* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រកួតប្រជែងនវានុវត្តន៍និយាយភាសាបារាំង ២០២៦ ពន្យារពេលការទទួលពាក្យចូលរួមប្រកួត និងបន្ថែមជំនួយពង្រីកវិសាលភាពអាជីវកម្មដល់ជ័យលាភី

07-09-2026 09:03

(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែងនវានុវត្តន៍និយាយភាសាបារាំង ២០២៦ “FrancoTech Innovation Competition 2026” បានពន្យារពេលទទួលពាក្យចូលរួមប្រកួត និងបន្ថែមជំនួយក្នុងការពង្រីកវិសាលភាពអាជីវកម្មដល់ជ័យលាភី ព្រមទាំងផ្តល់ឱកាសជាច្រើនទៀត ក្នុងការបង្ហាញស្នាដៃបច្ចេកវិទ្យា និងនវានុវត្តន៍របស់អ្នក។

* ដំណើរការជ្រើសរើស និងពិធីប្រគល់ពានរង្វាន់ថ្មី
- បើកទទួលពាក្យ៖ ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៦
- បិទទទួលពាក្យ៖ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៦
- ជម្រុះវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ៖ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦
- វគ្គផ្តាច់ព្រ័ត្រ និងពិធីប្រគល់ពានរង្វាន់៖ ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦

ការប្រកួតប្រជែងនេះ បន្តបើកទូលាយសម្រាប់ ធុរកិច្ចថ្មីឌីជីថល (Digital Startups) នវានុវត្តករ សហគ្រិនស្ត្រីផ្នែកបច្ចេកវិទ្យា អ្នកស្រាវជ្រាវ និងអ្នកអភិវឌ្ឍន៍ មកពីបណ្តាប្រទេសនិយាយភាសាបារាំង។

* ប្រភេទពានរង្វាន់
- ការបង្កើតថ្មីឌីជីថលឆ្នើម (Best Digital Innovation)
- សហគ្រិនស្ត្រីផ្នែកបច្ចេកវិទ្យាឆ្នើម (Best Women Technopreneurs)

ម្ចាស់ជ័យលាភីនឹងទទួលបានមេដាយកិត្តិយស រួមជាមួយនឹងជំនួយក្នុងការពង្រីកវិសាលភាពអាជីវកម្ម៖

- ជ័យលាភីលេខ ១៖ មេដាយមាស តម្លៃ ៣,០០០ (បីពាន់) ដុល្លារអាមេរិក និងជំនួយពង្រីកវិសាលភាពអាជីវកម្ម ៥,០០០ (ប្រាំពាន់) ដុល្លារអាមេរិក
- ជ័យលាភីលេខ ២៖ មេដាយប្រាក់ តម្លៃ ២,០០០ (ពីរពាន់) ដុល្លារអាមេរិក និងជំនួយពង្រីកវិសាលភាពអាជីវកម្ម ៣,០០០ (បីពាន់) ដុល្លារអាមេរិក
- ជ័យលាភីលេខ ៣៖ មេដាយសំរឹទ្ធ តម្លៃ ១,០០០ (មួយពាន់) ដុល្លារអាមេរិក និងថវិកាឧបត្ថម្ភអភិវឌ្ឍន៍អាជីវកម្ម ២,០០០ (ពីរពាន់) ដុល្លារអាមេរិក

បង្ហាញសមត្ថភាព និងគំនិតនវានុវត្តន៍របស់អ្នកជាមួយកម្មវិធី FrancoTech Innovation Competition 2026!

* កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៦
* ដាក់ពាក្យឥឡូវនេះ៖ https://reg.francotech.gov.kh/