* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តឧត្តរមានជ័យ​ ដោះស្រាយបញ្ចប់ករណីមន្រ្តីបរិស្ថានយកលុយពីពលរដ្ឋ៥០ម៉ឺនរឿងដឹកអុស​ ដោយបញ្ជាឲ្យយកលុយប្រគល់ជូនវិញ, ប្រធានទីស្នាក់ការបរិស្ថាន​ ត្រូវផ្ទេរមកបម្រេីការងារនៅមន្ទីរវិញ

06-09-2026 14:58

(ឧត្តរមានជ័យ)៖​ អភិបាលខេត្តឧត្តរមានជ័យ​ លោក​ មាន​ ចាន់យ៉ាដា​ នៅថ្ងៃទី៦​ ខែកញ្ញា​ ឆ្នាំ២០២៦​ បានបញ្ជាឲ្យប្រធានទីស្នាក់ការបរិស្ថាន​ ដែលដាក់គោលដៅនៅតំបន់ព្រៃសហគមន៍សង្ឃរុក្ខាវ័ន​ យកលុយចំនួន៥០ម៉ឺនរៀល​ ជូនពលរដ្ឋវិញ​ ក្រោយផ្ទុះការចែកចាយនៅតាមបណ្តាញសង្គម។​

ប្រជាពលរដ្ឋចំនួន២គោយន្ត​ បានចូលទៅកាប់ឈេីងាប់ៗ​ យកមកធ្វេីអុស​ ក្នុងតំបន់ព្រៃសហគមន៍ហាមឃាត់​ ហេីយពេលពលរដ្ឋដឹកអុសចេញមកវិញ​ ស្រាប់តែត្រូវបានក្រុមមន្រ្តីបរិស្ថានទារឲ្យបង់លុយ១លានរៀល​ ដោយមួយគោយន្ត៥០ម៉ឺនរៀល​ តែពលរដ្ឋដោយសារអត់លុយ​ ក៏សុំបង់ត្រឹមមួយគោយន្ត២៥ម៉ឺនរៀល​ ទេីបបានចេញមកផ្ទះ។

ក្រោយករណីនេះ​ ត្រូវបានចែកចាយតាមបណ្តាញសង្គម​ អភិបាលខេត្តឧត្តរមានជ័យ​ បានបញ្ជាឲ្យធ្វេីការស្រាវជ្រាវ​ ហេីយរកឃេីញការពិតបែបនេះមែន​ និងបានបញ្ជាឲ្យមន្រ្តីយកលុយជូនពលរដ្ឋវិញ។

ដោយឡែក​ប្រធានទីស្នាក់ការបរិស្ថានប្រចាំនៅទីស្នាក់ការសហគមន៍ព្រៃឈេីសង្ឃរុក្ខាវ័ន ត្រូវបានដកឲ្យមកបម្រេីការងារនៅមន្ទីរបរិស្ថានវិញ។

មន្រ្តីសាលាខេត្តឧត្តរមានជ័យ​ បានបញ្ជាក់ថា​ ដោយសារកន្លងទៅមានសកម្មភាពលួចចូលទៅកាប់ឈេីនៅតំបន់ព្រៃសហគមន៍ខាងលេី​ ស្ថិតនៅស្រុកចុងកាល់​ ទេីបនាំឲ្យមានការបង្កេីតទីស្នាក់ការបរិស្ថាននៅទីនោះ​ ដេីម្បីចូលរួមទប់ស្កាត់​ការកាប់ឈេីខុសច្បាប់។

ប្រជាពលរដ្ឋ​ បានថ្លែងអំណរគុណលោកអភិបាលខេត្ត​ ដែលបានជួយរកយុត្តិធម៌​ និងដោះស្រាយបញ្ចប់បញ្ហាជូនពួកគាត់វិញ។