* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាជំរុញឱ្យសមាជិកសមាជិកាគណបក្សពង្រឹង ឯកភាពផ្ទៃក្នុងឲ្យបានល្អ

06-09-2026 18:37

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ ស្វាយបានជំរុញដល់សមាជិកសមាជិកាគណបក្សទាំងអស់ត្រូវតែឯកភាពផ្ទៃក្នុងឲ្យបានល្អ។
លោកស្រីថ្លែងដូចនេះ នៅក្នុងកិច្ចប្រជុំពិភាក្សាការងារគណបក្សជាមួយសមាជិកសមាជិកាគណបក្សឃុំកំពង់់គោ ព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៦។

លោកស្រីសង្កត់ធ្ងន់ថាកិច្ចការសាមគ្គីភាព និងឯកភាពផ្ទៃក្នុងជាកិច្ចការស្នូលអទិភាពដ៏សំខាន់បំផុតដើម្បីបោះជំហានទៅរកភាពជោគជ័យក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ ដូចនេះក្រុម ការងារចុះមូលដ្ឋានឃុំ ក៏ដូចជាប្រធាន អនុប្រធាន សមាជិកសមាជិកគណបក្សទាំងអស់ត្រូវយល់នឹងឈរលើការមូលមតិគ្នាតែមួយ ដោយចូលរួមជាមួយគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានាដោយផ្អែកលើការពិនិត្យពិភាក្សាឱ្យបានត្រឹមត្រូវនឹងទាន់ពេលវេលា ប្រកប ដោយមនសិការខ្ពស់។

លោកស្រីបន្ថែមថាភាពស្មោះត្រង់ជាកាតព្វកិច្ចចំបងក្នុងគណបក្សដើម្បីផ្តល់ទំនុកចិត្ត និងភាពជឿជាក់ផ្ទៃក្នុងបក្ស ពិសេសសមាជិកសមាជិកាគណបក្សទាំងអស់ព្រមទាំងពង្រឹងនូវបញ្ហាសតិអារម្មណ៍ស្មារតីកាន់តែល្អប្រសើរឡើងដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលមិនអាចគណបក្សនយោបាយណាមួយមកបំបែកបានឡើយ ពិសេសយុវជនគ្រប់អាយុបោះឆ្នោតដែលមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញការគាំទ្រពីគ្រប់ទិសទីឈានដល់កម្រិតកំពូលនៃជ័យជំនះរបស់បក្ស។

លើសពីនេះទៅទៀតលោកស្រីជំរុញក្រុមការងារគណបក្សទាំងអស់ធ្វើសកម្មភាពផ្សព្វផ្សាយពីសមិទ្ធិផលនានាជាប្រចាំដើម្បីក្រើនរំលឹក និងបង្ហាញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សក្នុងការជួយជ្រោមជ្រែងកសាងឡើង។

លោកស្រីជំរុញក្រុមការងារចុះមូលដ្ឋានភូមិឃុំនិងប្រធានគណ:កម្មាធិការបក្សឃុំសាខាភូមិខិតខំរួមគ្នាកសាងសមាជិកបក្សថ្មីបន្ថែមទៀត ជាពិសេសយុវជនដែលទើបគ្រប់អាយុបោះឆ្នោតយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព បាត់ ខូច លើកទឹកចិត្តដល់ពួកគាត់អោយទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មីអោយបានគ្រប់ៗគ្នា ដើម្បីត្រៀចុះឈ្មោះបោះឆ្នោតនាពេលខាងមុខព្រមទាំងខិតខំបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋអោយបានល្អអោយទាន់ ពេលវេលា។

លោកស្រីបន្ថែមថា «លើសពីនេះទៅទៀតយើងត្រូវតែបន្តចុះតាមខ្នងផ្ទះដើម្បីដឹងពីសុខទុក្ខនិងតម្រូវការរបស់ពួកគាត់ដើម្បីបំពេញបន្ថែមព្រមទាំងដោះស្រាយឲ្យបានទាន់ពេលវេលា»

ជាមួយគ្នានេះ លោកស្រីបានរំលេចឡើងនូវបញ្ហាព្រំដែនរវាងកម្ពុជានិងថៃសូមឲ្យសមាជិកគណបក្សទាំងអស់ជឿជាក់លើរដ្ឋាភិបាលកម្ពុជាដែលលោកមមាញឹកក្នុងការដោះស្រាយជម្លោះនេះដោយសន្តិវិធីនិងស្របទៅតាមយន្តការនិងច្បាប់អន្តរជាតិជាមូលដ្ឋាន។

ក្នុងពិធីសំណេះសំណាលនេះមានអ្នកចូលរួមចំនួន៣៣នាក់ ដោយម្នាក់ៗទទួលបានថង់ក្រណាត់១ សារ៉ុង១ ក្រមា១ និងថវិកា២ម៉ឺនរៀល។

សូមបញ្ជាក់ថានៅពេលចប់កិច្ចប្រជុំពិភាក្សាលោកស្រីបានអញ្ចើញចូលមើលការសាងសង់ទីស្នាក់ការគណបក្សប្រជាជនថ្មីដែលសម្រេចបាន៥០%ផងដែរ៕