា ពិធីបុណ្យសលាកភត្ត គឺជាទានដែលទាយកទាយិកាប្រគេនដល់ព្រះសង្ឃដោយចាប់ស្លាក (ចាប់ឆ្នោត) ដោយមិនបានកំណត់ចំពោះព្រះអង្គណាមួយឡើយ គឺព្រះសង្ឃអង្គណាបានស្លាកលេខអ្វី ក៏ទទួលវត្ថុទានតាមលេខនោះ។ ពិធីនេះបង្កើតឡើងក្នុងសម័យពុទ្ធកាល ដើម្បីរៀបចំការប្រគេនទានដោយស្មើភាពគ្នា មិនឱ្យមានការលំអៀងទៅលើព្រះសង្ឃអង្គណាមួយ។

លោកព្រះចៅអធិការ មានសង្ឃដីការថាបន្តថា គោលបំណង រក្សាភក្តីភាពនិងសេចក្តីស្មើភាព ដើម្បីចៀសវាងការលំអៀងក្នុងការប្រគេន ដោយមិនបែងចែកថាព្រះសង្ឃអង្គណាសក្ដិសមជាង ឬជាទីស្រឡាញ់ជាង។ ដើរតាមគំរូនិងការអនុញ្ញាតរបស់ព្រះសង្ឃក្នុងសម័យពុទ្ធកាល នៅពេលដែលមានទាយកចង់ថ្វាយទានដល់ព្រះសង្ឃទូទៅដោយមិនចាត់ចែងឬរើសអើង និងជួយឱ្យព្រះសង្ឃគ្រប់អង្គទទួលបានបច្ច័យ និងវត្ថុទានដូចៗគ្នា ព្រមទាំងបង្ហាញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា។

ការធ្វើទានដោយសលាកភត្តទទួលបានអានិសង្ឃដ៏ច្រើនក្រៃលែង ព្រោះជាទានដែលមិនមានការរើសអើង និងធ្វើឡើងដោយចិត្តបរិសុទ្ធ។ ដោយសារការចាប់ស្លាកធ្វើឡើងដោយចៃដន្យ ធ្វើឱ្យទាននោះមិនជាប់ពាក់ព័ន្ធនឹងលោភៈ ទោសៈ ឬមោហៈ ក្នុងការរើសព្រះសង្ឃ៕