* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស

06-09-2026 19:26

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងពីប្រទេសបារាំងថា ថ្ងៃនេះនៅលើទឹកដីបារាំង ចំពោះការតាំងពិពណ៌រូបថតសារព័ត៌មានបារាំង Le Figaro របស់លោក Jean-Luc Moreau Deleris ពីសង្រ្គាមឈ្លានពានថៃមកលើកម្ពុជា ក្នុងមហោស្រពរូបថតកាសែត Visa pour l’image ក្នុងទីក្រុង Perpignan ប្រទេសបារាំងពី​ថ្ងៃទី២៩ សីហា រហូតដល់ថ្ងៃទី ១៣ កញ្ញា ឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍អន្តរជាតិដ៏ល្បីល្បាញមួយនៅប្រទេសបារាំង ដោយបាននាំយករូបភាពពីទុក្ខវេទនារបស់ប្រជាជនភៀសខ្លួនខ្មែរ ព្រមទាំងការបាញ់បំផ្លិចបំផ្លាញប្រាសាទបុរាណ ដែលជាសម្បត្ដិបេតិកភណ្ឌពិភពលោក និងសម្បែងរបស់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ មកលាតត្រដាងឲ្យពិភពលោកឃើញពីទង្វើដ៏ឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌របស់ទាហានសៀមមកលើកម្ពុជាក្នុងពេលនេះ។

លោក រ័ត្ន សណ្តាប់ យល់ថា ការតាំងពិពណ៌រូបថតរបស់សារព័ត៌មានLe Figaro ដែលបានចុះផ្ដិតផ្ទាល់ភ្នែកជាក់ស្ដែងនៅតាមទីតាំង ដែលថតចេញពីកាមេរ៉ាលើសមរភូមិសង្គ្រាមផ្ទាល់ ដ៏ឃោរឃៅទាំងនេះ មិនត្រឹមតែជារូបថតបង្ហាញពីការបំផ្លិចបំផ្លាញពីមរតកបេតិកភណ្ឌពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងស៊ីវិល័យបាក់បែក បង្កឡើងពីកងទ័ពថៃឈ្លានពានដ៏ឃោរឃៅព្រៃផ្សៃ សាហាវយង់ឃ្នងប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃអំពើវិនាសកម្មដែលរដ្ឋថៃឈ្លានពាន បានប្រព្រឹត្តនិងបំផ្លាញទៅលើសមិទ្ធផលអរិយធម៌របស់មនុស្សជាតិ ដោយបានបង្ហាញយ៉ាងច្បាស់ថា រដ្ឋថៃនេះគឺជា "រដ្ឋបំផ្លាញអរិយធម៌មនុស្សជាតិ" ។ ដោយការប្រើប្រាស់កម្លាំងបាយដើម្បីកម្ទេចមរតកមនុស្សជាតិ, ជីវិតមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលស៊ីវិល័យទាំងកំរោល គឺជាការដើរថយក្រោយទៅរកយុគសម័យកាចសាហាវគ្មានច្បាប់ទម្លាប់។

បានន័យថា ពិពណ៌រូបថតទាំងនេះ ជានិមិត្តរូបនិងជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់់និងស៊ីជម្រៅអំពីរដ្ឋថៃឈ្លានពាន ទាំងក្នុងទិដ្ឋភាពជាក់ស្ដែងនៃប្រវត្តិសាស្ត្រពីការធ្លាក់ចុះនៃតម្លៃមនុស្សធម៌ ដោយរូបថតសង្គ្រាមទាំងនេះបង្ហាញថា រដ្ឋថៃឈ្លានពានបានបោះបង់ចោលនូវសីលធម៌ និងតម្លៃអរិយធម៌មនុស្សជាតិជាសកល។ ព្រោះជាញឹកញាប់ រដ្ឋថៃឈ្លានពានតែងតែស្រែកយ៉ាងក្ដែងៗ ក្រោមស្លាកពាក្យបាំងមុខ ដ៏គួឲ្យអស់សំណើចថា រដ្ឋខ្លួនជារដ្ឋរងគ្រោះ ប៉ុន្តែរូបថតសារព័ត៌មានពិត ស្អាតស្អំឥតក្លែងបន្លំរបស់ Le Figaro បានលាតត្រដាងការពិតពីទង្វើអាក្រក់ និងពុតត្បុតដ៏ពិសពុលដល់ចរិតមាយា របស់ជាតិសាសន៍ថៃក្នុងខ្សែភាពយន្តថៃ។

​លោក រ័ត្ន សណ្តាប់ បន្ដថា ហេតុនេះចំពោះរូបថតទាំងនេះ គឺជាភស្តុតាងប្រវត្តិសាស្ត្រមិនអាចលុបបាន រូបថតនីមួយៗ ដើរតួជាសាក្សីប្រវត្តិសាស្ត្រឥតលំអៀង ជាឯកសារប្រវត្តិសាស្ត្ររស់ ដែលកត់ត្រានូវព្រឹត្តិការណ៍ជាក់ស្ដែងពិតៗនៃឧក្រិដ្ឋកម្មសង្គ្រាម និងការរំលោភបំពានពីសំណាក់រដ្ឋថៃមកលើកម្ពុជាស្លូតត្រង់។ រូបថតនីមួយៗ ដើតួជាអ្នករក្សាទុកនូវការពិតកុំឲ្យពេលវេលា ឬការកែប្រែប្រវត្តិសាស្ត្រ បំភ្លៃបិទបាំងបានដោយរដ្ឋឈ្លានពាន និយាយឲ្យខ្លីគឺដើម្បីការពារប្រវត្តិសាស្ត្រមិនឲ្យរដ្ឋថៃឈ្លានពានបំភ្លៃកែប្រែបាន។ ​

​ដូច្នេះហើយ រូបថតដែលបានផ្ដិតពីសង្គ្រាមឈ្លានពានរបស់រដ្ឋថៃ មកលើកម្ពុជា ជាមរតកប្រវត្តិសាស្ត្រមួយ ដោយកំណត់អត្តសញ្ញាណរដ្ឋថៃឈ្លានពាន ក្នុងទំព័រប្រវត្តិសាស្ត្រពិភពលោកនាដើមស.វ.ទី២១ ដោយរូបភាពទាំងនេះ ចារឹកឈ្មោះរដ្ឋថៃឈ្លានពានក្នុងលក្ខណៈជារដ្ឋព្រៃផ្សៃ ជារដ្ឋដែលបំពានច្បាប់អន្តរជាតិ អធិបតេយ្យភាព សន្តិភាពរបស់មនុស្សជាតិ និងបានរំលឹកមនុស្សជាតិអំពីតម្លៃថ្លៃថ្នូរនៃសន្តិភាព និងផលវិបាកដ៏ជូរចត់ដែលបង្កឡើងដោយមហិច្ឆតាពីរដ្ឋថៃឈ្លានពានបង្កការឈឺចាប់ដល់កុមារ និងជនស៊ីវិល ហើយបង្ខំឲ្យពិភពលោកឈប់មើលរំលងភាពអមនុស្សធម៌ បង្កើតជាចលនាប្រឆាំងសង្គ្រាមឈ្លានពាន និងទាមទារឲ្យមានសន្តិភាព។

ដោយហេតុថា ការតាំងពិពណ៌រូបថតទាំងនោះ បានបករបាំងមុខរបស់រដ្ឋថៃឈ្លានពាន ដោយបង្ហាញទៅពិភពលោកថា ទោះបីជារដ្ឋនោះមានលទ្ធភាព មានបច្ចេកវិទ្យា ឬសេដ្ឋកិច្ចជឿនលឿនយ៉ាងណាក៏ដោយ ក៏សកម្មភាពឈ្លានពានមកលើរដ្ឋដទៃ គឺជាសញ្ញានៃភាពក្រីក្រខាងស្មារតីសីលធម៌ អរិយធម៌ និងជាស្នាមប្រឡាក់ឈាមក្នុងប្រវត្តិសាស្ត្រដែលមិនអាចលាងជម្រះឬលុបបំបាត់បានឡើយ។ រូបថតទាំងនេះ បានលាតត្រដាងពីឧក្រិដ្ឋកម្មសង្គ្រាម ការរំលោភសិទ្ធិមនុស្ស ការបំផ្លាញមរតកបេតិកភណ្ឌពិភពលោក គឺជាភស្តុតាងដ៏សំខាន់សម្រាប់តុលាការអន្តរជាតិ ក្នុងការកាត់ទោសអ្នកប្រព្រឹត្តល្មើស និងជាការដាស់តឿនដល់អ្នកដឹកនាំពិភពលោក ឲ្យទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួន។

ដូច្នេះ​ពិពណ៌រូបថតសារព័ត៌មាន Le Figaro ទាំងនេះ មិនមែនគ្រាន់តែបង្ហាញនិងលាតត្រដាងពីភាពឃោរឃៅរបស់រដ្ឋថៃឈ្លានពានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចងចាំ និងផ្តល់កិត្តិយសដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត ឬរងទុក្ខវេទនា ​ដ៏ជូរចត់បង្កដោយសង្គ្រាមថៃឈ្លានពានមួយនេះ ដើម្បីកុំឲ្យពិភពលោកភ្លេចភ្លាំងឈ្មោះ និងរឿងរ៉ាវដ៏អាស្រូវរបស់ពួកគេ ដើម្បីជៀសវាងការប្រព្រឹត្តកំហុសឆ្គងប្រវត្តិសាស្ត្រសារជាថ្មី៕