* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សមាគមយុវជនតេជោសប្បុរស នាំអំណោយជូនគ្រួសារអតីតយុទ្ធជន និវត្តន៍ជន និងគ្រួសារកងទ័ពជួរមុខ នៅស្រុកសន្ទុក

06-09-2026 15:39

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦នេះ សមាគមយុវជនតេជោសប្បុរស បាន​នាំ​យកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូនគ្រួសារអតីតយុទ្ធជន និវត្តន៍ជន និងគ្រួសារកងទ័ពជួរមុខ ដែលមានជីវភាព​ខ្វះ​ខាត​ចំនួន ៣៥គ្រួសារ នៅភូមិតាញ៉ុក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ពិធីចែកអំណោយខាងលើនេះ ដឹកនាំ​ដោយ​លោក យ៉ន ទាយាទ ទីប្រឹក្សាផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន រួមជាមួយ​សហការី និងក្រុ​ម​គ្រូ​ពេទ្យស្ម័គ្រចិត្ត ដោយមានការចូលរួម​ពី​លោក វណ្ណៈ សោភានិត អភិបាលស្រុក និងជាប្រធាន អ.ន.ក ស្រុកសន្ទុក ខេត្តកំពង់ធំ ព្រមទាំងមន្ត្រីរាជការស្រុក និងអាជ្ញាធរមូលដ្ឋាន។

​លោក យ៉ន ទាយាទ បានជម្រាបគ្រួសារអតីតយុទ្ធជន និវត្តន៍ជន និងគ្រួសារកងទ័ពជួរ​មុខ ពីការគិតគូរ និងយកចិត្តទុកដាក់ ក៏ដូចជាការនឹករលឹកជាប់ជាប្រចាំរបស់​សម្តេច​តេ​ជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះគ្រួសារអតីតយុទ្ធជន និវត្តន៍ជន និងគ្រួសារកងទ័ព​ជួរមុខ។ ផ្តើមពីការគិតគូរនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែនាំដល់​ក្រុមការងារផ្នែកសប្បុរសធម៌ ក៏ដូចជាមន្ត្រីរាជការនៅមូលដ្ឋាន ឱ្យយកចិត្តទុកដាក់ និង​ដោះស្រាយរាល់ការលំបាករបស់គ្រួសារអតីតយុទ្ធជន និវត្តន៍ជន​ និងគ្រួសារកងទ័ព​ជួរ​មុខ។

អំណោយរួមមាន អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ ថ្នាំពេទ្យ និងថវិកាមួយចំនួន។ ប្រជាពលរដ្ឋ​ដែលទទួលបានអំណោយខាងលើនេះ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​បំផុត​ជូន​ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល បាន​យកចិត្តទុកដាក់ខ្ពស់​ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងគោរពជូនពរ​សម្តេច​ទាំង​ទ្វេទទួលបានសុខភាពល្អបរិបូណ៌៕